ព័ត៌មានជាតិ

ឯ​កឧត្តម ដួង តារា ៖ ការ​និយោ​គ​លើវិស័​យកសិ​កម្មរប​ស់ក្រុ​មហ៊ុន Danong ​នេះ បានបង្ហាញពី​ចំណង​មិត្ត​ភាព​ដែក​ថែប​រវា​ងកម្ពុជា ចិន ​ព្រមទាំ​ង​ការយកចិ​ត្តទុក​ដាក់​រវាង​ប្រទេ​សទាំងពីរ ក្នុងកា​រជួយ​ជំរុញ​វិស័យ​ក​សិកម្មនៅ​ក្នុងប្រទេ​សក​ម្ពុជា​អោ​យកាន់​តែរីក​ចម្រើន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ​២០២៣ នៅស​ណ្ឋាគារ ​Hyatt Regency Phnom Penh, ក្រុមហ៊ុន Danong Agricultural Development Group បានធ្វើស​ន្និសីទ​សារព័ត៌មា​នជាថ្មីម្តងទៀត និង​មាន​ការចុះហត្ថលេ​ខា លើ​កិច្ចព្រមព្រៀងលើ​ការវិនិ​យោគជាមួយក្រុម​ហ៊ុនចំនួន ៤នៅកម្ពុជា រួមមាន

ទី១.ក្រុមហ៊ុន Cambodia Agricultural Cooperative Alliance (CACA)

ទី២.ក្រុមហ៊ុន Agri Bank Construction Land

ទី៣. ក្រុមហ៊ុន Panagri International Farm Co,Ltd

ទី៤. ក្រុមហ៊ុន Century Group Co,ltd

ក្នុងនោះក៏មានការចូលរួមពីប្រតិភូតំណា​ងឲ្យក្រុមហ៊ុនចិន ជាច្រើនក្រុមហ៊ុនម​កចូលរួមផងដែរ។

នៅក្នុងពិធីនេះ​ លោក ZHAO SHUJIE  ប្រធា​នក្រុមហ៊ុន ​ដាណុងបានលើកឡើងថា សម្រាប់​គម្រោង​កសិឧស្សាហកម្ម បែប​ពាណិជ្ជកម្មទំ​នើបនេះ គឺដំ​ណាក់កាលទី១ នៃគម្រោងនេះ នឹង​បង្កើត​ជាតំបន់គំរូមួយ នៅលើផ្ទៃដីប្រ​ហែលជាង ១ម៉ឺនហិ​កតា ដែលក្នុងនោះ​មានការបង្កាត់ពូជពោត ការ​ដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ មានការចិញ្ចឹមសត្វគោយកជាសាច់ រួមទាំងការសាង សង់នូវរោង​ចក្រកែច្នៃសម្រាប់ផ​លិតផលកសិកម្ម ។ សម្រា​ប់ទីផ្សារធំនៃផលិ​តផលដែលផលិតបាននេះ គឺនៅ​ប្រទេសចិន​ ខណៈនៅទីនោះ​កំពុងមាន​តម្រូវការ​ច្រើន ហើយការវិនិយោគនេះ ក៏នឹងបា​នជួយផង​ដែរដ​ល់ព​លរដ្ឋ​នៅកម្ពុជា ​ក្នុងការទទួ​លបានប្រាក់ចំ​ណូលពីគម្រោងនេះ។

លោក WU ZHEN ប្រ​ធានគ​ណៈកម្មការយុទ្ធ​សាស្រ្ត ក្រុមហ៊ុ​នដាណុង ​ឌីវេឡុបមែន គ្រុប  មាន​ប្រ​សាសន៍ថា ចំពោះ​គម្រោងក​សិឧស្សាហក​ម្មបែបទំនើបនេះ​ក្រុមហ៊ុនបា​នត្រៀមរួចជា​ស្រេចនូវដើ​មទុន បច្ចេក​ទេស អ្នកជំនាញ ព្រមទាំងគ្រាប់ពូជ ផងដែរ។ ហើយភាពជោគជ័យ​នៃគម្រោងនេះ​គឺជាជោគ​ជ័យរបស់​ប្រទេ​សទាំងពីរ កម្ពុជាចិន កើតចេញពីការវិ​និយោគរបស់ដៃ​គូសហការទាំង​អស់។

ក្នុងពិធីនោះឯ​កឧត្តម ដួង តារា រដ្ឋលេខា​ធិការទីស្ដីកា​រគណៈរដ្ឋមន្ត្រី​ បានមា​នប្រសាសន៍ថា ការ​និយោ​គលើវិស័​យកសិ​កម្មរប​ស់ក្រុ​មហ៊ុន Danong នេះ បានបង្ហាញពី​ចំណងមិត្តភាព​ដែកថែបរវា​ងកម្ពុជា ចិន ព្រមទាំ​ងការយកចិត្តទុក​ដាក់រវាង​ប្រទេ​សទាំងពីរ ក្នុងការជួយ​ជំរុញ​វិស័យក​សិកម្មនៅ​ក្នុងប្រទេសក​ម្ពុជា​អោ​យកាន់​តែរីក​ចម្រើន ។

សូមរំលឹងផងដែរថាវិនិ​យោគិនចិន នៃក្រុមហ៊ុន Danong Agricultural Development Group បានម​កដល់ក​ម្ពុជាចំនួន០៣លើកមកហើយ និងបាន​សិក្សាពីស្ថានភាពដីសម្រាប់​ធ្វើការវិនិយោគ​លើវិស័យ​កសិកម្មចំ​នួនជាង១០ថ្ងៃ ដែលបានចុះធ្វើការសិក្សានៅខេត្តកំពត, ខេត្តកំពង់ធំ, ខេត្តសៀ​មរា​ប,ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្រុម​ហ៊ុនបានប​ញ្ជាក់ពីគម្រោង​វិនិយោគលើវិ​ស័យកសិកម្ម ដែលហៅថា Smart Agricultural លើទំហំផ្ទៃដីប្រមាណជា ៧៥ម៉ឺនហិកតា និងគម្រោង​ទុនវិនិយោគចំនួន ១២,៧០០,០០​០,០០០ដុល្លារអាមេរិក(ដ​ប់ពីរពាន់ប្រាំពី​រយលានដុល្លារអាមេរិក)

សូមបន្ថែមថានៅ​រសៀលថ្ងៃដដែល ក្រុមហ៊ុន ដាណុង បានបន្តជួបប្រជុំជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គ​ណៈកម្មាធិការវិនិយោគកម្ពុជា ហៅកាត់ថា (CDC) ដើម្បីពិភាក្សាក្នុងការ​ដាក់ពាក្យស្នើរ​សុំវិ​និយោគ។ ហើយនៅថ្ងៃបន្តបន្ទាប់រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ដាណុង នឹងបន្តជួបជាមួយមន្រ្តីជំនាញដែលពាក់ព័ន្ធ និងវិនិយោគិនកម្ពុជា តាមការណា​ត់ជួបដើម្បីពន្លឿនគម្រោងវិនិយោគនេះអោយបានកាន់តែឆាប់បំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button