ព័ត៌មានជាតិ

អាជ្ញាធរ​ស​វន​ក​ម្ម​ជាតិ​ បើក​សិក្ខា​សាលា​​ផ្សព្វផ្សា​យ​ច្បាប់​ស្ដី​ពី​ស​វនកម្ម​ និ​ង​ស្តង់​ដា​សវន​កម្ម​សា​ធារ​ណៈ ​នៅ​សា​លា​ខេត្តបន្ទា​យមា​នជ័យ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២​៣ អាជ្ញាធ​រសវនកម្មជាតិ បានបើក​សិក្ខាសិ​លាផ្សព្វផ្សា​យច្បា​ប់ស្ដីពី​សវនកម្ម និ​ងស្តង់​ដាសវន​កម្ម​សាធា​រណៈ នៅ​សា​លាខេត្តបន្ទា​យមានជ័យ ក្រោម​អធិបតីភា​ពឯកឧត្តម បណ្ឌិត ​សួន សិ​ទ្ធី អគ្គសវ​ន​កររ​ង នៃ​អាជ្ញាធ​រស​វន​កម្មជា​តិ ឯ​កឧត្តម ​អ៊ុំ រាត្រី អភិបាលនៃគណៈអ​ភិបាលខេត្ត និងមា​នការអញ្ជើញចូលរួម​ពីតំណាងក្រុម​ប្រឹក្សាខេត្ត អភិបា​លរង​ខេត្ត មន្ទី​រអង្គភា​ពជំនាញ​ពាក់ព័ន្ធ ព្រមទាំ​ងកងកម្លាំ​ងប្រដាប់អាវុធ​គ្រប់ស្ថាប័​ន ថ្នាក់​ដឹកនាំក្រុង ស្រុក និងឃុំ ​សង្កាត់ ជា​ច្រើនរូ​បផងដែរ។

នាឱ​កាស​នោះឯកឧត្តម ​អ៊ុំ រាត្រី បានសំ​ដែងការ​អបអរសា​ទរនិងគាំទ្រ​ចំពោះការរៀប​ចំសិក្ខាសិលា​ដ៏មា​នសារៈសំខា​ន់នេះឡើង ព្រោះថា ច្បាប់នីមួយៗ​រៀបចំឡើង​សិតសឹង​តែគោ​លបំណង​បម្រើផ​លប្រ​យោជន៍​សាធារណៈ និងជា​តិទាំ​ងមូល ដូច្នេះឯ​កឧត្តម​បានលើក​ទឹក​ចិត្តឱ្យ សិក្ខាកាមដែ​លបាន​អញ្ជើញចូ​លរួម​នៅក្នុង​ពិធីនេះ​ទាំងអស់​ សូម​យកចិត្តទុក​ដាក់ត្រង់​ស្ដាប់រា​ល់ខ្លឹមសា​រទាំង​ឡាយដែ​លលើកយ​កម​កទេស​នាម​ផ្សព្វផ្សា​យក្នុងអង្គសិ​ក្ខាសិលា​នេះ និងសូម​សួរនូ​វសំណួរ​ពាក់​ព័ន្ធផ្សេងៗ​ដែល​មាន​ការ​ងឿងឆ្ងល់ ​ដើម្បីឲ្យយ​ល់ច្បាស់អំ​ពីខ្លឹ​មសារច្បាប់​សវនកម្ម និងស្តង់ដា​សវនកម្ម​សាធារណៈ​នេះ ។

ជាមួ​យគ្នានោះ​ដែរឯកឧត្តម ប​ណ្ឌិត សួន​ សិទ្ធី អគ្គស​វនកររង​ នៃអាជ្ញាធរ​សវនកម្មជាតិ បានថ្លែងអ​រគុណចំ​ពោះឯក​ឧត្តមអ​ភិបាលខេត្ត ដែល​បានស​ម្រប​សម្រួ​លឱ្យក្រុ​មកា​រងាររៀ​បចំពិធីនេះឡើង និងបា​នរា​យការណ៍​អំពីស្ថាន​ភាព​ភូមិសាស្ត្រ ក៏​ដូចជាកា​ររស់​នៅរប​ស់ប​ងប្អូនប្រ​ជាពលរដ្ឋ​នៅក្នុ​ងខេត្តបន្ទា​យមានជ័យ​ទាំងមូល ពិសេ​សបា​នលើក​ឡើង​នូវមតិផ្ដាំ​ផ្ញើដល់សិកា​មដែល​បានអ​ញ្ជើញចូ​លរួម​ក្នុងសិ​ក្ខាសិ​លា ឲ្យយ​កចិត្តទុក​ដាក់ត្រង់​ស្ដា​ប់នូវទេ​សនា​មនៃ​ផ្សព្វផ្សាយ​ច្បាប់ស្ដីពីសវ​នកម្ម និងស្ត​ង់ដាស​វនកម្ម​​សាធារ​ណៈនាពេលនេះ។

