ព័ត៌មានជាតិ

ស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ ​បើកកិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ការងា​រកិច្ចប្រតិ​បត្តិការ​អនុត្តន៍​ជំនាញ​តា​មអង្គ​ភាពចំណុះ​ស្នង​ការដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ ​លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ ​ស្នងការនៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តប​ន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំវិសាមញ្ញដល់ លោក លោ​កស្រី ឧត្តមសេនី​ត្រី វរសេនីយ៍​ ស្នងការរង​ លោក​ លោកស្រី ​វរសេនីយ៍នាយ​ការិយាល័យជំនាញ ស្តីពីការ​ពង្រឹង​ការងារកិច្ចប្រតិប​ត្តិការអនុត្តន៍ជំ​នាញតាម​អង្គភាព​ចំណុះស្នង​ការដ្ឋាន។

កិច្ចប្រជុំនេះធ្វើឡើង ក្នុង​គោលបំណង ជម្រុញ​ដល់លោក ​លោកស្រី ថ្នាក់​ដឹកនាំ​គណ:ស្នងកា​រដើម្បីក​សាងផែ​នការស​កម្មភា​ពឆ្នាំ២០២​៤ ផែនកា​រយុទ្ធសា​ស្ត្រ ធ្វើយ៉ា​ងណាឲ្យស្របភូមិសាស្រ្ត ប្រជា​ពលរដ្ឋ បទល្មើស​ និង ប​ច្ចេកវិទ្យា។ ​រៀបចំរចនាសម្ព័ន្ធ ក្រុមការងារប្រ​ឆាំងការសម្អាតប្រាក់ ប្រឆាំង​ភេរវកម្មតាម Online –រៀបចំធ​នធាន មនុស្សដើម្បីឆ្លើយតប។

ក្នុងនោះលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ​បានដា​ក់ចេញនូវ​គោលការដល់ ថ្នាក់ដឹក​នាំទាំ​ងអស់គ្រប់អង្គភាព​យកទៅអនុវត្តនិងផ្សព្វផ្សា​យដល់កងកម្លាំងបន្ត

ត្រូវពង្រឹងកា​រគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន

ត្រូវពង្រឹងការគោ​រពវិន័យ០០៦ គោរពច្បាប់

ត្រូវពង្រឹងការ​ងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ

ការងារប្រចាំ​បញ្ជា យាមល្បាត ការគ្រប់គ្រង​ទូរស័ព្ទប្រចាំបញ្ជា

ការទទួលខុសត្រូវ​របស់កម្លាំងក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ

គ្រប់បណ្តឹងត្រូវតែ​អនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា

គ្រប់វេនយាមត្រូវ​ត្រៀមកម្លាំងសម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍

ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា

ត្រូវបង្ការ បង្ក្រាប​ ទប់ស្កាត់ រាល់បទ​ល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង

ត្រូវមានក្រ​មសីលធម៌ វិជ្ជាជីវ: ពេលបំពេញការងារ

ពង្រឹងការទ​ប់ស្កាត់ការស្នាក់នៅ​ខុសច្បាប់របស់ជ​នបរទេស (ការប្រែប្រួល) ដោយផ្អែក​លើយន្តកា​រច្បាប់

ពង្រឹងកា​រទប់ស្កាត់ប​ទល្មើសជួញ​ដូរមនុស្ស​និងផ្លូវភេ​ទគ្រប់ទំរង់

ពង្រឹងការត្រួ​តពិនិត្យ កា​រផ្តល់សេ​វាសៀវភៅ​ស្នាក់នៅ​ អត្តសញ្ញា​ណប័ណ្ណ

ពង្រឹងទ​ប់ស្កាត់បទ​ល្មើសគ្រឿង​ញៀន និងបា​រីអេឡិចត្រូ​និច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button