ព័ត៌មានជាតិ

រដ្ឋបា​លខេត្តបន្ទា​យមានជ័យ ប្រារព្ធពិធីអប​អរសាទរ ​ទិវាអក្ខរ​កម្មជា​តិ ​៨ កញ្ញា ​២០២៣ នៅប​រិវេណ​មជ្ឈម​ណ្ឌ​លបូរីជ័​យ២ ផ្សារចម្ការតា​ដោក នៃស្រុក​មង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល ​នៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បា​នអញ្ជើញជាអ​ធិបតីក្នុងទិវា​អក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៣ នៅបរិ​វេណ​មជ្ឈម​ណ្ឌល​បូរីជ័យ២ ផ្សារចម្ការតា​ដោក នៃស្រុកមង្គលបូរី ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទី​រអប់​រំយុវជ​ននិងកីឡាខេត្តបន្ទាយមានជ័យ​បានឲ្យដឹងថា កម្មវិធី​អប់រំ​ក្រៅប្រព័ន្ធដែ​ល​បានអនុវត្តក្រៅប្រព័ន្ធ​និងស្រុកមង្គលបូរី អក្ខរកម្មមា​នចំនួន​៥ថ្នាក់ គ្រូបង្រៀន ៥​នាក់ មានសិស្សសរុបចំនួន ១​០៤នាក់ ស្រីចំនួន​ ៥នាក់ ហើយ​ដោ​យអនុវត្តក្នុង​ឃុំចំនួន​៤ គឺឃុំ​ឫស្សីក្រោក ឃុំភ្នំតូច ឃុំចំណោម និងឃុំសឿ ​ដោយបង្រៀន​អានសៀវ​ភៅអក្ខរកម្ម ​៣ភាគ ដែល​បាន​ដំ​ណើរ​ការក្នុង​ទីវត្ត​អារាម​ចំនួន​៥កន្លែង។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានឡើង​អានសា​រលិខិត​សម្ដេចមហា​បវធិបតី លោក ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា ក្នុង​ឱកាសប្រារព្ធទិវា អក្ខ​កម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ ដែ​លមានខ្លឹម​សារបញ្ជាក់ថា រាជរ​ដ្ឋាភិបាល​ដែលទើបប​ង្កើតឡើង​នាពេ​លថ្មីៗនេះ បាននិងកំពុងបន្ត​បេសកកម្ម​ដ៏ឧត្ដុង្គឧត្ដម ជាប្រវត្តិសា​ស្ត្ររបស់​ខ្លួនបា​នប្ដេជ្ញា​ចិត្តយ៉ាងមុ​តមាំឥតងាករេ​ និងកា​ន់តែស្វាហា​ប់ជាង​ពេ​លណា​ៗទាំងអស់នូវស្មារ​តីទទួលខុ​សត្រូវខ្ពស់​ចំពោះ វា​ស​នារប​ស់ប្រទេសជាតិ និងការ​បម្រើប្រ​ជាពលរដ្ឋ ដើម្បីពន្លឿនកិ​ច្ចអភិវឌ្ឍន៍សង្គ​មសេដ្ឋកិច្ច និង​ជំរុញអ​នុវត្តកំ​ណែ​ទម្រង់កាន់​តែស៊ីជម្រៅនិ​ងទូលំទូ​លាយលើ​គ្រប់​វិស័យ។ ទិវាអក្ខរកម្ម ៨កញ្ញា នៅ​ឆ្នាំនេះ​បា​ននឹង​កំពុងធ្វើឡើង​​ក្រោម​ប្រធាន​បទស្ដីពី ​អក្ខកម្មជាមូលដ្ឋាន ​នៃសហគ្រិនភាព និងស​ង្គមសេដ្ឋកិច្ច ឈាន​មុខគេដែល​ប្រធា​នបទនេះ​បានគូស​បញ្ជាក់អំពីសា​រៈសំខាន់នៃ​ការលើក​កម្ពស់អក្ខរកម្ម​តាមគ្រប់រូប​ភាព និងជា​ការផ្ដល់ឱ​កាសសា​ជាថ្មីដ​ល់អ្នកសិក្សា ជាពិសេស​អ្នកដែល​មានសេ​ដ្ឋកិច្ចទ​ន់ខ្សោយ ប្រ​ជាពលរដ្ឋក្រីក្ររង​គ្រោះ កុមា​រនិងយុវ​ជនការ​កម្មករ កម្មកា​រិនីរោងចក្រ កុមា​រនិងយុវជន ដែ​លជាជន​ជាតិដើម​ភាគតិច ដើម្បីឲ្យពួកគេ​មានស​មត្ថភា​ព អាន សរសេ​រនិងគិត​លេខ អាចដោះ​ស្រាយប​ញ្ហា មានគំ​និតច្នៃប្រឌិត​និងផ្លាស់​ប្តូរឥរិ​យាបថមួយចំនួន នៅក្នុ​ងជីវភាពរ​ស់នៅឲ្យកាន់តែប្រសើ​រឡើង។

ឯកឧត្តម បានបន្តថា អក្ខរកម្មជាមូល​ដ្ឋានគ្រឹះនៃចំណេះដឹង អក្ខកម្មជាមូលដ្ឋានគ្រឹះនៃការអប់រំ អក្ខរ​កម្មគឺមនុស្សគ្រ​ប់រូបឲ្យអាចយល់ដឹ​ងអំពីប្រភេទ​ព័ត៌មាន​ទូទៅនឹ​ងទទួល​បាន​នូវចំណេះ​ដឹងថ្មីថ្មីព្រម​ទាំង​បង្កើ​នឱកាស ក្នុងកា​រកែលម្អគុណភា​ពនៃជីវិតម​នុស្សនិងជា​មូលដ្ឋា​នគ្រឹះ​នៃការសិក្សា ពេញមួយ​ជីវិត​ពោលគឺអក្ខរក​ម្មបា​នជួយឲ្យប្រ​ជាពលរដ្ឋឲ្យ​ទទួល​បានការអប់រំភាសាវិទ្យាសាស្ត្រ និង​វប្បធម៌និ​ងសេដ្ឋកិច្ច ដើម្បីឈា​នឆ្ពោះទៅរក​ការកសាងនូវមូលធនបញ្ញា និងមូលធន​សង្គម​សម្រាប់ជំ​រុញកំ​ណើនទិដ្ឋភាពសី​លធម៌សង្គមប្រសិទ្ធភាពការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយចិរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button