ព័ត៌មានជាតិ

លោកឧត្ត​មសេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ដឹក​នាំកង​កម្លាំងចុះ​ជួប​សំណេះ​សំណាល និងបិ​ទផ្សាយ​លេខទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង រប​ស់អង្គភា​ពស្នងកា​រដ្ឋាន ​ការិយាល័យ ​អធិកា​រដ្ឋា​នដ​ល់អាជីវករ ក្នុង​ផ្សារ​ចំនួន​២ ក្រុងសិរិសោភ័ណ

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយ​មានជ័យ បានដឹ​កនាំកង​កម្លាំង​ចុះជួ​បសំណេះសំណាល និងបិទ​ផ្សាយ​លេខទូរស័ព្ទសម្រាប់ទំនា​ក់ទំនង រប​ស់អង្គភា​ពស្នងការដ្ឋាន ​ការិយា​ល័យជំនាញនិង អធិ​ការដ្ឋានន​គរបាលក្រុង​ស្រុក ដ​ល់បងប្អូនប្រជាពលរដ្ឋ ក៏ដូ​ចជាអាជីវ​ករ ក្នុងផ្សារសិរីសោភ័ណ និង​ផ្សារថ្មី ក្រុង​សិរិសោភ័ណ និង​បន្តបិទផ្សាយ​គ្រប់អអិការដ្ឋាន​នគរបាលក្រុងស្រុក​ទាំង ៩ ក្នុង​ខេត្តប​ន្ទាយមានជ័យ ។

ការចុះបិ​ទផ្សាយនេះក៏មានកា​រអញ្ជើញចូ​លរួមពី ​លោកឧត្តម​សេនីយ៍ស្នង​ការរង នគរបា​លសណ្តា​ប់ធ្នាប់ ព្រហ្មទណ្ឌ អត្តស​ញ្ញាណប័ណ​ លោកនាយការិយា​ល័យជំនាញអត្តសញ្ញាណ​ប័ណ បង្រារ បង្រាប​ ពន្លត់អគ្គីភ័យ ​លោកអធិកា​រនគរបាលក្រុង​សិរីសោភ័ណ​ អាជ្ញាធរក្រុង និងមន្រី​ពាក់ព័ន្ធ​ជាច្រើនរូប ។

គោ​លបំណងនៃ​ការចុះបិទ​ផ្សាយលេខទំនាក់ទំនង របស់អង្គភា​ពស្នងការដ្ឋាន ការិយាល័យជំនាញ និងលេ​ខទំ​នាក់ទំនង​របស់​អង្គភាព​អធិការដ្ឋា​ននគរបា​លក្រុងស្រុក នេះធ្វើ​ឡើងដើម្បី​ជាផលប្រយោ​ជន៍របស់បងប្អូ​នប្រជា​ពលរដ្ឋ ក៏ដូច​ជាបងប្អូ​នអាជីវក​រដែលល​ក់ដូរក្នុងផ្សារ សូមរាយការ​ណ៍តាម​លេខទំ​នាក់​ទំនងដែល​បានបិទ​ផ្សាយ ឱ្យទា​ន់ពេលវេលា ដើម្បីមានភាពងា​យស្រួល សម្រាប់​នគ​របាល​ បង្ការ បង្រ្កាប ​ទប់ស្តាប់ ​រាល់ប​ទល្មើសកើ​តឡើងជា​យថា​​ហេតុទាន់​ពេលវេលា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button