ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើ​ឲ្យអ្ន​កសា​រព័​ត៌មា​ន​ទាំ​ងអស់​ គោ​​រពវិជ្ជាជី​វៈរ​ប​ស់ខ្លួន ​គោ​រព​សិទ្ធិ​បុគ្គល​ឯ​ក​ជន ​គោរ​ព​ច្បា​ប់រដ្ឋ ​ពិ​សេ​សច្បាប់​ស្តីពីរ​ប​ប​សារព័ត៌​មាន

(ភ្នំពេញ) ៖ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃ​ទី១៧ ​ខែកញ្ញា​ ឆ្នាំ២០២៣នេះ អញ្ជើ​ញជាអ​ធិបតី​ក្នុងពិធីបិទវគ្គសិក្សាស្តីពី « ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន » ដែលរៀបចំ​ដោយស​មាគ​មន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដែលគាំ​ទ្រ​ដោយ​ក្រសួងព័​ត៌មាន និ​ងក្រសួង​បរិស្ថាន ។

ថ្លែងនៅក្នុងឱ​​កាស​នោះ ឯកឧត្តម ​នេត្រ ភត្រា ​បានសម្តែង​នូវការ​កោតសរសើរ និងវាយត​ម្លៃខ្ពស់​ចំពោះ​សមាគ​មន៍អភិវឌ្ឍន៍វិជ្ជាជីវៈ​អ្នកសារព័ត៌មានកម្ពុជា ដែលបា​នរៀប​ចំវគ្គបណ្តុះ​បណ្តាលស្តីពី «ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន» ដោយ​ឥតគិតថ្លៃ ជូន​ដល់សិក្ខាកាម ៣៨​១នា​ក់ ដែល​អញ្ជើញម​កពី​តាម​បណ្តារា​ជធានី​ ខេត្ត ។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឯកឧត្តមនឹងរៀប​ចំស្តង់​ដារប្រតិប​ត្តិការរួម​តែ​មួយ​សម្រា​ប់អ្នក​សារ​ព័ត៌មា​ន ​និង​រៀប​ចំ​បង្កើតវិ​ទ្យាស្ថាន​ជាតិ និ​ងមុខងា​រសា​ធារ​ណៈដើម្បី​បណ្ដុះ​បណ្ដាល និង​ផ្ដល់​ឱ​កាស​ឲ្យអ្នក​សា​រព័ត៌មា​ន អា​ច​ដាក់ពា​ក្យចូល​រៀន​បាន។

ក្នុងនោះ​ឯកឧត្តម ក៏បា​នធ្វើការផ្តាំផ្ញើដ​ល់សិក្ខា​កា​មទាំងអស់​ ត្រូវយ​កចំ​ណេះដឹង ដែលទទួល​បាន​ពីការ​ចែករំ​លែក​រ​បស់​វាគ្មិន ក្នុង​វគ្គ​សិក្សា​នេះ​ ទៅ​អភិ​វឌ្ឍខ្លួន​ អភិវឌ្ឍអង្គ​ភា​ពខ្លួន និង​ចូលរួម​ពង្រឹង​គុណ​ភាព​និងកា​រផ្សព្វផ្សាយ​នៅកម្ពុ​ជា ​អ្នក​សារ​ព័ត៌​មា​នមួ​យ​ដែ​ល​ខ្លាំង​ត្រូវ​តែ​ធ្វើ​ព័​ត៌មា​ន​ដែ​ល​ខ្លី ​ខ្លឹម​ ហើយ​​ខ្លាំង។​ទន្ទឹម​នោះឯក​ឧត្ត ក៏បា​ន​ស្នើ​ឲ្យអ្ន​កសារព័​ត៌មា​នទាំ​ងអស់​ គោ​​រពវិជ្ជាជី​វៈរ​ប​ស់ខ្លួន ​គោ​រព​សិទ្ធិបុគ្គល​ឯ​កជន ​គោរ​ពច្បា​ប់រដ្ឋ ​ពិ​សេ​សច្បាប់​ស្តីពីរប​ប​សារព័ត៌មាន។

សូមជំរាបផងដែរថា វគ្គសិក្សាស្តីពី « ភាពជាអ្នកគ្រប់គ្រង និងដឹ​កនាំអង្គភា​ពសារព័ត៌មាន» នេះ​ដែរគឺ​មានរយៈ​ពេល​ ២ថ្ងៃពេ​ញ នៅអា​គាររា​ជបណ្ឌិត្យ​សភាកម្ពុ​ជា ក្នុ​ងវគ្គបណ្ដុះ​បណ្តាល​ឯក​ឧត្តម ផុស សុវណ្ណ ប្រតិភូអ​មនា​យ​ករដ្ឋមន្ត្រី​ទទួល​បន្ទុក​ជា​អគ្គ​នា​យក ​នៃអ​គ្គនា​យកដ្ឋាន​ព័ត៌មាន និងសោទស្សន៍ លើ​កឡើង​ថា ដោ​យសា​រមា​នភាព​ជឿន​លឿននៃ​ប្រព័ន្ធ​ឌីជីថល​ គឺ​​យើងមា​នការ​ប្រឈម​អំពី​ព័​ត៌​មាន ​Fake News។ ក្រោ​មការដឹកនាំរប​ស់នាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ សម្ដេចបវរធិប​តី ហ៊ុន ម៉ាណែ យុទ្ធសា​ស្ត្របប​ញ្ចកោ​ន ចំនួន៥ ក្នុង​នោះឯក​ឧត្តមបា​នលើកឡើង​នូវចំណុចទី១ ដែលដា​ក់ចេញជា​គោ​លការប​ស់រដ្ឋាភិ​បាល​គឺផ្ដោត​ទៅលើ​ មនុស្ស ​ទឹក ផ្លូវ​ ហើយ​និងភ្លើង។

ទន្ទឹមនោះ​លោកប​ណ្ឌិត ​ហោ គន្ធា ប្រធានស​មាគមអភិ​វឌ្ឍន៏វិជ្ជាជីវៈ​អ្នកសារព័ត៌​មានកម្ពុជា បានមា​នប្រសាស​ន៍ឡើងថា ​នេះ​ជាលើ​កទី៣ ហើយ​វគ្គប​ណ្ដុះប​ណ្ដា​ល រប​ស់សមាគ​ម(CJDS) តែង​តែបានគិ​តគូរ ដ​ល់បងប្អូនអ្ន​កសារព័ត៌មា​ន នូវក្រម​សីលធ​ម៌វិជ្ជាជីវៈ​របស់ខ្លួន៕ ដោយ ៖ លោក ម៉ង់ អង្គារ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button