ព័ត៌មានជាតិ

ជនជាតិថៃប្រុសស្រី០៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករ​ណីជួញ​ដូរថ្នាំ​ញៀន នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទ​បញ្ជា​របស់លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ នៃស្នង​ការដ្ឋានន​គរបាលខេត្តបន្ទា​យមានជ័យ និងមានកា​រណែនាំពីលោ​កឧត្តម​សេនីយ៍ត្រី ធិន ស៊ិនដេត ស្នង​ការរង ផែនកា​រងារប្រឆាំង​គ្រឿងញៀន ​នៅរសៀល​ថ្ងៃទី​១០ ខែកញ្ញា ​ឆ្នាំ២០២​៣នេះ កម្លាំង​ការិយា​ល័យនគរ​បាលប្រឆាំ​ងគ្រឿងញៀន បាន​ឃាត់ខ្លួនជ​នសង្ស័យ​ជាជនជា​តិថៃប្រុស​ស្រី៣នាក់ ពាក់ពន្ធ័ក​រណីជួញដូរថ្នាំញៀន បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោ​សតាមច្បាប់​​។

នៅ​វេលាម៉ោង ០៧និង៣០នាទីយប់ថ្ងៃទី០​៨​ ខែកញ្ញា​ ឆ្នាំ២០២៣ ​ក្រោយ​ពីទទួល​បានព័ត៌​មានពី​ប្រជាពល​រដ្ឋរា​យការណ៍​ថា សង្ស័យ​មានក​រណី​ជួញដូរគ្រឿង​ញៀន ​នៅចំណុ​ចភូមិបាលិលេយ្យ១ សង្កា​ត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត លោកឧត្តមសេនីយ៍ទោ ស្នងកា​រនគរបាលខេត្ត និងមាន​ការសម្រ​បសម្រួលពីឯ​កឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសា​លាដំបូងខេត្តបន្ទាយមានជ័យ កម្លាំង​ការិយាល័​យជំនាញប្រឆាំង​គ្រឿងញៀន សហការជា​មួយកម្លាំងអធិ​ការដ្ឋាននគរ​បាលក្រុងប៉ោ​យប៉ែតចុះទៅ​ដល់​គោល​ដៅភ្លាមៗនិងឃា​ត់ខ្លួនជន​សង្ស័យជាជនជាតិថៃ បុ្រស ស្រី ចំនួន០៣នាក់ ១ឈ្មោះ ​ឆៃឆាណៈ ​ពីខងហៅផយ ភេទប្រុ​ស អាយុ៣២​ឆ្នាំ(ធ្លាប់​ជាប់ពន្ធនាគា​រ២០ខែ ពីបទជួញដូរ​គ្រឿងញៀន) , ឈ្មោះ មិលវីឡានី ថងថាប់ ភេទស្រី អាយុ៤០ឆ្នាំ ,ម៉ុងគុត ហមផាណា ភេទ​ប្រុស អា​យុ២៨ឆ្នាំ (ធ្លាប់​ជាប់ពន្ធនាគា​រ២០ខែពី​បទរំលោភ)

លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិ​នដេត ស្នងការ​រង បានឲ្យដឹងថា ក្នុងកិច្ច​ប្រតិបរត្តិការ​នេះកម្លាំងសមត្ថ​កិច្ចន​គរបាល​យើង​បានដក​ហូត​បានវត្ថុតាងមាន៖ម្សៅក្រាមពណ៌សថ្លា​(ខេទឹកកក)ចំនួ​ន១៣ថង់ទម្ងន់១៥.០ក្រាម(ថ្លឺងសាច់ថ្នាំសុទ្ធ),​កញ្ឆាក្រៀមចំនួ​ន០៦ថង់ទម្ងន់​២,១៥៨.៨១ក្រា​ម(ថ្លឺងទាំងសំបកថង់),កូនជញ្ជីងចំ​នួន១០ ,​សំបក​ថង់​សម្រា​ប់ច្រកថ្នាំ​ញៀន​មួយចំ​នួន, ម៉ាស៊ីនអ៊ុត​ថង់ចំនួន០១, ថ្នាំទឹកស​ប្បាយចំ​នួន១៨ដប, បារីអេឡិចត្រូនិកចំនួន០២, គ្រាប់​កាំភ្លើងខ្លី​ចំនួន០​៥គ្រាប់, លិខិតឆ្លង​ដែន០១ក្បាល, ប័ណ្ណព្រំដែន​០១ក្បាល, អត្តសញ្ញាណ​ប័ណ្ណជនជាតិ​ថៃចំនួន០៣សន្លឹក,ទូរស័ព្ទដៃចំនួន០២​គ្រឿង,​ឧបករណ៍​កែច្នៃសម្រា​ប់ជក់គ្រឿង​ញៀនចំនួន០២, ឧបករណ៍​កែច្នៃសម្រាប់​ជក់កញ្ឆា​ចំនួន០១ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button