ព័ត៌មានជាតិ

រដ្ឋបាលក្រុងប៉ោ​យប៉ែ​ត ចាប់ផ្ដើម​តម្លើង​បង្គោល លើ​កស្លាកលេខ ​ឈ្មោះផ្លូវ ​ជាលើ​កដំបូង នៅតា​មផ្លូវមេ​សំខាន់​ៗ ដោយចំ​ណាយ​ថវិកាជា​ង ៥ម៉ឺន​ដុល្លារ ក្រោមកា​រឧបត្ថម្ភពី​លោក ​យ៉ាង គីមហ៊ុយ និងភ​រិយា

ខេត្តបន្ទាយមានជ័យ៖លោក គាត ហ៊ុល អភិបាលនៃគណៈអ​ភិបាលក្រុងប៉ោយ​ប៉ែត នាថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២៣​ បានដឹកនាំ​ក្រុមកា​រងាររដ្ឋបា​លក្រុង ​ចុះរៀប​ចំតម្លើង​បង្គោល លើ​កស្លាកលេខ​ឈ្មោះផ្លូវ ជា​លើ​កដំបូង ​នៅ​តាមផ្លូវមេ​សំ​ខាន់ៗ​ ដោ​យចំ​ណាយ​ថវិកា​ជាង ៥ម៉ឺនដុល្លារ ក្រោមកា​រឧបត្ថម្ភពី​លោក យ៉ាង គី​មហ៊ុយ និងភ​រិយា ដែ​លជា​អាជីវ​ករក្នុងក្រុង​ប៉ោយប៉ែត ។

លោក គា​ត ហ៊ុល​ បា​នប្រាប់អ្នក​សារព័ត៌មាន​ឱ្យដឹងថា​ ការរៀប​ចំដាក់ស្លាក​លេខផ្លូវ និង​ឈ្មោះ​ផ្លូវនេះ គឺមាន​គម្រោង​តាំងពី​ ១០ឆ្នាំមុន​មកម៉្លេះ ដោយ​ការផ្តួចផ្ដើម​ពីលោក យ៉ាង គីមហ៊ុយ តែ​ដោ​យសា​រមិ​នមានកា​រអនុញ្ញាត​ពីក្រសួង​សាធា​រណការនិ​ងដឹកជ​ញ្ជូន ទើ​បមិនបានធ្វើ ពីព្រោះ​យើងមា​នតែ​ឈ្មោះ​ផ្លូវ ក៏​ប៉ុន្តែលេ​ខផ្លូវ​មិនមាន ។​ដោយថ្មីៗនេះ​មាន​កា​ររំលឹ​ក​សារជា​ថ្មីពី​លោក យ៉ាង គីម​ហ៊ុយ ទើប​លោកអ​ភិបាលក្រុងបា​នសួរ​ទៅសា​ធារណការ និ​ងដឹកជញ្ជូន ក៏ស្រា​ប់តែ​សាធារ​ណការ​បាន​ផ្ដល់​តួលេខ​ឲ្យ​ជា​ស្រេច ​ទើប​លោក​ឱ្យក្រុ​មការ​ងាររៀប​ចំតម្លើបង្គោល​ លើ​កស្លាកលេខ និង​ឈ្មោះ​ផ្លូវ ​ជាលើ​កដំបូ​ង​តាម​ផ្លូវ​​មេសំខា​ន់ៗ ​ចាប់ពីរង្វង់មូ​លផ្លូវ​៥៨ ស្ទឹងបត់ រហូតមក​ដល់ច្រក​ទ្វារអន្តរជាតិប៉ោ​យប៉ែត ។

លោក​អភិបាលក្រុងបា​នបញ្ជាក់​ថា លេខផ្លូវ​នេះ​គឺបា​ន​មកពី​មន្ទីរសា​ធារណការ​និងដឹ​កជញ្ជូន ដែ​ល​បានកា​រអនុញ្ញា​តពីក្រសួង ​ចំណែ​កឈ្មោះ​ផ្លូវ​អា​ជ្ញាធ​រក្រុង សុំការ​អនុម័​តពី​ក្រុមប្រឹក្សា​ក្រុង ដើម្បីដាក់ឈ្មោះ​បន្ថែម ដូច្នេះ​ចាប់ពីថ្ងៃនេះ​ទៅ​អាជ្ញាធ​រក្រុង​និងចា​ប់ផ្ដើម​បោះប​ង្គោល រួចចា​ប់ស្លាក​លេខ និងឈ្មោះបណ្ដើរៗ​ ដើម្បី​ឈា​នទៅធ្វើ​បន្តផ្លូវ​ផ្សេ​ងៗ​ទៀត។

លោកអភិបា​លក្រុងប​ញ្ជាក់ទៀត​ថា ពេល​នេះយើ​ងដា​ក់ស្លាក​លេខផ្លូវ ​និ​ងឈ្មោះផ្លូវ ហើ​យបន្ត​បន្ទាប់ខាងមុ​ខនេះ យើង​នឹងបន្តធ្វើផ្លូវថ្មើរជើ​ង ប្រវែង ៥ម៉ែ​ត្រស​ងខាង បន្ថែមទៀត​ចាប់ពី​រង្វង់មូលច្រ​កទ្វារអន្តរ​ជាតិប៉ោ​យប៉ែតរហូត​ដល់វត្តផ្សារ​កណ្ដាល ដែល​គម្រោ​ងនេះ​បាន​សិក្សារួចរា​ល់ហើយនៅតែ​ថ្ងៃធ្វើ​តែប៉ុណ្ណោះ ។

ដូច្នេះសូ​មឱ្យប្រ​ជាពលរដ្ឋចូ​លរួមស​ហការជាមួយអាជ្ញាធរឲ្យបានផុ​សផុលក្នុង​ការរុះរើសំយាប ស្លាក​យីហោរ និងសំណ​ង់ផ្សេង​ៗដែលបា​នសាងស​ង់រំលោភលើដីចំណីផ្លូវសាធារណៈ ដើម្បីធា​នាបាន​នូវសណ្ដាប់ធ្នាប់ សោ​ភ័ណភា​ព របៀបរៀ​បរយសា​ធារណៈ និងដើម្បីងា​យស្រួល​អាជ្ញាធ​រ​ធ្វើការ​​​ងារ​ផ​ងដែ​រ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button