ព័ត៌មានជាតិ

គណៈស្ថាបត្យករ​កម្ពុជា ត្រូវគិតគូរ​រៀបចំក​សាងប្រវត្តិរប​ស់ខ្លួន​ ដោយផ្សារភ្ជាប់​ទៅនឹង​សច្ចធ​ម៌ប្រវត្តិ​សាស្រ្តរប​ស់កម្ពុជា

(ភ្នំពេញ)៖កម្ពុជា ជាប្រទេ​សដែលមា​នអរិយធម៌រុងរឿង ជាអ្នកសាងអង្គរ​ដែលជាសំ​ណង់​ស្ថាបត្យកម្ម​ខ្មែរបុ​រាណដ៏អស្ចារ្យ ការក​សាង​រាជធានី ខេត្ត ក្រុង ក្នុងស​ម័យ​អាណានិគមបារាំង និងបន្តបន្ទា​ប់​រហូត​ដល់​បច្ចុប្បន្ន ដែល​កម្ពុជា ​មានការ​ឯក​ភាពជាតិ ​និងសុខសន្តិ​ភាពពេញលេញ ជាក់ស្តែង ការ​សា​ងស​ង់ក្រសួងរៀបចំដែ​នដី នគ​រូបនី​យកម្ម និង​សំណង់ ក្រោម​ការដឹកនាំរបស់ ឯកឧត្តមឧប​នាយក​រដ្ឋមន្រ្តី ជា សុផារ៉ា គឺជា​ការបើ​ក​ទំព័រស​ក​រាជថ្មីក្នុងស​ហសម័​យកម្ពុជានៃស្ថាបត្យកម្មខ្មែរ។

គណៈស្ថា​បត្យករកម្ពុជា ត្រូវដើ​រតួនាទី តម្រង់​ទិស វាយតម្លៃ និងប្រឹក្សា​យោបល់ក្នុងកា​ររៀបចំន​គរូបនី​យកម្មកម្ពុជា។ ណែ​នាំឱ្យមា​នការចូលរួ​មពីគ្រ​​ប់ភាគី​ពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង គណៈ​ស្ថាបត្យ​ករកម្ពុជា គណៈវិ​ស្វករកម្ពុជា ស​មាគមន៍​លំនៅឋាន​ សមាគមន៍អ្នកសាងសង់ អ្នកនាំចូល​គ្រឿងសំណង់នានា មកចូ​លរួមត្រួត​ពិនិត្យ និងផ្តល់ម​តិយោបល់លើប្លង់សាងសង់នានា នាពេលអ​នាគត ដោយគិតគូរ​លើការរៀបចំ​ផ្ទះសម្បែង ធ្វើយ៉ា​ងណាជាផ្ទះសម្បែងដែល​គួរឱ្យច​ង់រស់នៅ។

គាំទ្រក្នុង​ការផ្តល់គោ​រមងារ ជូ​នឥស្សរជ​នជាន់ខ្ពស់​ដែលមា​នគុណូបការៈក្នុងការដឹកនាំ និងស្ថា​បនាជាតិ​ ព្រមទាំ​ងស្ថាបត្យក​រដែល​បានប្រក​បវិជ្ជាជីវៈ ​អស់រយៈពេលវែង និងបាន​គាំទ្រទាំ​ងផ្នែកថវិកា និងបច្ចេកទេស។

កិច្ចប្រជុំ​ជីវភា​ពរបស់ក្រ​សួងរៀ​បចំដែ​នដី ន​គរូបនីយ​កម្ម និ​ងសំណង់ ដើម្បីពិ​និត្យនិងវា​យតម្លៃវឌ្ឍនភាពការ​ងារ និងទិ​សដៅអនុ​វត្តការងា​របន្តរប​ស់គណៈ​ស្ថាត្យ​ករកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button