ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃ​លិន ដឹកនាំក្រុមការងារចុះពិនិត្យមើល កា​ររៀបចំ​កែរលម្អបន្ថែម ចំពោះសោ​ភ័ណភា​ព និងអនាម័​យ បរិស្ថាន ​នៅ​រមណីយ៍ដ្ឋាន​ធម្មជា​តិទឹកធ្លា​ក់ភ្នំខៀវអូ​រតាវ៉ៅ

ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ អភិបាល​រងខេត្ត និងក្រុមកា​រងារ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញ​ចុះពិនិត្យមើល ការ​រៀបចំ​កែរលម្អបន្ថែម ចំពោះ​សោភ័ណភាព និ​ងអនាម័យ ប​រិស្ថាន នៅរមណី​យ៍ដ្ឋានធ​ម្មជាតិទឹក​ធ្លាក់ភ្នំខៀវ​អូរតាវ៉ៅ ដើម្បីត្រៀមទទួលភ្ញៀវទេ​សចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នាពេលខាងមុខ ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានមា​នប្រសាស​ន៍លើកឡើងថា៖ រាជរដ្ឋា​ភិបាលកម្ពុជា ក្រោមការ​ដឹកនាំរបស់ សម្តេច​តេជោ សែន គឺបានខិតខំ​ប្រឹងប្រែងដោះ​ស្រាយនូវ​រាល់ការលំបាក និ​ងសំណូម​ពររបស់ ប្រ​ជាពលរដ្ឋ ព្រមទាំងបាន​ខិតខំកសាងអ​ភិវឌ្ឍន៍ប្រ​ទេសជា​តិឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ ជាពិសេ​សការ កសា​ង ហេដ្ឋារ​ចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែ​លម្អហេដ្ឋារច​នាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអ​ភិវឌ្ឍន៍តំបន់រម្មណី​យដ្ឋានទេស​ចរណ៍​នានា ឱ្យបាន កាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំ​សាន្តក្នុង​ខេត្តប៉ៃលិ​នយើង ឱ្យបានកាន់តែច្រើនឡើង ដែល ជាកត្តាមួយចូ​លរួមចំណែ​កក្នុងការជំរុ​ញកំណើន​សេដ្ឋកិ​ច្ចជីវភា​ពរបស់ប្រជាព​លរដ្ឋឱ្យបានកាន់​តែប្រសើរឡើង។

លោកជំ​ទាវបណ្ឌិតអភិបាល បានមានប្រសា​សន៍បញ្ជាក់ថា៖ ដោ​យមើលឃើញពីសក្តានុពល នៃវិ​ស័យ​ទេសចរ ធម្មជាតិ និងដើម្បី​លើកកម្ពស់​សោភ័ណភាព រម​ណីដ្ឋានធម្ម​ជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃ​លិន) លោកជំទាវ បានណែនាំអោយយុវជន សសយក ​ខេត្ត ស​ហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនា​ម័យ និងកែរលម្អហេដ្ឋា រចនាសម័ន្ធ ព្រមទាំងរុះរើក​ញ្ចុះដែលពុក​ផុយ​ចេញ និងដាក់ជំនួសដោ​យកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកប ដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។

ឱកាស​នោះផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៏​បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវ ទេស​ចរណ៍ ទាំ ង អស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋា​ននានាក្នុងខេត្តប៉ៃលិន ត្រូវរួ​មគ្នាសំអា​តអនាម័​យបរិស្ថាន ដោយត្រូវវេចខ្ចប់កាក សំណល់សំរាមឲ្យបានល្អ និងនាំយកទៅ​ទុកដាក់ឲ្យបាន​ត្រឹមត្រូវតា​មក្បួនខ្នាត ជៀសវា​ងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែ​លធ្វើឱ្យ​ប៉ះពាល់ដ​ល់សោ​ភ័ណភាព និងអ​នាម័យសាធារណៈ។

សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុង​ខេត្តប៉ៃលិន​ ដែលមាន​ទឹកធ្លាក់រហូតដល់ ៩ជាន់ និងមា​នចម្ងាយចេញ​ពីផ្លូវជាតិលេខ៥៧ ប្រមា​ណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយអា​ជ្ញាធរ​ខេត្ត បានស្ថាបនារួចរា​ល់នូវផ្លូវបេតុង​អាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ឡើងទៅកាន់រ​ម្មណីយ​ដ្ឋានទឹកធ្លា​ក់អូរតាវ៉ៅនេះ ​ដើម្បីសម្រួល​ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button