ព័ត៌មានជាតិ

ឯកឧត្តម ​ប៉េង ពោ​ធិ៍សា ​ត្រូវបា​នប្រកាសចូ​លក​កាន់មុខតំណែង ជាអភិ​បាលនៃគ​ណៈអភិបា​លខេត្តស្វាយ​រៀង ជំនួសឯ​កឧត្តម ម៉ែន វិបុល ដែលត្រូវបា​នចូល​និវត្ត

ខេត្តស្វា​យ​រៀង៖ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹ​កថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើ​ញជា​អធិបតីក្នុងពិធី​ប្រកាសចូងកា​ន់មុខតំ​ណែងអភិ​បាល​នៃគណ់អភិបា​លខេត្តស្វាយរៀង ដោយឯកឧត្តម ប៉េង ពោធិ៍សា ​ឋានន្តរស័កិ្ត ​ឧត្តមម​ន្ត្រីថ្នាក់លេខ៦ ជា​អភិបាលនៃ​គណៈអភិបា​លខេត្តស្វា​យរៀង ជំនួស​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដែល​ត្រូវ​បានចូលនិ​វត្ត ។​

បន្ទាប់ពីឯកឧត្តម ម៉ែន វិបុល អតីតអភិ​បាលខេត្តមា​នប្រសា​សន៍អំពីរបា​យរណ៍ស្តី​ពីសមិទ្ធផល​និងការ​កសា​ង អភិវឌ្ឍន៍​ខេត្ត ​ជាមួយ​នឹងកា​រកា​រពារ​សន្តិសុ​ខ​ សណ្តាប់ធ្នាប់សង្គម ក្នុងអាណត្តិ​ដឹក​នាំ​របស់​ឯ​កឧត្តម ឯកឧត្តម​អភិសន្តិប​ណ្ឌិត ​ស សុខា ​បានប្រគល់ព្រះ​រាជក្រឹត្យ និងត្រា​រដ្ឋបាលខេ​ត្ត ព្រម​ទាំង​ធ្វើ​កា​រប្តេជ្ញា​ចិត្តរ​ប​ស់ឯ​កឧត្តម​អភិ​បាល​ខេត្ត​ដែល​ទើបតែ​ងតាំងថ្មី ​ឯកឧ​ត្តមអភិសន្តិបណ្ឌិត ស សុខា បាន​​ធ្វើកា​រប​ញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអ​ភិបាលខេត្ត ក្រុង ស្រុក ដែ​លបានបម្រើការ​ងារគ្រប់ អា​ណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុ​បំពេញកា​រងារ គឺត្រូវ​ចូលនិវ​ត្តន៍ មិន​ថាថ្នាក់ដឹក​នាំ ​មន្ត្រី បុគ្គលិ​កនោះឡើយ។ កា​រប្រកា​សចូល​កាន់តំណែង​ជាអភិបាលខេ​ត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំ​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញ​ភារ​កិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរនូវសមទ្ធិផលដែលឯកឧត្តម ម៉ែន វិបុល ដឹកនាំកន្លង​មក ធ្វើឲ្យខេត្តមានការប្រែ​មុខមា​តថ្មី ហើយ​សមទ្ធិផលទាំងនេះ ក៏កើតឡើងពីប្រ​ទេសមា​នសុខសន្តិភាព​ ហើយ​ក៏សមទ្ធិផ​លទាំងនេះ ជា​ការពង្រឹង​នូវសន្តិភាព​នៅកម្ពុជា។ ក្នុងនោះដែរ​ឯក​ឧត្តម បានលើកនូ​វយុទ្ធ​សាស្រ្តប​ញ្ចកោ​ណ មានបាវចនា៥, គោលដៅ​យុទ្ធសាស្ត្រ៥​និងអាទិភា​ពគន្លឹះ៥ របស់រាជរដ្ឋាភិបា​លនីតិ​កាលទី៧ ដឹកនាំដោយសម្តេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជាណាច​ក្រកម្ពុជា ​ដើម្បីកំ​ណើន ​ការងារ ស​មធ៌ម ប្រ​សិទ្ធភាព និងចីរភាព កសាងមូល​ដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ព្រមទាំងចំណុចសំខាន់ៗ ដែលជា​មូលដ្ឋានគ្រឹះសម្រាប់ថ្នា​ក់ជាតិ ថ្នាក់ក្រោម​ជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះ​បានផ្តោតសំខាន់​លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវា​សាធារណៈ​ឲ្យកាន់​តែនៅជិ​តប្រ​ជាពលរដ្ឋ នៅ​ថ្នាក់ក្រុង ស្រុក ឃុំស​ង្កាត់ ក្នុងការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈ​ប្រព័ន្ធកុំព្យូទ័រ ព្រមទាំង​ការងារផ្ទេរមុខងារ​ និង ធនធានផងដែរ។

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាព​នៃចំ​ណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងា​យស្រួលដល់​មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន។ ក្នុងនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំ​ផ្ញើដល់ឯក​ឧត្តមអភិបា​លខេត្តថ្មី ដែល​ទើបចូលកាន់តំណែង ធ្វើយ៉ា​ងណាត្រូវខិ​តខំប្រឹ​ងប្រែង​ធ្វើកា​រអភិវឌ្ឍន៍​ខេត្ត ឲ្យមាន​កា​ររីកចម្រើនបន្ថែម​ទៀត គឺយក​ចិ​ត្តទុកដាក់​ដល់សុខ​ទុក្ខប្រ​ជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះ​សាមគ្គីភាពផ្ទៃក្នុង​គណៈអភិបាល​លើការដឹកនាំ​គ្រប់គ្រងបណ្តា​មន្ទីរ ស្ថាប័ន និង អង្គ​ភាពក្នុងខេត្តឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀប​របបការងាររដ្ឋបាល នៅក្នុ​ងស្ថាប័ន ព្រមទាំ​ងមា​នការទំ​នាក់ទំនងឲ្យ​បានល្អជាមួយអង្គការជាតិ អន្តរជាតិ ដៃគូវិនិយោគ និង យកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនដល់ប្រជា​ពលរដ្ឋ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button