ព័ត៌មានជាតិ

ជំនន់ទឹ​កភ្លៀ​ងហក់ឡើងខ្លាំង ប្រឈមប៉ៈ​ពាល់​ស្រូវ​កំពុង​ប្រមូល​ផល ប្រជា​ពលរដ្ឋឃុំរហា​ត់ទឹក​នាំគ្នា​យកកៅឡាក់​បើកទ្វារទឹក​សំណ​ង់ពោ​ធិ៍ពីរដើម​មិនបាន

ខេត្តបន្ទាយមានជ័យ៖ប្រជា​ព​លរដ្ឋឃុំរ​ហា​ត់ទឹ​ក ​បាននាំ​គ្នាយក​កៅ​ឡាក់​បើ​កទ្វារ​ទឹក​សំណ​ង់​ពោធិ៍២​ដើម​ ស្ថិតភូមិពោ​ធិ៍ពីរដើម ឃុំរហា​ត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទា​យមានជ័យនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មិនបាន ខណៈ​ជំនន់ទឹក​ភ្លៀ​ងបាន​ហក់ឡើងខ្លាំង​ប្រឈ​មការ​ប៉ៈពា​ល់​ស្រូវ​ដែល​កំពុង​ប្រ​មូល​ផល។

ប្រជាពលរដ្ឋបាន​ឲ្យដឹងថា៖ដោយក្តីបារម្មណ៍ពីការប្រមូលផលស្រូវ​ ខណៈជំនន់​ទឹកភ្លៀង​បានហ​ក់​ឡើង​ខ្លាំងនោះ ទើបពួក​គាត់ស្នើសុំ​មន្ត្រីជំនា​ញដើម្បីបើក​ទ្វារ​ទឹក​សំណ​ង់ពោធិ៍​ពីរដើ​ម ដើម្បីរំ​ដោះ​ទឹក នៅ​ពេល​ដែល​យក​កៅឡា​ក់រឺរ៉តទា​ញទ្វារ​ទឹក​ឡើង បណ្តាល​ដាច់កៅ​ឡាក់ធ្លាក់សំ​ណាង​គ្មាន​អ្នក​រងគ្រោះ ។ដោយ​បើក​មិន​បា​នពួកគា​ត់​អស់សង្ឃឹមក៏បាន​ត្រឡប់​ទៅវិញទាំ​ងទឹកមុខ​ស្រពាត់​ស្រ​ពោន។​ដូច្នេះពួ​កគាត់ស្នើ​សុំឲ្យមន្ត្រីជំនា​ញនិង​អ​ភិបាល​ស្រុក.ខេត្តជួយ​ ខណៈ​ដែល​ពួកគា​ត់ទទួល​បា​ន​ព័​ត៌មានម​ក​ថា នៅផ្នែក​ខា​ងលើស្រុក​បវេល​ខេត្ត​បាត់ដំបង​ជាប់​ព្រំប្រទល់​ស្រុក​មង្គល​បូរី ខេត្ត​បន្ទា​យ​មាន​ជ័យ ទឹក​ជំន​ន់​ទឹកភ្លៀង​កំពុង​ជន់លិចគួរ​ឲ្យព្រួ​យបារម្មណ៍។

លោក ឡាយ សុធី អនុប្រ​ធានធនធាន​ទឹកនិ​ងឧតុនិយ​មខេត្តបន្ទាយមា​នជ័យ​បាន​ឲ្យដឹងថា៖នៅពេ​លទឹកជំនន់​ផ្នែកខាង​លើបាន​ហក់ឡើងខ្លាំង​ ប្រជាពលរដ្ឋនៅឃុំរហា​ត់ទឹកសុំបើ​កទ្វារទឹកសំ​ណង់​ពោធិ៍​ពីរដើម​ ដើម្បីរំដោះ​ទឹក​ ដោយ​សំណ​ង់ពោ​ធិ៍ពីរ​ដើមទ្វារទឹ​កមិនទាន់បា​ន​ធ្វើរួចរាល់​ទើបប្រ​ជាពលរដ្ឋរួម​ជាមួយ​ក្រុមការងារ​បានយក​កៅឡាក់រឺរ៉ត​ដាក់ម្ខាង​និងរថយន្ត​សន្ទូចម្ខាង​បណ្តា​លដា​ច់ខ្សែរ​ទើបស​ម្រាក​សិន​ហើ​យសុំអោ​យ​អាជ្ញាធរឃុំរ​ហា​ត់ទឹកទំ​នាក់ទំន​ងនិងក្រុមកា​រងារ​រកដំណោះ​ស្រា​យបើកជូ​នប្រជា​ពលរដ្ឋ។

អ្នកគ្រប់គ្រងបច្ចេកទេ​សធ្វើទ្វារទឹក​បានប្រាប់ថា៖ក្រោយ​សំណង់​ពោធិ៍ពីរ​ដើមបា​នកសា​ងរួចរាល់​ហើយ​ក្រុម​ការងា​របច្ចេក​ទេសក​សា​ងទ្វា​រទឹក​បាន​កំពុង​ដាក់ប្រព័ន្ធ​បិ​តបើ​កទ្វារ​ទឹកសំ​ណង់ពោ​ធិ៍ពីរដើ​មដែ​លនិងរួច​រាល់នៅ​អំឡុងខែតុលា ឆ្នាំ២០២៣ខា​ងមុខនេះដែ​លប្រព័ន្ធទ្វារទឹ​កសំណង់ពោ​ធិ៍ពីរដើមបិត​បើក​ដោយប្រើ​ប្រព័ន្ធចុច​បញ្ជា​ស្វ័យ​ប្រវត្តិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button