រថយន្តធុនធំ បុកម៉ូតូ២គ្រឿង បណ្តាលឲ្យយុវតីជាសិស្សថ្នាក់ទី១២ ម្នាក់ បានបាត់បង់ជីវិត និងយុវជនម្នាក់របួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វែកណាស់ យុវតីជាសិស្សថ្នាក់ទី១២ម្នាក់ បានស្លាប់នៅនឹងកន្លែង រីឯយុវជនម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំ បុកម៉ូតូ២គ្រឿង នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវស្ថិតភូមិប្រឡាយលួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហេតុបានបើករត់ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន។
ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ម៉ៅ វិសាល ភេទស្រី អាយុ១៨ឆ្នាំ(រៀនថ្នាក់ទី១២នៅវិទ្យាល័យមង្គលបូរី)រស់នៅភូមិពាម ឃុំ.ស្រុកព្រៈនេត្រព្រៈ និងយុវជនម្នាក់ទៀតមិនស្គាល់ឈ្មោះនៅឡើយទេ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាក់ហុងដាឌ្រីមពាក់ស្លាកលេខ បន្ទាយមានជ័យ1Q.4438បានបើកបរតាមផ្លូវដោយយុវជនម្នាក់ក្នុងទិសដៅពីកើតទៅលិច ហើយយុវតីរងគ្រោះបានជិម៉ូតូម៉ាក់ហុងដាឌ្រីមពាក់ស្លាកលេខ បន្ទាយមានជ័យ1I.5397ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចទៅកើតហើយខណៈពេលនោះមានរថយន្តធុនធំ១គ្រឿងទៀតបានបើកទិសដៅលិចមកកើតបានបុកម៉ូតូទាំង២គ្រឿង បណ្តាលយុវតីម្នាក់បានស្លាប់នៅនិងកន្លែងដោយកិនបែកលលាក្បាលហូរឈាមដាបផ្លូវ និងយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះ ក្រោយពីកើតហេតុរថយន្តធុនធំបង្កបានបើករត់ត្រូវសមត្ថកិច្ចចាប់បាននៅក្នុងទឹកដីស្រុកព្រៈនេត្រព្រៈ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ ព្រោះផ្លូវពីរង្វង់មូលយាយជីច្រកស្រូវស្រុកមង្គលបូរីទៅស្រុកព្រៈនេត្រព្រៈតូចចង្អៀត និងធ្វើការវាស់វែងតាមជំនាញ។មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺដោយម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាហើយមានរថយន្តធុនធំបុកម៉ូតូ២គ្រឿង ហើយកិនយុវតីម្នាក់ស្លាប់បែកលលាក្បាល និងកន្លែងហើយយុវជនម្នាក់របួសធ្ងន់ត្រូវបានសង្គ្រោះ រថយន្តដែលកិនយុវតីម្នាក់ស្លាប់បានបើករត់ត្រូវបានសមត្ថកិច្ចស្រុកព្រៈនេត្រព្រៈស្ទាក់ចាប់បាន។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយសាកសពយុវតីដែលស្លាប់ ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដឹកសាកសពជនរងគ្រោះជូនដល់សាច់ញាតិដើម្បីទទួលធ្វើបុណ្យតាមប្រពៃណីយ៍ ។ចំណែកម៉ូតូ២គ្រឿងរងការខខូចខាតតិចតួច និងរថយន្តបង្កបើករត់ចាប់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីចាត់ការតាមច្បាប់៕