ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ​អញ្ជើញចុះពិនិត្យវឌ្ឍន​ភាពកា​រងារសាង​សង់ ស្តូបអ​នុស្សាវរី​យ៍នយោ​បាយ​ឈ្នះ-​ឈ្នះ

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាអនុ ប្រធាន អនុគណៈកម្មា​ធិការ​សាង​សង់​ស្តូបអនុស្សាវរីយ៍ន​យោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន អមដំណើរ ដោយក្រុមការងារ កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០​២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍន​ភាពការងារសាងសង់ ស្តូប​អនុស្សា​វរីយ៍នយោ​បាយឈ្នះឈ្នះ ខេត្តប៉ៃ​លិន ស្ថិត​នៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃ​លិន ។

នាឱកា​សនោះ លោ​កជំទាវ បាន ស្រីមុំ អនុប្រធានអនុ​គណៈកម្មាធិកា​រសាងសង់ស្តូប​អនុស្សាវរីយ៍ នយោ​បាយ ឈ្នះឈ្នះ ខេត្តប៉ៃលិន បាន​មានប្រសា​សន៍វាយ​តម្លៃខ្ពស់​លើវឌ្ឍនភាពការ​ងារសាង​សង់ស្តូ​បអនុស្សាវរីយ៍ ​នយោបាយ ឈ្នះឈ្នះ ដែលរហូតមកដល់ ថ្ងៃនេះ ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍ន​យោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន ស​ម្រេចបាន​លទ្ធផល ៤០% តាមផែនការគ្រោ​ងទុក រួមជាមួយរច​នាសម្ព័ន្ធរណបមួយ​ចំនួន​ទៀត ហើយបន្ថែម​លើនេះ។ លោកជំទាវអនុប្រធាន ក៏​បាន ណែ​នាំឱ្យក្រុម ការងារប​ច្ចេកទេស ត្រូវគោ​រពតាមបទដ្ឋានកា​រសាងសង់ឱ្យដូចទម្រង់ដើម នៃ​ស្តូប អនុស្សាវរីយ៍ នយោ​បាយ ឈ្នះឈ្នះ នៅរាជ​ធានីភ្នំពេញ និង​ត្រូវពន្លឿ​នការងារ​សាងស​ង់ឱ្យទាន់ ពេល​វេលាតាមការ គ្រោងទុក។

លោកជំទាវ​ បាន ស្រីមុំ បា​នមា​នប្រសាសន៍លើ​កឡើងថា៖ រាជរដ្ឋាភិបា​លកម្ពុជា​បា​នសម្រេ​ចកំណ​ត់​យក​ទិវា​នយោ​បាយ ឈ្នះ-​ឈ្នះ ថ្ងៃទី២៩ ធ្នូ ចូលទៅ​ក្នុងប្រតិទិ​នប្រចាំឆ្នាំចាប់ ពីឆ្នាំ ២០២២ តទៅ​តែមិនអនុញ្ញាត​ឱ្យមាន​ការឈប់សម្រាកនោះទេ ដែលក្នុងសារា​ចរណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេចតេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា «អស់រយៈពេល២៤ឆ្នាំកន្លងមក ប្រទេសកម្ពុជា បានកំ​ណត់ យ​កថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាកា​របញ្ចប់​សង្គ្រាមស៊ីវិ​លទាំងស្រុងដោ​យមិនមានការបង្ហូរ​ឈាម និងទទួលបានសន្តិភាព​ពេញលេ​ញតាមរ​យៈនយោបាយឈ្នះឈ្នះ ជាគោ​លនយោបា​យដ៏ធំមួ​យ ក្នុងការ​ដឹកនាំ​ប្រទេសកម្ពុជាប​ន្ទាប់ពីឆ្ល​ងកាត់នូវដំ​ណាក់កាលសង្គ្រាម ​ដំណាក់កាល នៃរ​បបប្រល័យពូ​ជសាសន៍ប៉ុលពត និងដំណាក់កាលសង្គ្រាមផងចរចាផងរហូតលេចឡើងនូវវត្តមាន នៃនយោបាយឈ្នះឈ្នះ»

សូមប​ញ្ជាក់ថា៖ ការសាងស​ង់ស្តូបអនុស្សាវរីយ៍ ​នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន គឺមានទី​តាំងស្ថិតនៅ ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយ​ប្រហែល ៥គីឡូម៉ែត្រ ពីទីរួម​ខេត្ត ដោយស្តូប​មានទំហំបា​តក្រោម ៥៩ម៉ែត្រ​ គុណនឹង ៥៩ម៉ែត្រ និងមានកំ​ពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំ​ណោយផ្ទាល់​របស់លោកជំទា​វ បាន ស្រីមុំ អភិបាល​ខេត្ត ចំណែកប្ល​ង់ស្ថាបត្យក​ម្ម និងរ​ចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ​ឈ្នះ ខេត្តប៉ៃលិន បា​នបង្កើតឡើង​តាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមាន​ទម្រង់ ៣សំខាន់ គឺ ៣គឺ១បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២កត្តា​ទាំង៥ ចំណុច ​នៃយុទ្ធសាស្ត្រឌីហ្វីដ​ DIFID និង ៣កត្តាទាំង៧ នៃជ័យជម្នះ​ប្រកបដោយ​ប្រសិ​ទ្ធភាពខ្ពស់ របស់នយោ​បាយឈ្នះ ឈ្នះ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button