នគរបាលឃាត់ខ្លួនក្មេងទំនើង៧នាក់ ក្រោយពីជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងរំពងសម្លេង (ប្រែន) ដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋ
ខេត្តប៉ៃលិន៖ កម្លាំងនគរបាល ចុះបង្រ្កាបករណីក្មេងទំនើងមួយក្រុម ភាគច្រើនជាសិស្ស ដែលជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងរំពងសម្លេង (ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេស ដោយឃាត់ខ្លួនបានច្រើននាក់ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីយកទៅអប់រំ និងធ្វើកិច្ចសន្យារាងចាល។
សមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃដដែលកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាក សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក បានធ្វើការចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុម ដែលបានជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮសម្លេងខ្លាំង(ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេសដែលបានបង្កការំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្ករភាពអសន្តិសុខក្នុងខេត្តប៉ៃលិន។ ក្រោយការចុះបង្ក្រាបនគរបាល បាននាំខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់ និងម៉ូតូចំនួន០៥គ្រឿង រួមមាន៖
ទី១– ឈ្មោះ ហៃ បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាម្ចាស់ម៉ូតូម៉ាក WAVE ពណ៌ខៀវ)។
ទី២– ឈ្មោះ ហាក់ ស៊ុនហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ(ជាម្ចាស់ម៉ូតូម៉ាក MSX ពណ៌ខ្មៅ)។
ទី៣– ឈ្មោះ ផា សុផាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូ HONDA DREAM C125 ពណ៌ខ្មៅ) ។
ទី៤– ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាម្ចាស់ម៉ូតូ WAVE ពណ៌ខៀវ)។
ទី ៥– ឈ្មោះ រ៉ុម ភារី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នករួមដំណើរ)។
ទី៦– ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ (ជាអ្នករួមដំណើរ)។
ទី៧– ឈ្មោះ ខាន់ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ(ម្ចាស់ម៉ូតូ WAVE ពណ៌ខ្មៅ) ។
ប្រភពបញ្ជាក់ថា វត្ថុតាមដកហូតរូមមាន ៖ ១– ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ )។
២– ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ ) ។
៣– ម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥(គ្មានផ្លាកលេខ) ។
៤– ម៉ូតូម៉ាក HONDA អាសង់ប៊ិក 110cc ផលិតឆ្នាំ២០១២ពណ៌ខ្មៅ (គ្មានផ្លាកលេខ ។
៥– ម៉ូតូម៉ាក HONDA WAVE 110cc ផលិតឆ្នាំ២០២០ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៧នាក់ ត្រូវបាននាំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដំឡើងមុខសញ្ញាក្មេងទំនើង និងហៅអាណាព្យាបាលមកធ្វើការអបរំណែនាំ ចំណែក ឯម៉ូតូដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសត្រូវបានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រង់ចាំបទបញ្ជាបទបញ្ជារបស់លោកស្នងការសម្រេច៕ ដោយ ៖ លោក ក្រូច ណាវី