ព្រះសង្ឃ អាចារ្យ គណះកម្មការ វត្តសុវណ្ណនាងជោតនារាម (ហៅវត្តសាមគ្គី) អំពាវនាវដល់សប្បុរសជន ជួយតាមសទ្ធាជ្រះថ្លា ខណៈដែលកំពុងខ្វះខាតខ្លាំង ក្រោយពីអគ្គីភ័យឆាបឆេះអស់ទាំងស្រុងកាលពីថ្មីៗនេះ
ខេត្តក្រចេះ៖ ដើម្បីលើកស្ទួលលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ សូមសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមតាមសទ្ធាជ្រះថ្លា ខណៈវត្តសុវណ្ណនាងជោតនារាម (ហៅវត្តសាមគ្គី) ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កំពុងជួបការលំបាក ខ្វះខាតខ្លាំង ក្រោយពីអគ្គីភ័យឆាបឆេះវត្តសុវណ្ណនាងជោតនារាម (ហៅវត្តសាមគ្គី) អស់ទាំងស្រុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២យប់ រំលងអាធ្រាត្រ ដោយសារទុស្សសេរខ្សែភ្លើង សូម្បីតែសម្ភារៈប្រើប្រាស់ក៏មិនអាចយកចេញបានដែរ ដោយសារតែវត្តអារាមខាងលើសាងសង់អំពីឈើ ទើបធ្វើឲ្យភ្លើងឆាបឆេះលឿនមិនអាចគ្រប់គ្រងបាន ។
ដោយសារជាតម្រូវការចាំបាច់បំផុតរបស់ព្រះសង្ឃ ក៏ដូចជាអាចារ្យ គណៈកម្មការវត្ត ក្នុងវិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនាថ្ងៃខាងមុខនេះ ទើបបានផ្តួចផ្តើមរៀបចំកសាងរោងបុណ្យដែលមានទំហំ ១៥គុណ២០ម៉ែត ដោយសារកាកសាងនេះមានកាខ្វះខាត នូវបច្ច័យសម្រាប់ឈ្នួលជាង និងគ្រឿងសម្ភារៈសម្រាប់កាកសាង ដូច្នេះព្រះសង្ឃ អាចារ្យ គណះកម្មការ វត្តសុវណ្ណនាងជោតនារាម (ហៅវត្តសាមគ្គី) ក៏សូមធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស សូមជួយតាមសទ្ធាជ្រះថ្លា តាមរយះព្រះគ្រូចៅអធិការវត្ត ទូរសព្ទលេខ 088 871 658 7 ៕ ដោយ ៖ លោក ម៉ង់ អង្គារ