លោក កែ សួនសុភាព ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ជំនួស លោក គឹង វណ្ណៈ ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ
(បន្ទាយមានជ័យ) ៖ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារពធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយលោក កែ សួនសុភាព ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ជំនួស លោក គឹង វណ្ណៈ អភិបាលរង ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។
នាឱកាសនោះលោក កែ សួនសុភាព បានផ្ដាច់ញាចិត្តជូនចំពោះថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យនិងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលឲ្យបានល្អគ្រប់អាណត្តិ។
ក្នុងនោះឯកឧត្តម ប្រាក់ សំអឿន បានប្រសាសន៍ផ្តាំផ្ញើ ៥ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់អភិបាលរងខេត្តដែលទើបប្រកាសតែងតាំងថ្មី នាឱកាសនោះរួមមាន ៖
ទី១. ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
– គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ង បង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។
– ត្រូវខិតខំស្រាវជ្រាវ និងបង្ក្រាបបទល្មើសលួចប្លន់ គ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន ដោយបំផុសចលនាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមមូលដ្ឋាននីមួយៗ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។
– បន្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ជើងគោក ឱ្យបានសកម្មផុលផុសជាប់ជាប្រចាំ សំដៅកាត់បន្ថយបន្ថែមទៀតនូវគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងធនធាននានាក្នុងសង្គម។
ដើម្បីដោះស្រាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។
– ទន្ទឹមនឹងការអនុវត្តនូវតួនាទីជាតំណាងអោយក្រុមប្រឹក្សារបស់ខ្លួន គណៈអភិបាល មានតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ក្នុងការអនុវត្តមុខងារនានា ដែលបានធ្វើប្រតិភូកម្មអោយ ដូចជា ៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការតែងតាំងផ្លាស់ប្តូរមន្ត្រី នៃមន្ទីរ អង្គភាពជំនាញខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ន និងការណែនាំតម្រង់ទិសដល់មន្ទីរជំនាញ ជាដើម។
– ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗខាងលើ ថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គី ភាព ឯកភាពផ្ទៃក្នុងអោយបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។
– ត្រូវខិតខំ ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ នៃខេត្តបន្ទាយមានជ័យ និងជំរុញលើកទឹកចិត្តមន្ត្រី អោយចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការ អនុវត្តការងារឲ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់៕