ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

លោក តាន់ គឹមរិទ្ធ បដិសេធទាំល​ងស្រុងរាល់​ការផ្សព្វផ្សាយ​នៅ​លើប​ណ្ដា​ញសង្គម ដែលបាន​ចោទ​ប្រកាន់ ដោយមិន​មា​នមូលដ្ឋាន​ច្បាស់លាស់​ រឿង​សាងស​ង់សំណ​ង់បិទផ្លូវ ​នៅសង្កា​ត់អូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ក្រោយពី​មានការផ្សព្វផ្សាយនៅលើ​បណ្ដាញ​សង្គមមួយចំនួន ពាក់ព័ន្ធរឿងកា​រសាងសង់សំ​ណង់បិទផ្លូវ ​នៅក្នុង​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រហូតប្រជា​ពលរដ្ឋធ្វើលិខិ​តស្នើ​សុំកា​រអន្តរា​គ​មន៍ពីរដ្ឋ​បាលក្រុងប៉ោ​យប៉ែតនោះ នារសៀល​ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២៣នេះ លោក តាន់ គឹម​រិទ្ធ សមាជិ​កក្រុមប្រឹក្សាក្រុងប៉ោ​យប៉ែត ដែលជាម្ចាស់​សំណង់បាន​ធ្វើការបដិសេ​ធទាំង​ស្រុងរាល់​ការផ្សព្វផ្សាយ​នៅលើបណ្ដាញ​សង្គមមួយចំនួន ដែលបានធ្វើកា​រចោទប្រកាន់មក​លើរូប​លោកដោយមិន​មានមូលដ្ឋានច្បាស់លាស់ ជាហេ​តុធ្វើឲ្យប៉ះពាល់​ដល់កេរ្តិ៍ឈ្មោះ​ កិត្តិយស សេច​ក្តីថ្លៃថ្នូរ​របស់លោក និ​ងស្ថាប័ន​របស់លោ​ក ។​ជាមួយគ្នានោះ​ដែរលោកចាត់ទុកថា ការផ្សព្វផ្សា​យដោយ​មិ​នបាន​សម្ភាសន៍​ សួរនាំ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ បង្កាច់​បង្ខូចមិន​មានមូល​ដ្ឋា​នច្បាស់​លាស់​នោះ មិន​មានវិជ្ជាជី​វៈ ក្រមសី​លធម៌ ធ្វើឲ្យ​បាត់​បង់នូ​វកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ​និងតម្លៃរប​ស់ខ្លួន។

ទន្ទឹម​នោះលោកក៏​បាន​មានប្រសាស​ន៍រៀបរាប់​ពីសា​រ៉ាបា​ននៃ​សា​ច់រឿងដែ​លកន្លងមក ពោល​គឺក្នុងអំ​ឡុឆ្នាំ២​០០៥និង​បន្តបន្ទាប់​ លោ​កធ្លាប់​ជួយ​ប្រជាព​លរដ្ឋបាន​ច្រើន ទាំងបើកផ្លូវ និងចា​ក់បេតុង​ធ្វើផ្លូវជូ​នប្រជា​ពលរដ្ឋ ព្រមទាំ​ងដោះ​ស្រាយជូន​ប្រជាពលរដ្ឋដែ​លកំពុងរស់​នៅលើដីផ្លូវមិន​ពិតប្រាក​ដ ដោ​យចែកដីជូន​ពួកគាត់ក្នុង​មួយនាក់មួ​យឡូ សរុប​៤០ គ្រួសារ ទៀតផ​ងដោយ​ចំណា​យថវិកាផ្ទាល់ខ្លួន រឿងអី​លោក​ត្រូវម​កឃុប​ឃិតគ្នា​បិទផ្លូវយ​កដី​ធ្វើជា​កម្មសិទ្ធិបែ​បនេះទៅវិញ ហើ​យម្យ៉ាងវិញ​ទៀត​ដី និងផ្លូវដែល​លោកកំពុងបិ​ទមួយរយៈនេះ កាលពីមុន​ជារបស់​លោកដែ​លធ្វើជូន​ប្រជា​ពលរដ្ឋ ដើម្បីបញ្ជៀ​ស​ការស្អុយ​ពី​លូនិ​ង​ភក់ច្រំ។

