នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានកាំភ្លើងកែឆ្នៃ៤ដើម ថ្នាំញៀន៤៦គ្រាប់ នៅស្រុកស្វាយចេក បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យើដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្ត ពិសេសកម្លាំងជំនាញ ត្រូវបង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀនជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
នៅថ្ងៃទី២២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន ១–ឈ្មោះ អូ ទាវ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ និង ២–ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ។
ក្នុងង្វង់ចុះប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាលទ្ធផលកម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន រួមមាន ៖កូនជញ្ជីងចំនួន២ –កាំភ្លើងខ្លីកែឆ្នៃ ចំនួន១ –កាំភ្លើងវែងកែឆ្នៃចំនួន ៣ដើម –គ្រាប់កាំភ្លើង អាកា ចំនួន៩គ្រាប់ នឹងបង់ចំនួន១ – បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ –សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន –ដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។
ក្រោយសួនាំ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវនគរបាលជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