ព្រោះតែរឿងស្រលាញ់សង្សារបស់ខ្លួន បានលើគ្នាជាក្រុម ព្រួតទៅកាប់បុគ្គលិកស្រាក្រឡុក នៅវេទិការខេត្តបន្ទាយមានជ័យម្នាក់ បណ្តាលឲ្យរងរបួស
ខេត្តបន្ទាយមានជ័យ៖បុគ្គលិកស្រាក្រឡុក នៅវេទិការខេត្តបន្ទាយមានជ័យម្នាក់ ត្រូវក្មេងទំនើង១ក្រុមចូលទៅកាប់ដល់កន្លែងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួស ព្រោះតែរឿងស្រលាញ់សង្សារបស់ក្រុមខ្លួន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនយកទៅសាកសួរចំនួន៩នាក់របួសស្រាល២នាក់។
ម្ចាស់ហាងស្រាក្រឡុកបានឲ្យដឹងថា៖នៅពេលដែលកម្មកររបស់ខ្លួមម្នាក់ជិៈម៉ូតូត្រឡប់ចូលហាងវិញឈប់ម៉ូតូ ស្រប់តែមានក្រុមក្មេងទំនើង១ក្រុមបានជិៈម៉ូតូ២គ្រឿងមានគ្នា៤នាក់ប្រដាប់ដោយកាំបិតគ្រប់ដៃបានសម្រុកចូលទៅកាប់កម្មកររបស់ខ្លួន ហើយក៏តបតទៅវិញទៅមកនិងអ្នកជិតខាងជួយបានគេចខ្លួនអស់ បណ្តាលឲ្យកម្មករប្រុសម្នាក់រងរបួសស្រាលចំក្បាលនិងស្មារ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួន។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងដែរថា៖ក្រោយមានករណីក្មេងទំនើង១ក្រុមទៅកាប់កម្មករស្រាក្រឡុកហើយនោះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះអន្តរាគមន៍ភ្លាមៗ ក៏បាននាំខ្លួនចំនួន៩នាក់ក្នុងនោះមានរបួស២នាក់មានក្រុមក្មេងទំនើងដែលបង្កចំនួន៤នាក់របួសម្នាក់ និងមានកាំបិត២ដើម ដែលក្រុមបម្រើក្នុងហាងបបសរផ្លូវលេខ២ និងក្រុមខាងរងគ្រោះចំនួន៥នាក់របួសម្នាក់ជាបម្រើការហាងស្រាក្រឡុក។
លោកបានបញ្ជាក់ថា៖នៅពេលកម្លាំងកំពុងសាកសួរតាមចម្លើយសារភាពពីជនបង្កគឺបណ្តាលជនរងគ្រោះម្ខាងជាកម្មករស្រាក្រឡុកបានទៅស្រាលាញ់សង្សារបស់គេទើបមានគំនុំឈានទៅដល់ការកាប់ដល់កន្លែងហាងស្រាក្រឡុកតែម្តង ក្រោយសាកសួរនិងស្រាវជ្រាវជនពាក់ព័ន្ធនិងបង្ករបួសស្នាមត្រូវអនុវត្តតាមច្បាប់។
ប្រជាពលរដ្ឋបានសម្តែងការកោតសសើរចំពោះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលបានយកចិត្តទុកដាក់ ចុះបង្ក្រាបបានទាន់ពេលវេលាមិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិត៕