ពិធីប្រកាសបិទផ្សាយជាសាធារណ: នូវឯកសារលើការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៣ភូមិ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ)៖មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិបឹងវែង.បន្ទាត់បោះ និងភូមិព្រីងកោង ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោមអធិបតីភាពលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តជម្ពូធិបតីវណ្ណារាម (ព្រីងកោង) ដោយមានការអញ្ជើញចូលរួមពីលោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ផងដែរ។
លោក អាង ណារិទ្ធ បានមានប្រសាសន៍ដោយបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីមានលទ្ធភាពអោយម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
ជាមួយគ្នានេះដែរលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ សូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា។
ថ្លែងនៅក្នុងឱកាសនោះលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។
លោក បានបន្តបញ្ជាក់ថា៖ ពេលវេលារយៈពេល ១៥ថ្ងៃនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ នៃការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធដូចឆ្នេះហើយសូមបងប្អូនអញើញមកពិនិត្យ ផ្ទៀងផ្ទាត់អោយបានច្បាស់លាស់៕