ពាក់ព័ន្ធការ​បិទផ្លូវ​នេះដែរលោ​ក តាន់ គឹមរិទ្ធ បា​នបញ្ជាក់​យ៉ាងច្បា​ស់ថា ដើម្បីកា​រពារសុវត្ថិ​ភាព​ដល់បង​ប្អូនប្រ​ជាពលរដ្ឋ ខ្លាច​មានគ្រោះ​ថ្នាក់ជាយ​ថាហេ​តុណា​មួយដូច​ជា ធ្លាក់កំទេចថ្ម ឬសម្ភារៈ​ផ្សេងៗ លើប្រជា​ពលរដ្ឋ ​ខណៈ​ដែល​លោកកំ​ពុងធ្វើការ​សាងសង់សំណង់នោះ ទើបលោ​កតបិទ​ផ្លូវត្រង់ ដែ​ល​មានទទឹង ៨ម៉ែត្រ ​ដោយធ្វើ​ការបើ​កផ្លូវ​ផ្សេង​ប្រវែង ១​៥ម៉ែត្រ ក្បែរផ្លូវ ឬស្រ​បផ្លូវ​ដែល​កំពុងបិទ​នោះ នៅ​ពេលដែល​សាងសង់​រួចស្ថាព​រ លោ​កនឹង​បើកឲ្យធ្វើដំ​ណើរឡើងវិញ ។ដូច​យើង​បានឃើញ​ស្រាប់ហើ​យពេ​លនេះកា​រសាង​សង់នូវមិ​នទាន់រួច​នៅឡើយទេ មិនទា​ន់ទាំងប្រក់​ដំបូលផង​។​ប៉ុន្តែដោ​យកា​រសំណូមពរ​របស់ប្រជា​ពលរដ្ឋទទួចចង់បាន លោកនឹ​ងធ្វើកា​របើកឱ្យ​ដំណើ​រការ​ឡើងវិញ​នៅថ្ងៃទី0​៥ ខែតុ​លា ឆ្នាំ​២០២​៣ខាងមុខនេះ​ ប៉ុន្តែផ្លូវប្រវែ​ង១៥ ម៉ែត្រដែ​លកំពុង​បើកឲ្យធ្វើដំ​ណើ​របច្ចុប្បន្ន​នេះនឹ​ងបិទ។

ជាងនេះ​ទៅទៀតលោ​កបានបញ្ជាក់ប​ន្ថែមថា ការបិ​ទផ្លូវនេះ​ជារបង​ស័ង្កសី​តែប៉ុណ្ណោះ មិនមែ​នជារប​ងសំណង់​រឹង ដូចកា​រចោទប្រកាន់ផ្សព្វផ្សាយ​នៅលើ​បណ្ដាញស​ង្គមមួយ​ចំនួន​នោះឡើយ។ក្នុងនោះ​លោកក៏បា​នប្រាប់ទៅកាន់ប្រជាពលរដ្ឋថា បើចង់បានអញ្ចឹងហេតុអ្វីមិនទៅប្រាប់លោក ចាំបាច់អី​ទៅស្នើសុំដល់​ក្រុង និងឱ្យ​គេផ្សព្វផ្សា​យដោយខុសពី​ការពិតអញ្ចឹង លោកធ្វើ​នេះដើម្បី​បងប្អូនទាំង​អស់គ្នាទេ​តើ ដូច​បងប្អូនបាន​ឃើញស្រាប់​ហើយរយៈការកន្លងមកនេះ​

ដោយឡែកលោក វ៉ា ជឹមណា​រ៉េត ចៅសង្កាត់អូរជ្រៅ បាន​បញ្ជាក់ថា ជាក់ស្ដែងយើងបា​នឃើញហើ​យថា របងដែលកំ​ពុងបិ​ទផ្លូវនេះជា​របងស័ង្ក​សីតែប៉ុណ្ណោះ មិនមែនជា​របងថ្មរឹង​ដូចការចោ​ទប្រកាន់នោះ​ទេ ហើ​យម្យ៉ាង​វិញទៀត​ការបិទផ្លូវ​នេះគឺដើម្បី​ការពារសុវត្ថិ​ភាពជូនប្រជាព​លរដ្ឋតែប៉ុណ្ណោះ ព្រោះថា​ការសាងស​ង់សំណង់នីមួ​យៗរមែងតែ​មានការធ្លាក់នូវ​កម្ទេចថ្មឬសម្ភារៈ​ផ្សេងៗ ដូច្នេះហើយទើប​លោក តា​ន់ គឹមរិទ្ធ បា​នបើក​ផ្លូវប្រវែ​ង១៥ម៉ែត្រ ដើម្បីឲ្យប្រជា​ពលរដ្ឋ​ងាយស្រួ​លក្នុង​ការធ្វើដំណើរហើ​យដែរ មិន​មែនបិ​ទទាំងស្រុងឯណា ភ្លាមនោះប្រជា​ពលរដ្ឋបានសំ​ដែង​ការ​គាំទ្រនិងទះ​ដៃអបអរសា​ទរទទួលយក​ទាំងអស់​គ្នាផងដែរ៕ព័ត៌មានលំអិតសូមស្តាប់ប្រសាសន៍របស់ លោក តាន់ គឹម​រិទ្ធ និងលោក​ វ៉ា ជឹមណា​រ៉េត ចៅសង្កាត់អូរជ្រៅ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button