យុវជនម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអធម៌ ក្រោយពីនាំគ្នា៤ទៅ៥នាក់ ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ា
ខេត្តបន្ទាយមានជ័យ៖ពិតជាសង្វែកខ្លាំងណាស់យុវជនម្នាក់ ក្នុងចំណោម៤ទៅ៥នាក់ បានលង់ទឹកស្លាប់ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈនាំគ្នាទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ាស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមមន្ត្រីយោធាផ្នែកសឹករង ក្រុងសិរីសោភ័ណបានឲ្យដឹងថា៖មុនពេលកើតហេតុមានយុវជន៤ទៅ៥នាក់បាននាំគ្នាទៅលេងទឹកនៅចំណុចកន្លែងក្បែរភ្នំពង្រជាកន្លែងដែលគេកាយដី ក្នុងនោះម្នាក់ដែលគេស្គាល់ឈ្មោះ រត នា ភេទប្រុស អាយុ ប្រហែល១៥ឆ្នាំ រស់នៅសង្កាត់ព្រះពន្លា បានមកលេងទឹកនៅកន្លែងកើតហេតុហើយក៏បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល។
ក្រោយពីកើតហេតុមន្ត្រីជំនាញនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានចុះពិនិត្យឃើញថា យុវជនដែលបានស្លាប់ដោយលង់ទឹក។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖តាមសំដីមិត្តភក្តិជនរងគ្រោះបានអោយដឹង នៅពេលគ្រោះកើតឡើងពួកគេ៥នាក់បានមកលេងទឹកនៅអន្លង់(បឹងខៀវ)នៅចន្លោះជើងភ្នំព្រងកងវ៉ានៅចំណុចដែលកាយយកដីលក់ដែលមានរណ្តៅជម្រៅជិត៣ម៉ែត្រ ហើយបានលង់មទឹកម្នាក់លិចបាត់មិត្តទៅជាមួយបានស្រែកនិងរត់ទៅរកអ្នកជិតខាងអោយជួយរករយៈពេលជាងកន្លៈម៉ោងទើបប្រទៈឃើញស្រង់ឡើងគោកបណ្តាលស្លាប់បាត់បង់ជីវិត។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានបញ្ជាក់ថា៖ក្រោយរកឃើញយុវជនលង់ទឹកបានស្រង់ឡើងគោកហើយបានជួយសង្គ្រោះដោយយកដៃសង្កត់ជំនួយបេះដូងដែរតែជនរងគ្រោះបានអស់ខ្យល់ស្លាប់បាត់បង់ជីវិត ក្រោយមន្ត្រីនគរបាលជំនាញពិនិត្យហើយយថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ បានដឹកសាកសពជនរងគ្រោះជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍៕