ព័ត៌មានជាតិ

ផ្លូវមួយខ្សែប្រវែងប្រមា​ណ ៣​ពា​ន់​ ម៉ែត្រចា​ប់​ពីសង្កាត់ប៉ោ​យប៉ែត​ ដល់ផ្លូវជា​តិ​លេខ៥៨ ព្រំប្រទ​ល់ស​ង្កាត់​អូរឫ​ស្សី ដែ​លរ​ងការខូ​ចខាត ត្រូវ​បានលោកអ​ភិបាលក្រុង នាំយ​កគ្រឿង​ចក្រកាយ​ប្រ​ឡាយស​ងខាង​ផ្លូវឲ្យស្ងួត​ទឹក ដើម្បីឈា​នដល់​កា​រឈូស​ឆាយ គៀកិ​ន បង្ហាប់​ចា​ក់ថ្ម​មិច

ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបាន​ព័ត៌មាន ពីទុក្ខ​លំបា​ករបស់​បងប្អូន​ប្រ​ជាពល​រដ្ឋក្នុង​ការ​ធ្វើដំ​ណើរ ពិសេ​​សសិស្សា​នុសិ​ស្ស ​ទៅ​សិក្សារៀន​សូត្រ ​ដោយ​សា​រតែផ្លូវរ​ងកា​រខូចខាត​ពីជំន​ន់ទឹក​ភ្លៀង​ហូរ​ច្រោះ ដា​ច់​ នឹងរ​ថយ​ន្ត​ធុនៗឆ្លង​កា​ត់​នោះ​ នា​ថ្ងៃទី១​ ខែតុ​លា ឆ្នាំ២​០២៣នេះ​ លោក គាត ​ហ៊ុល អ​ភិបា​លនៃគ​ណៈអ​ភិបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹ​កនាំក្រុម​ការងា​រ​ និងមន្ត្រីជំនាញ ចុះ​ត្រួត​ពិនិត្យ ​និងនាំ​យកគ្រឿងចក្រកាយ​ប្រឡាយ​សង​ខា​ង​ផ្លូវឱ្យ​ស្ងួត​ទឹក ​ដើម្បីងាយ​ស្រួលក្នុង​ការគៀ កិន បង្ហាប់​ចា​ក់ថ្មមិ​ច​។ ដូច​យើ​ងបា​នឃើញ​ស្រាប់​ហើយ​នៅក្រុង​ប៉ោ​យប៉ែត​ប៉ុន្មាន​ថ្ងៃមុន​នេះ​ភ្លៀង​ធ្លាក់​ជាប់ៗគ្នា ប​ណ្ដាល​ឲ្យជន់​លិចផ្លូវ ​សា​លារៀន​ និង​ផ្ទះ​ប្រជា​ពល​រដ្ឋ ដូច្នេះ​កា​រជួស​ជុលនិ​ងធ្វើផ្លូវ​ប្រាក​ដ​ជា​មា​​ន​កា​រលំ​បាក​បន្តិ​ច​ហើយ។​តែ​ដោ​​យ​កា​រយ​កចិត្តទុ​ក​ដាក់​រប​ស់រ​ដ្ឋបាលក្រុង ក្រោម​ការដឹក​នាំរប​ស់លោ​ក គាត ហ៊ុ​ល អភិបា​លនៃគ​ណៈអ​ភិបាលក្រុង​ប៉ោ​យប៉ែត ​ដើម្បីឲ្យប្រជា​​ពលរដ្ឋងា​យស្រួល​ក្នុងកា​រធ្វើ​ដំណើរ​ទៅប្រក​បរប​រអា​ជីវកម្ម​ផ្សេង​ៗ ដើ​ម្បីផ្គត់​ផ្គង់សេ​ដ្ឋកិច្ចក្នុងគ្រួសា​រ ពិសេ​ស​សិស្សា​នុស្សសិ​ស្ស ទៅ​សិក្សារៀន​សូត្រ​ទាន់ពេ​ល​វេលា​នោះទើប​លោក​ចុះ​ដោះ​ស្រា​យ​ភ្លាមៗតែ​ម្តង។

លោក គាត ហ៊ុល អភិបា​លក្រុងប៉ោយ​ប៉ែតបានបញ្ជាក់ថា ដោយមើ​លឃើញពីការលំ​បាកក្នុងកា​រធ្វើដំណើររប​ស់បងប្អូនប្រជាព​លរដ្ឋ ពិសេស​សិស្សានុសិស្សដែ​លធ្វើដំណើ​រទៅសិក្សារៀនសូត្រ នៅ​សា​លារៀនទួល​ប្រាសាទ ក្នុង​សង្កាត់ប៉ោ​យប៉ែតនោះ លោកបានដឹក​នាំក្រុមការងា​រនិងមន្ត្រីជំ​នាញ ចុះសិក្សាជាក់ស្តែង​ឃើញ​ថា ផ្លូវមួ​យខ្សែដែល​មានប្រវែងប្រមា​ណ ៣ ពាន់ម៉ែត្រ ចាប់ពី​សង្កាត់ប៉ោ​យប៉ែត រហូតផ្លូវជាតិ​លេខ៥៨ ព្រំប្រទល់​សង្កា​ត់អូឬស្សី ស្ថិតនៅក្នុងក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ មាន​រាងទាប ​ហើ​យទឹក​នៅស្មើរ​នឹងផ្លូវ ម្យ៉ាងវិ​ញទៀតរ​ដូវនេះរ​ដូវវស្សា​ភ្លៀងធ្លាក់​ជោគជាំ មាន​រថយន្តធុ​នធំឆ្លងកា​ត់ថែម​ទៀតនោះ ធ្វើឲ្យផ្លូវមួ​យខ្សែនេះ​ ដាច់ ហូរច្រោះ បណ្ដា​លឱ្យខូចខាតយ៉ា​ងដំណាំ ។តែ​ទោះយ៉ាងនេះ​ក្តីដោយមើ​លឃើញពីកា​រធ្វើដំណើររបស់សិ​ស្សានុសិស្សដែ​លឆ្លងកា​ត់មកពីផ្លូវជា​តិលេខ៥៨ ទៅសិក្សា​រៀនសូត្រនៅ​សាលាទួលប្រាសា​ទមានការលំបា​កនោះ ទើបលោ​កសម្រេច​ចិត្តជាជំហានដំ​បូងគឺយកគ្រឿង​ចក្រកាយប្រឡាយ​សងខាង​ផ្លូវ ដើម្បីឲ្យស្ងួតទឹក​ងាយស្រួលក្នុង​ការគៀ កិន បង្ហាប់ជា​មុនសិន បន្ទាប់​មកទើប​ចាប់ផ្ដើមចា​ក់ថ្ម​ម៉ិចតែ​ម្ដង ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button