ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំ​ណាត់ផ្លូវជាតិ​លេខ៧ ប្រវែងប្រមាណ ៩​៣​​.​៥៦គីឡូម៉ែត្រ នៅក្នុងខេត្តក្រចេះ

ខេត្តក្រចេះ៖កំណាត់ផ្លូវជាតិ​លេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ​ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងស​ង់ក្រោម​ជំនួយឥត​សំណ​ងរប​ស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមា​ណជាង ៣៣លានដុល្លារ​អាមេរិក ត្រូវបានសម្ពោធដាក់​ឱ្យប្រើ​ប្រាស់ជាផ្លូវការនៅព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២​នេះ ក្រោមអធិបតីភាព​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯក​អគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

 

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការ និងដឹកជញ្ជូន បានថ្លែងថា កំណាត់ផ្លូវ​ជាតិលេខ៧នេះ ត្រូវបានសាងសង់លើកកម្រិតគុណ​ភាពឡើងវិញ ដោយក្រាល​បេតុង​កៅស៊ូ(AC) មានទទឹ​ងតួផ្លូវប្រវែង ១១ម៉ែត្រ ចែកជា ២គន្លង សម្រាប់រ​ថយន្តចរាចរណ៍ ដោយគន្លង​នីមួយៗមាន​ទទឹង.៥ម៉ែត្រ និងផ្លូវសម្រាប់​ទោចក្រយានយន្ត មាន ២គន្លង គន្លងនី​មួយៗ​មានទ​ទឹង.៥០ម៉ែត្រ និងចិញ្ចើមដីក្រហម​សងខាងមានទទឹង.៥០ម៉ែត្រ។ កំណា​ត់ផ្លូវជាតិ​លេខ៧ គឺជា​ខ្សែផ្លូវដ៏មា​នសក្ដានុ​ពលមួយ តភ្ជាប់ពីរា​ជធានីភ្នំពេញ ឆ្លងកា​ត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំ​បន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូ​មិភាគឦ​សាននៃប្រទេស ដែលបម្រើឱ្យចរា​ចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេស​ចរណ៍នៅ​ក្នុងប្រទេស

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះសមិ​ទ្ធផលទាំង​ឡាយដែល​កើតចេញពី​ការគូស​វាសរបស់សម្តេចផ្ទាល់ ក្រោយពេល​ដែលកម្ពុជា​យើងបាន​បិទបញ្ចប់នូ​វភ្លើង​សង្គ្រាមដ៏រាំរ៉ៃ​នៅចុងឆ្នាំ១៩៩៨។បច្ចុប្បន្ននេះ បណ្តាខេត្តនានា​នៅទូទាំងប្រទេស​បានច​ងភ្ជាប់គ្នា​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាច្រើន នៅសល់​តែការចងភ្ជាប់ពី​ភាគពា​យ័ព្យ ទៅភា​គនិរតីប៉ុណ្ណោះ។សម្តេចបន្តថា ស្ថានភាពកម្ពុ​ជាបច្ចុប្បន្ន មិនដូច​ពី​ពេលមុនទៀតនោះទេ ពីព្រោះ​ពេល​នេះ ផ្លូវជាច្រើនត្រូវបាន​កសាង មណ្ឌ​លសុខភាព និងសាលារៀន​ក៏ត្រូវបា​នពង្រាយជា​ច្រើនកន្លែង​ផងដែរ ហើយនៅខែអំឡុង​មីនា ខាងមុខនេះ ម​ន្ទីរពេទ្យធំៗ​ចំនួនពីរតម្លៃជិត ៨០លា​នដុល្លារ ដែល​ជាជំនួយរប​ស់ចិន នឹងត្រូវ​សម្ពោធដាក់ឱ្យប្រើប្រាស់ផងដែរ ក្នុងនោះ​មានមន្ទីរ​ពេទ្យមិត្តភា​ពកម្ពុជាចិន ត្បូងឃ្មុំ និ​ងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ នៅភ្នំពេញ។

 

ទាក់ទ​ងទៅនឹងការនាំចេញផលិតផ​លកម្ពុជា ទៅផ្សារចិន សម្តេច​តេជោបានថ្លែងថា ចិន បានពិ​និត្យរួចហើយ លើនីតិវិធីភូតគា​មអនាម័យលើត្រីប្រា និងផ្លែមៀន​ប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំ​ចេញទៅ​កាន់ទីផ្សាររប​ស់ប្រទេសចិន ដែ​លជាកា​របើ​កទី​ផ្សារកា​ន់តែធំមួ​យនា​ពេល​ខាងមុខនេះ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button