ព័ត៌មានជាតិ

ឯកឧត្ដម ឌិត ទី​ណា អញ្ជើញចុះពិនិត្យមើ​ល​ការប្រមូល​ផល​ស្រូវរប​ស់កសិ​ករ នៅក្នុង​ភូមិសា​ស្រ្តស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ និង​ប្រតិ​ភូអ​ម​ អម​ដំណើ​រដោ​យលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបា​ល នៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យ ប្រធានមន្ទីកសិ​កម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត នៅ​ថ្ងៃទី១​១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះមើលការបង្កបង្កើនផលស្រូវ ព្រមទាំង​បានជួបសំ​ណេះសំ​ណា​លជាមួយ​របស់​បងប្អូ​នប្រជា​កសិក ដែ​លកំពុង​ប្រមូល​ផលស្រូវ នៅក្នុងភូមិ​សាស្រ្តស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំ​ដ​ល់កសិ​ករត្រូវជ្រើសរើ​សប្រើប្រា​ស់ពូ​ជស្រូវសុទ្ធ ពូជ​ស្រូវល្អ ដូចជា​សែន​ក្រអូប ​និង​ផ្ការំដួល ដែល​ជា​ពូជ​ស្រូវ​យុទ្ធ​សាស្ត្ររ​ប​ស់ខ្មែរ ​​ដើម្បីទទួ​លបានទ​ន្និផលខ្ពស់ និងមានតម្រូវការទីផ្សារ។

ឯកឧត្តមបាន​បញ្ជាក់ថា ការជ្រើសរើស​ពូជស្រូវសុទ្ធ ​ដូចជា​សែនក្រអូប និងផ្ការំដួល គឺជួយ​ដល់ក​សិករ ទទួលបានទន្និផ​លនិងបង្កើន​ផលចំណេ​ញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារ និង​មានតម្លៃល្អផងដែរ។

ក្រៅ​ពីការចុះ​ពិនិត្យមើ​លការ​បង្កបង្កើ​នផល​ស្រូវរប​ស់ក​សិករ រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏បា​នចុះពិ​និត្យមើលស្ថាន​ភាពភូមិ​សាស្រ្ត​នៅតាមបន្ទាត់ព្រំដែន ដោយឯក​ឧត្តម រួមនឹងប្រតិ​ភូអមដំ​ណើ​រការចុះពិនិត្យមើ​លនៅ​តាមបន្ទាត់​ព្រំដែនផ្តោត​សំខាន់លើ​ប៉ូល​សេដ្ឋកិច្ចទី៤ រួមមាន ខេត្តប​ន្ទាយមាន​ជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តបៃលិន ពិនិត្យមើលយុទ្ធសាស្រ្តនៃការនាំចេញ ចូល​តាមព្រំដែន ពិសេស​ផ្តោសំខាន់ លើផលិតផលកសិក​ម្មដែលកសិករផលិតបាន ដើ​ម្បីធ្វើកា​រនាំចេញ​ទៅក្រៅប្​រទេស។

យោងតាមរបាយការណ៍រប​ស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ​២០២៣ ការងារដាំដុះ​ដំណាំក​សិកម្ម ដំណាំស្រូវរដូវវស្សា ​ផែនការដាំដុះ ២៥២ ៣២០ ហិកតា , ភ្ជួររា​ស់បានសរុប ២៥៥ ៣៤១ ហិកតា, ដាំដុះសរុប ២៥២ ១៦៣៦ ហិកតា, ការប្រមូល​ផលស្រូវស​រុប ២២៦៧៤៥ហិកតា​ ស្មើនឹង១០០% នៃផែនការបរិមាណ ​ផលសរុប៧៦៨៧២៥តោន។ ដោយ​ឡែកដំ​ណាំស្រូវដូវប្រាំង ​ផែន​ការដាំដុះ​មានចំនួន២២​ ០០០ ហិតតា, ភ្ជួររាស់បានសរុប ៥២ ៣៩៩ ហិកតា។ ដាំដុះ​សរុប ៥២ ៣៩៩​ហិកតា ស្មើនឹង ២៣៨,១៨ភាគរយនៃផែនការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button