នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តតាកែវ៖ ដោយអនុវត្តតាមបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែរនោង បានល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចផ្លូវកែងបត់ចូលវត្តប្រាសាទសួគ៌ា ស្ថិតក្នុងភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំក់ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។១.ឈ្មោះ ងូ ដេត ហៅ ប៊ូក ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។០២. ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ឆ្នាំនៅ ភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។ធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់ធំ ទូរស័ព្ទ ០៣គ្រឿង ម៉ូតូ០១គ្រឿង ។ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីធ្វើការសាកសួរ ដោយផ្អែកលើចំលើយឆ្លើយដាក់របស់ឈ្មោះ វៀច ខន ភេទប្រុស អាយុ២៣ ឆ្នាំ នៅភូមិពង្រ ឃុំខ្វវ ស្រុកទ្រាំង លុះដល់ថ្ងៃទី០៨ ខែ០៩ ឆ្នាំ២០២៣ វេលាម៉ោង០៩ និង ០០នាទី សមត្ថកិច្ចយើងក៏បានបន្តរនីតិវិធីឈានទៅធ្វើការឈាត់ខ្លួនឈ្មោះ ផន ផុន ភេទប្រុសអាយុ ៣៦ឆ្នាំ ម្នាក់ទៀត ។ករណីនេះដែរសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕ ដោយ ៖ លោក ផូង បញ្ញា