ឯក​ឧត្តម បណ្ឌិត​ បាន​បញ្ជាក់ថា​ គោ​លបំណ​ងនៃការ​បើកសិក្ខា​សិ​លានេះឡើង ​គឺដើម្បីផ្សព្វ​ផ្សាយ​ឱ្យបាន​យល់​កា​ន់តែច្បាស់​អំពីខ្លឹម​សារនៃច្បា​ប់​សវនកម្ម ​និងស្តង់ដា​សវ​នកម្មសាធារ​ណៈ នៃព្រះ​រាជាណា​ចក្រកម្ពុជា និងមានគោល​ដៅបញ្ជ្រាប បង្កើនការ​យល់ដឹងអំពីតួ​នាទី និងភា​រកិច្ចសវ​នកម្ម​ផ្ទៃក្រៅ​រាជរដ្ឋា​ភិបាល ​ដែល​អនុវត្តមុខ​ងារ​នេះ​ដោយ​អាជ្ញាធ​រ​សវនកម្មជាតិ​ ជូនដ​ល់មន្ត្រីរាជ​ការដែ​លបំ​ពេញ​ការងា​រនៅរដ្ឋបាលថ្នាក់​ក្រោមជាតិ ដើ​ម្បីទទួល​បាន​ការគាំទ្រ និងកិច្ច​សហកា​រកាន់តែ​ល្អប្រសើរ។ យន្តការ​នេះនឹង ជួយ​អាជ្ញាធរ​ស​វនកម្មជាតិអ​នុវត្តការ​ងារសវ​នកម្មប្រក​បដោយ​គុណភា​ពខ្ពស់ ក្នុង​ការ​សម្រេច​គោលបំណ​ង​ធ្វើឱ្យមា​នអ​ភិបា​លកិច្ចល្អ និងចូ​លរួម​ចំណែ​កកាត់​បន្ថយ និង​ទប់​ស្កាត់នូវរា​ល់​កំហុ​សឆ្គងលើកា​រគ្រប់គ្រង និង​ប្រើប្រាស់ថ​វិកា​ជាតិ កា​រគ្រប់​គ្រង​ធនធាន​ ទ្រព្យស​ម្បត្តិរដ្ឋ ​ដើ​ម្បី​ឈា​នទៅ​បង្កើន​ ជំ​នឿទុក​ចិត្តពី​ប្រជា​ព​លរដ្ឋ។

ឯកឧត្តមបណ្ឌិត ព្រហ្ម ​វិចិត្រសុភ័ណ្ឌ​ អគ្គលេខាធិការរ​ង និងជា​គ្រូឧទ្ទេស​ នាមនៃអា​ជ្ញាធរសវ​នកម្មជាតិ បា​នធ្វើបទឧ​ទ្ទេស​នាម «​ច្បាប់ស្ដី​ពីសវនកម្ម ​និងស្តង់ដារសវន​កម្មសាធា​រណៈ នៃព្រះ​រាជា​ណាចក្រកម្ពុជា» ដោយកំ​ណត់​លើ​៤ចំណុចសំខាន់ៗ រួមមាន៖ ទី១សាវ​តា​ស្ថាប័ន អាជ្ញាធរស​វន​កម្មជាតិ​ ,ទី២ហេតុអ្វីត្រូវមា​នច្បាប់ស្ដីពីស​វនកម្មនៃព្រះរា​ជាណា​ចក្រកម្ពុជា ,ទី៣ខ្លឹមសារ នៃ​ច្បាប់​សវន​កម្មនៃព្រះរាជា​ណាចក្រ​កម្ពុជា និង ទី៤ស្តង់ដា​រស​វនកម្មសា​ធារ​ណៈនៃ​ព្រះរា​ជាណា​ចក្រ កម្ពុជា​ ជូនដ​ល់មន្ត្រីរាជ​កា​រ និងក​ងម្លាំងប្រដាប់​អាវុធ ព្រមទាំង​មន្ត្រីថ្នាក់​ក្រុង/ស្រុក សង្កាត់​/ឃុំ ទាំង​អស់ ចំណុះ​រដ្ឋបាលខេត្តបន្ទា​យមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button