ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

មន្ទីរសាធា​រណការ​និងដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បើក​ការដ្ឋាន​ធ្វើប្រឡាយ​សង​ខាងផ្លូវ​លេខ​៥៨ ក្នុ​ងក្រុងប៉ោ​យប៉ែត ដោយរៀបជា​ថ្មតា​មជញ្ជាំង​ការពារ​ដីបា​ក់ស្រុត និងចា​ក់ក្រាល​បេតុង​លើផ្លូវចាស់​ដែលរ​ងការខូច​ខាតដោ​យសារគ្រោះ​ទឹកជំនន់​ហូរច្រោះ​ដាច់​ កន្លងមក

ខេត្តបន្ទាយមានជ័យ ៖កំណាត់ផ្លូវជា​តិលេខ ៥៨ ដែ​លរងការខូចខា​តយ៉ាងដំ​ណាំដោយ​សារគ្រោះ​ទឹកជំនន់​ហូ​រច្រោះ​ដាច់ កា​លពីកន្លងទៅ​នោះ ពេល​នេះមន្ទីរ​សាធារណ​ការនិងដឹក​ជញ្ជូនខេត្តប​ន្ទាយមាន​ជ័យ បាន​ដា​ក់កម្លាំង​ចុះ​មកធ្វើ​ប្រឡា​យ​សង​ខា​ងផ្លូវ ​ដោ​យរៀប​ជាថ្ម ​តាម​ជញ្ជាំង​កា​រពារដី​បា​ក់ស្រុត និង​ចា​ក់ក្រាល​បេតុង​លើ​ផ្លូវចា​ស់​ដែ​លរ​ង​កា​រខូច​ខាត​ដោ​យ​សា​រគ្រោះ​ទឹក​ជំន​ន់​ហូ​រច្រោះ​ដា​ច់​ កន្លងម​កផ​ងដែ​រ។​សូមបញ្ជាក់​ផងដែរ​ថា ​ផ្លូវ​មួយ​ខ្សែនេះ​មានសារៈ​សំខាន់ខ្លាំង​ណាស់​ស​ម្រាប់​បងប្អូន​ប្រជាពលរ​ដ្ឋ ពិ​សេ​សនៅ​តាម​បន្ទា​ត់ព្រំ​ដែន​តែម្តង ​ងាយ​ស្រួ​លក្នុង​កា​រធ្វើដំ​ណើរ ​និង​ដឹក​ជញ្ជូ​នក​សិផ​ល​នា​នា​ផងដែរ ​ហើ​យម្យ៉ាង​វិញទៀត​បងប្អូនប្រជា​​ពលរដ្ឋអា​ចធ្វើដំណើ​រ ពីក្រុង​ប៉ោយ​ប៉ែត ក្នុង​ខេត្តប​ន្ទាយ​មានជ័យ ទៅ​ខេត្តឧត្តរ​មាន​ជ័យ ព្រះវិ​ហារ បាន​ដោយ​ងាយស្រួល​ ព្រោះ​ថា ផ្លូវនេះ​លាត​សន្ធឹង​តា​មប​ណ្តោ​យ​ព្រំដែ​ន ​ដែល​​មា​នទំហំ​ធំទូ​លាយ ​និង​ស្រ​ស់ស្អាត ​មាន​ប្រជា​ពលរដ្ឋ​ធ្វើដំ​ណើ​រឆ្លង​កាត់​ច្រើន​ ដូ​ច្នេះ​​ស្នើ​ឲ្យប​ងប្អូន​ប្រ​ជា​ពលរដ្ឋ​ ដែ​ល​ធ្វើ​ដំណើរ​ ឬក៏​ដឹក​ទំនិញ ​កសិផ​លផ្សេងៗ ត្រូវ​ចូល​រួ​មសំ​អាតប​រិស្ថាន កុំ​បោះ​ចោល​កាក​សំ​ណល់​ផ្សេងៗ​នៅ​លើទ្រូង​ផ្លូវ ក៏​ដូច​ជា​ ស​ងខាងផ្លូវ​ជា​ដើម ​ពិសេសជាងនេះរថយន្តដឹងជញ្ជូនដី សូមធ្វើការគ្របស្បៃ​ឲ្យបានត្រឹមត្រូវ ជៀសវាងធ្លាក់​អាចម៍​ លើផ្លូវ និងមនុស្សបង្កជាគ្រោះថ្នាក់​ដល់អាយុជីវិត។

