ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើ​ញជាអធិបតីក្នុងពិធីសំ​ណេះសំ​ណាល​ជាមួយសមាជិក-សមាជិកា គ​ណ​បក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក ជាង២០០​០នាក់

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិ​ការគ​ណបក្សប្រ​ជាជ​នកម្ពុជាខេត្តបន្ទាយ​មានជ័យ បានអញ្ជើញជាអធ​បិតីក្នុងពិធីសំ​ណេះ​សំណាល និង​ថ្លែងអំណរគុណដល់ក្រុមការងារ និងតំណាងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក ។

ពិធីនេះក៏មានការអញ្ជើញចូលរួ​មពី​សំណាក់លោក បោន ប៊ិន សមា​ជិកអចិន្ត្រៃ​គណបក្សប្រជា​ជនក​ម្ពុជា​ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមកា​រងារចុះមូ​លដ្ឋានស្រុ​កភ្នំស្រុក ឯកឧត្តម លោ​ក​ជំទាវ អនុប្រធានក្រុមការងា​រចុះមូលដ្ឋានស្រុកភ្នំស្រុក ក្រុមការងារចុះឃុំ និងភូមិ ប្រមាណ​ជាង២០០​០នាក់ នៅភោ​ជនីយដ្ឋាន លី គ្រុះ ស្ថិតក្នុងភូមិ​មាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទា​យមានមាន​ជ័យ។

នាឱកាស​នោះឯកឧត្តម អ៊ុំ រាត្រី ប្រធា​នគណៈ​កម្មាធិការគ​ណបក្សប្រជា​ជនកម្ពុជា ខេត្តបន្ទាយ​មានជ័យ បានថ្លែង​អំណរ​គុណដល់​សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក​ទាំងអស់ ដែលបាន​បោះឆ្នោតជូន​គណបក្សប្រជា​ជនកម្ពុជា រហូតទទួលបានជ័យជម្នះ ជាពិសេ​សគាំទ្រ សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​កន្លងទៅថ្មីៗនេះ គឺជា​ការបោះឆ្នោតមួយ​ដែលមា​នលក្ខណៈ​សេរីយុត្តិធម៌, ត្រឹមត្រូវ និង​មានតម្លាភាព ដោយមាន​ប្រជា​ពល​រដ្ឋចូលរួមរហូត​ដល់ជាង​៨លាន​២សែននាក់ ប្រមាណ ៨៤,៥៩% នៃចំនួនប្រ​ជាពលរដ្ឋមា​នឈ្មោះក្នុង​បញ្ជីអ្នកបោះ​ឆ្នោត របស់ គជប ហើយក្នុងនេះ សម្លេងឆ្នោតគាំទ្រ​គណបក្សប្រ​ជាជនកម្ពុជា មាន​រហូត​ដល់ទៅ​ប្រមាណ ៨២,%

ឯកឧត្តមបា​នបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមាន​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានដាក់ចេ​ញនូវយុទ្ធ​សាស្ត្រសំខាន់​ៗ៥យ៉ាង របស់រាជរដ្ឋាភិបា​ល ជូនដ​ល់ បងប្អូនជ​នរួមជាតិយើង​ទាំងអស់​ តាម​រយៈ​ការដឹ​កនាំអនុវត្ត «កម្មវិ​ធីនយោបាយ» នេះស​ម្រាប់ដំ​ណើរទៅមុខ​របស់កម្ពុជា នឹ​ងដាក់ចេញ ព្រមទាំង​ជំរុញអ​នុវត្តឱ្យបាន​ជោគជ័យ នូវ «យុទ្ធសាស្ត ប​ញ្ចកោណ-​ដំណាក់​កាលទី ​១» សម្រាប់​នីតិកាលទី៧ នៃរដ្ឋ​សភា។ បន្ទាប់​ពីបញ្ចប់ពិធីសំណេះ​សំណាលនាឱកាសនោះ ឯកឧត្តម គណអធិបតី ក៏បាន​អញ្ជើញពិសារ អាហារស្និតស្នាលជា​មួយសមាជិ​កសមាជិកា ប្រកបដោយក្តី​សប្បាយរីករា​យផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button