នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្រុមយុវជនឈាមរាវជាង១០នាក់ ក្រោយពីធ្វើសកម្មភាពដេញកាប់គ្នាពេញផ្លូវ បង្ករភាពអសន្តិសុខក្នុងសង្គម
(ខេត្តបន្ទាយមានជ័យ) ៖យុវជនឈាមរាវចំនួន ២ក្រុមមានគ្នាប្រមាណ១១នាក់ ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាលជ្រាវរហូតឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពដេញកាប់គ្នាពេញផ្លូវ បង្ករភាពអសន្តិសុខក្នុងសង្គមរួចមក។
លោកឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីរទទួលបណ្ដឹង ក៏ដូចជាមមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា៖មានករណីហិង្សាដោយចេតនាទៅវិញទៅមក និងធ្វើឲ្យខូចខាត(ម៉ូតូ) នៅវេលាម៉ោង ០២និង៤០នាទី ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ (វេទិការ) មុខកន្លែងលក់ស្រាក្រឡុក ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានករណី ហិង្សាដោយចេតនា ទៅវិញទៅមក និងធ្វើឲ្យខូចខាត ដែលបង្ករឡើងដោយក្មេង០២ក្រុម ក្រុមទី១ មានគ្នា០៤នាក់១/ឈ្មោះសែម ជីងអឺ ភេទប្រុស អាយុ២០ឆ្នាំ (ដៃដល់) ២/ឈ្មោះ រិន សិលា ភេទប្រុស អាយុ១៨ឆ្នាំ(ដៃដល់) ៣/ឈ្មោះ ផល សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ (ដៃដល់)ទាំង៣នាក់រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ៤/ឈ្មោះស្រី បូខៀវ ភេទប្រុស អាយុ២៣ឆ្នាំ(ដៃដល់) រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ទាំង៤នាក់ស្នាក់នៅបណ្តោះអាសន្នភូមិសូភី សង្កាត់កំពង់ស្វាយ ជិះម៉ូតូម៉ាកហុងដាឌ្រីម ទាំង០២គ្រឿង សេរីឆ្នាំ២០១៩ និងសេរីឆ្នាំ២០២៣ មានដាក់កាំបន្ទះពណ៌ស កាន់កាំបិតចំនួន២ដើម ដាវសាំម៉ូវ៉ៃទាំង២ ។ចំនែកក្រុមទី២ មានគ្នា០៨នាក់ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ ១/ឈ្មោះ បូរ ភេទប្រុស អាយុ១៨ឆ្នាំមិនស្គាល់អាសយដ្ឋាន(បក្សពួក)
២/ ឈ្មោះ ស្រួយ ទេពពន្លឺ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល(បក្សពួកមិនបានវ៉ៃ) ៣/ឈ្មោះ មុត សុពីន ភេទប្រុស អាយុ១៧ឆ្នាំ បុគ្គលិកលក់ស្រាក្រឡុក និង កាំបិតខ្វែវមានដងដែក(ដៃដល់) ៤/ឈ្មោះថា សុខធា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំបិល(ដៃដល់វ៉ៃក្រុមក្រុមម្ខាងទៀត) ៥/ឈ្មោះទូច សំណាង ភេទប្រុស អាយុ២០ឆ្នាំ ភូមិ១ សង្កាត់ព្រះពន្លា(បក្សពួកមិនបានវ៉ៃ) ៦/ឈ្មោះ ហួត ហេង ហៅមេត ភេទប្រុស អាយុ១៨ឆ្នាំ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល(បក្សពួកមិនបានវ៉ៃ)៧/ឈ្មោះហួរ ភេទប្រុស អាយុ១៦ឆ្នាំ មិនស្គាល់អាសយដ្ឋាន(បក្សពួកមិនបានវ៉ៃ) ៨/ឈ្មោះកៅ សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា(បក្សពួកមិនបានវ៉ៃ) ទាំង២ ក្រុមនេះក្រុមទី២បានវ៉ៃទៅលើក្រុមទី១មុន ទើបក្រុមទី១បានទៅយកដាវសាំម៉ូរៃមកកាប់ម៉ូតូក្រុមទី២ បណ្តាលអោយបែកកុងទ័រ ភ្លើងហ្វា និងអាវមួយចំហៀងខាងស្តាំ ទើបក្រុមទី២យកកាំបិតប៉័ងតោទៅដេញវិញក្រុមទី១ កាន់ដាវសាំម៉ូរ៉ៃវែងជាង ដេញកាប់រត់ចូលក្នុងហាងលក់បបរស បន្ទាប់មកក្រុមទី១ បានរត់ឡើងម៉ូតូ ស្រាប់តែឈ្មោះ មុត សុពីន ភេទប្រុស បានរត់ទៅយកកាំបិតខ្វែវរបស់ម្ចាស់ហាងស្រាក្រឡុកមកដេញកាប់ក្រុមទី១ ហើយត្រូវក្រុមទី១កាប់វិញបណ្តាលអោយត្រូវរបួសត្រង់ក្រោយត្រចៀកខាងឆ្វេង និងខ្នង(របួសស្រាល)រួចហើយក្រុមទាំង២បានរត់ដេញកាប់គ្នាទៅវិញទៅមកម្ដងទៀត ដោយឡែកក្រុមទី១ បានរត់ចោលម៉ូតូ ត្រូវក្រុមទី២ កាប់បណ្ដាលឲ្យខូចខាតបែកបាក់ច្រើនកន្លែង។
ពេលកើតហេតុរួចជនរងគ្រោះបានទៅលាងរបួសនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជំនាញក្រុង និងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវនាំយកមុខសញ្ញាទាំង២ក្រុមមានចំនួន១១នាក់ ក្រុមទី១ចំនួន៤នាក់ និងក្រុមទី២ មានគ្នា៦នាក់ ចំនែកឈ្មោះហួរ និងបូ (គេចខ្លួន) យកមកអធិការនគរបាលក្រុងដើម្បីសាកសួរ។ »ក្រោយពេលសាកសួររួចអ្នកទាំង១០នាក់បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពវ៉ៃ និងដេញកាប់គ្នាទៅវិញទៅមកពិតប្រាកដមែន។ ហើយបានដកហូតវត្ថុតាងរួមមានម៉ូតូ៤គ្រឿងម៉ាកហុងដាឌ្រីម៣គ្រឿងព៌ណខ្មៅ ម៉ាកស្កុបពី១គ្រឿងព៌តផ្កាឈូក និងដាវសាំម៉ូរ៉ៃចំនួន២ដើម.កាំបិតខ្វែវមានដងដែកចំនួន១ដើម។ បច្ចុប្បន្នករណីនេះ បានឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ដើម្បីអនុវត្តនីតិវិធី៕