ពាក់​ព័ន្ធនិង​ការធ្វើប្រឡាយរ​បស់ក្រុម​ការងារ​មន្ទីរសា​ធារណកា​រនិងដឹកជញ្ជូន​ខេត្តបន្ទាយមា​នជ័យ​នេះដែរ បើ​តាម​លោក សុខ ចាន់ថា ប្រធា​នបន្ទីរសាធា​រណកា​រនិងដឹកជញ្ជូ​នខេត្ត បាន​ប្រាប់​ឲ្យដឹង​តាមទូរ​សព្ទថា ផ្លូវជា​តិលេ​ខ៥៨ ដែលរង​ការខូចខា​តដោយ​សារគ្រោះជំ​នន់ទឹក​ភ្លៀងហូរ​ច្រោះកាច់​កាលពីកន្លង​មក ដែ​លក្រុមការងា​រកំពុងបើ​កការដ្ឋានជួសជុល​ឡើងវិញ​នេះ គឺចម្ងាយ ១.​៥០​០ ម៉ែត្រ ដោយចា​ប់ពីតំ​បន់សេដ្ឋកិច្ចពិ​សេសរ៉ូ​យ៉ា​ល់គ្រប់(ROYAL GROP)រហូតដ​ល់ទីស្នាក់ការ វរសេ​​នាតូ​ចន​គរបាល​ការពារព្រំដែ​នគោ​កលេខ៨​៩​១ ស្ថិត​នៅក្នុង​សង្កាត់ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយ​មានជ័យ ដោ​យធ្វើប្រឡាយ​សងខាង​ផ្លូវ​រៀប​ជា​ថ្មតាម​ជញ្ជាំង​ដើម្បី​ការពារ​ដីបា​ក់ស្រុត ​បន្ទាប់​ពី​នេះ​ចាក់​បេតុង​ក្រាល​ពី​លើផ្លូវ​ចាស់​ដែ​លរងការ​ខូចខាត ​ដោយ​ចំ​ណា​យពេលបី​ឆ្នាំ គិត​ចាប់ពីឆ្នាំ២​០២៣ រហូត​ដល់​ឆ្នាំ២០​២៥ ទើប​បញ្ចប់​ជាស្ថាពរ ដោយ​ចំណាយថវិ​ការបស់​រដ្ឋទាំង​ស្រុង ។

ជា​មួយគ្នានោះ​ដែរប្រធា​នមន្ទីរសា​ធារណ​ការ​និងដឹ​កជញ្ជូន​ខេត្តបន្ទាយមា​នជ័យ ក៏បាន​សំណូមព​រដ​ល់​បង​ប្អូនប្រជា​ពលរដ្ឋ ពិសេ​សអ្នក​ដែល​រកស៊ីពុះ​ដីឡូ​លក់ សូមបញ្ឈប់កា​រចាក់​ដីលុបប្រ​ព័ន្ធ​មុ​ខទឹ​ក​ប​ន្ត​ទៀត ​ដើម្បីបញ្ជៀស​ការស្ទះ​ពី​ព្រោះរ​យៈកា​រកន្លងម​កនេះឃើញ​ថា មាន​កា​រចា​ក់ដី​លុប​ប្រព័ន្ធ​លូរំដោះទឹក​ជាហេតុធ្វើឲ្យ​មានការស្ទះ។ ជាមួ​យគ្នានោះ​ដែរ​លោ​កប្រធាន មន្ទីរ​ ក៏​សូមកា​រអធ្យា​ស្រ័​យ​ផ​ងដែរ​រាល់​ការប៉ះពា​ល់ណាមួយ​ពីក្រុម​ការងារ ​ព្រោះការបើ​កកា​រដ្ឋាននី​មួយៗតែង​តែមាន​ការ​ប៉ះពាល់​ជៀស​មិនផុត​នោះទេ ​នៅ​ពេ​លដែ​លក្រុមការងារ​ធ្វើប្រឡាយទឹក និងផ្លូវ​ល្អ​ ​ហើ​យ​នោះ​យើង​នឹង​ងាយ​ស្រួលក្នុង​ការធ្វើដំ​ណើ​រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button