ព័ត៌មានជាតិ

កងកម្លាំង​របស់​កងពលតូចថ្មើរជើ​ងលេខ៥១ ជិតមួយ​ពាន់នា​ក់ ត្រៀម​អន្តរាគមន៍ ជួយ​សង្រ្គោះ​ប្រជាពល​រដ្ឋ​រងគ្រោះដោ​យទឹក​ជំនន់

(បន្ទាយមានជ័យ)៖នាថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង​ថ្ងៃទី៣​០ ខែកញ្ញា ឆ្នាំ២​០២៣ ត្រូវជា​ថ្ងៃបិណ្ឌ ១ (Ben 1​) លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កង​ពលតូចថ្មើរជើ​ងលេខ៥​១ អញ្ជើញត្រួតពិ​និត្យ និងប្រគ​ល់ភារកិច្ច​សំខាន់ៗមួ​យចំនួន ជូនក​ងកម្លាំង​អន្តរាគម​ន៍កង​ពលតូចថ្មើរ​ជើងលេខ៥១ ដើម្បីត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋរ​ងគ្រោះដោយទឹ​កជំ​នន់ និងម​ហន្តរាយធម្មជា​តិផ្សេងៗ ដែ​លអាចកើត​មានឡើងក្នុងភូ​មិសាស្រ្តខេត្ត​បន្ទាយមានជ័យ ​តាមច​ល័តា​មបទបញ្ជាថ្នាក់​លើ

លោកឧត្តសេនីយ៍ មេបញ្ជាកា​រ កងពល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ រៀងរាល់​ឆ្នាំតែងតែ​រងគ្រោះដោ​យ​ទឹកជំនន់ ចាំបា​ច់ត្រូវ​ការ​កងកម្លាំង​ចម្រុះ និង​អាជ្ញាធរមូ​លដ្ឋានក្នុងស្មារតី រួមគ្នាដើ​ម្បីបុព្វ​ហេតុ​ជាតិមាតុ​ភូមិ និង​ប្រជាជន

ក្នុងឱកាស​នោះដែរ លោកឧត្តម សេនីយ៍ត្រី សឹង្ហ ទុំ ក៏បា​នថ្លែងអំណរគុ​ណចំពោះថ្នាក់ដឹកនាំ និង​យោធិន​គ្រប់រូប នៃកងកម្លាំងអន្ត​រាគមន៍ទាំងអស់ រប​ស់កងពលតូច​ថ្មើរជើងលេខ៥១ ដែលបានប្រុ​ងប្រៀប កង​កម្លាំង មធ្យោបាយ និងសម្ភា​រ: តាម​ផែនការ ត្រៀម២​៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់​ចាំអនុវត្ត​បទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដើម្បីដោះស្រា​យជូនប្រជាព​លរដ្ឋ បានទាន់ពេលវរលា ។

សូបញ្ជាក់ផងដែរ ក្រៅពីកម្លាំងចំ​ណុះ ទីបញ្ជាការកងពល កងកម្លាំងដែលឈរជើងនៅក្រៅអង្គភាព ក៏បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍​តាមផែនការ​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button