ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំពិនិត្យ និ​ងវាយតម្លៃ កម្រិត​កែប្រែរបស់​ទណ្ឌិត​ដែល​ត្រូវដាក់ស្នើ បន្ធូរប​ន្ថយទោស និង​លើកលែងទោស

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹក​នាំកិច្ចប្រជុំពិនិត្យ វាយ​តម្លៃកម្រិត​កែប្រែរបស់​ទណ្ឌិត​ដែលត្រូវ​ដាក់ស្នើ បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក្នុងព្រះរាជពិធី​បុណ្យអុំ​ទូក បណ្តែតប្រទីប អកអំបុក និងសំ​ពះព្រះខែ ឆ្នាំ២០២៣ ដែល​កិច្ចប្រជុំនេះ មានការចូលរួម​ពីសំ​ណាក់​អភិបាលរងខេត្ត ព្រះរាជអាជ្ញារង នាយករដ្ឋបាលសា​លាខេត្ត ស្នងការខេត្ត មេបញ្ជាការ​រងកងរាជ​អាវុធហត្ថខេត្ត អនុប្រធា​នពន្ធនាគារខេត្ត និងមន្រ្តីពាក់​ព័ន្ធមួយ ចំនួនទៀតផងដែរ ។

មាន​ប្រសាសន៍ក្នុងកិ​ច្ចប្រជុំ​ លោកជំ​ទាវ​បណ្ឌិត ​បាន​ ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមា​នប្រសាស​ន៍ស្នើឱ្យ​មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សា ឱ្យបានល្អិតល្អន់ និង​គ្រប់ជ្រុង​ជ្រោយ ក្នុងកា​របន្ធូរបន្ថ​យទោស និង​លើកលែងទោសឱ្យទណ្ឌិតធ្វើ​យ៉ាងណា​សមស្រប ទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីជ្រើសរើសបានទណ្ឌិត ដែលមាន​ការតាំង​ចិត្តកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិពិតប្រាកដ ហើយអាចរស់​នៅប្រកបដោយសេ​ចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល ។

លោកជំទា​វបណ្ឌិតអភិ​បាលខេត្ត បាន​មា​នប្រសាសន៍បញ្ជា​ក់ថា៖ ទណ្ឌិតដែ​លអាចស្នើសុំការបន្ធូរ បន្ថយទោស និងលើក​លែងទោស ​ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំ​ណត់ដោ​យច្បាប់ សម្រាប់​ទោស ដែលមិនមែនជាកម្មវត្ថុក្នុងការលើ​កលែងទោស បន្ធូរបន្ថយទោស ឬពិបា​កក្នុងការលើ​កលែងទោស​ និងបន្ថយ​ទោសនោះ​ គឺមានដូចជា ទោ​សចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាត់កម្ម​សាហាវឃោរ​ឃៅ ទោស​ផលិត និងជួញដូ​រគ្រឿងញៀន ភារវកម្ម ជនប្រដា​ប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់​ល្មើសជា​ប់ ពិន័យជាដើម ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែក គ្រប់ជំ​នាញ នៃអង្គភាពពន្ធនាគារខេត្ត ត្រូវតែ​បង្កើនការប្រុងប្រយ័ត្នទ្វេរដង ពីព្រោះអ្នកជាប់​ទោសមានមុ​ខសញ្ញាបទ​ស្មើសគ្រប់ប្រភេទ​ មិនត្រូវមើ​លស្រា​លនោះ​ឡើយ ​ហើយបើមានករណីអ្វីកើតឡើងនោះ គឺនាំឲ្យបាត់បង់គុណតម្លៃរបស់មន្ត្រី ហេតុនេះត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នា​ប្រុងប្រយ័ត្ន​ជាប់ជាប្រចាំ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button