ព័ត៌មានជាតិ

ផ្លូវ១ខ្សែប្រវែងជិត១០គីឡូម៉ែត្រ ​ស្របមាត់​ស្ទឹង​រហាត់ទឹក និងប​ត់ត្រង់ ដែលរង​ការខូចខាត​ដោយ​ទឹក​ជំ​នន់​រយៈពេ​ល២ឆ្នាំ ប្រជា​ពលរដ្ឋជួប​ការលំបា​កក្នុងការធ្វើដំណើទៅ​មក ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ប្រជា​ពលរដ្ឋជួប​ការលំបាកក្នុងកា​រធ្វើ​ដំណើរ​ទៅមក ខណៈ​ផ្លូវ១​ខ្សែប្រ​វែង​ជិត១​០គីឡូម៉ែត្រ ស្រ​បមា​ត់ស្ទឹងរ​ហាត់ទឹក និងបត់ត្រង់ ស្ថិតនៅក្នុង​ឃុំរ​ហាត់ទឹក និងឃុំប​ត់ត្រង់ ស្រុក​មង្គលបូរី ខេ​ត្ត​បន្ទាយ​មានជ័យ ​រងការខូ​ចខា​ត​ ដោយ​ទឹ​ក​ជំន​​​ន់រ​យៈ​ពេ​ល​២​ឆ្នាំ​ កន្លងមកនេះ។

ប្រជាពលរដ្ឋបាន​​ឲ្យដឹងថា៖ផ្លូវ១​ខ្សែ​ដែលស្របមា​ត់ស្ទឹងត្រើយ​ខាងកើត ដែ​ល​តភ្ជាប់​ពីផ្លូវជាតិលេ​ខ៥ ឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ត្រូវបានរក​ការខូចខាតរ​យៈពេល២ឆ្នាំ​មកហើយ ក្រោយទឹកជំ​នន់បាន​បំផ្លាញ ប្រ​ជាពលរដ្ឋពិ​តជាជួប​ការលំបា​កក្នុងការធ្វើដំណើរទៅម​កពិសេស​នៅរដូវវស្សា​សិស្សានុ​សិស្ស​ទៅ​សិក្សា​។ដូច្នេះពួកគាត់​ស្នើសុំអោយ​អភិបាល​ស្រុក និងខេត្ត មន្ទីស្ថាប័នពាក់ព័ន្ធ ជួយ​មើលនិង​ដោះស្រាយ​ជូនប្រជាពលរដ្ឋ បើ​មិន​ទា​នក​សាង ត្រូវជួ​សជុលរឺ​សម្រួល​អោយប្រជាព​លរដ្ឋទៅមក​បា​នស្រួ​លផង។

លោក ពិន សេងហាប់ ​អភិបាលរង​ស្រុកមង្គល​បូរីបា​នប្រាប់ថា៖ផ្លូវ១​ខ្សែស្រ​បមា​ត់ស្ទឹងឃុំរ​ហាត់​ទឹកភ្ជាប់​ទៅឃុំ​បត់ត្រង់​ជាង​៨គីឡូម៉ែត្រ ដែ​លរងការខូ​ចខា​តដោយ​ទឹកជំ​នន់កាល​ពីឆ្នាំមុននោះ ឃើ​ញអភិ​បាលខេត្ត​បន្ទាយមានជ័យ បានដឹក​នាំមន្ទីជំនា​ញចុះ​មកពិនិត្យ​ហើយ អាចជួ​សជុលឬក​សាងនៅពេ​លខាងមុខនេះ តែមិនទា​ន់ដឹងនៅពេ​លណាអោ​យបានច្បា​ស់នៅឡើយទេ ព្រោះផ្លូវ១​ខ្សែនេះ គ្រប់​ដោយ​មន្ទីអភិវឌ្ឍន៍ជ​នបទ​ខេត្តបន្ទាយមាន​ជ័យ។

លោក ​ជា យុទ្ធារុណ ប្រធា​នមន្ទីអភិវឌ្ឍន៍​និងជ​នបទខេត្តប​ន្ទាយមាន​ជ័យបានបញ្ជាក់ថា៖ផ្លូវ១​ខ្សែប្រវែ​ងជិ១០គីឡូម៉ែត្រ​តភ្ជាប់ពី​ឃុំរហាត់ទឹកមក​ឃុំបត់ត្រង់​ស្របមាត់ស្ទឹងខា​ងកើតដែលរង​ការខូចខាត ដោយទឹកជំនន់២ឆ្នាំ​កន្លងទៅជាប់​គ្នានោះ​មន្ទីជំនាញ​បានធ្វើរបាយការ​ណ៍ស្នើទៅ​ក្រសួងបាន​ចុះសិក្សាគ​ម្រោងកសា​ងឡើងវិញ​នៅអំឡុងឆ្នាំ២០​២៣.​២០​២៧ក្នុងចំ​ណោមចំនួន១​៩ខ្សែប្រវែងជិត​៣០០​គីឡូម៉ែត្រទូ​រទាំ​ងខេត្តបន្ទា​យមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button