កម្លាំងសមត្ថកិច្ចទាំងបីស្ថាប័ន ចុះអន្តរាគមន៍ជួយប្រមូលផលស្រូវប្រជាពលរដ្ឋ នៅក្នុងស្រុកមង្គលបូរី ខណៈដែលទឹកស្រុងពីផ្នែកខាងលើលិចលុង
ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០៣ កម្លាំងសមត្ថកិច្ចទាំងបីស្ថាប័នមានទាំងនគរបាន អាវុធហត្ថ និងយោធា ប្រមាណជាង៥០០នាក់ បានចុះអន្តរាគមន៍ជួយប្រមូលផលស្រូវប្រជាពលរដ្ឋបានជាង ២០ហិកតា ដែលរងការលិចលុងដោយទឹកស្រុងពីផ្នែកខាងលើ ស្ថិតនៅខាងលិចប្រឡាយព្រេកភូមិ.ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងថា៖ជំនន់ទឹកធ្លាក់ផ្នែកខាងលើបានហូរស្រុងពីផ្នែកខាងលើបានជន់លិចស្រូវប្រជាកសិករនៅឃុំចំណោម នៅផ្នែកខាងលិចប្រឡាយព្រេក បានស្នើសុំកងកម្លាំងអន្តរាគមន៍ជួយប្រមូលផលស្រូវដែលកំពុងលិចលង់ជាង២០ហិកតា។
លោកបានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងទាំងបីស្ថាប័នចំនួន៥៤៨នាក់ក្នុងនោះមាន កម្លាំងនគរបាលចំនួន១៨៣នាក់ កងរាជអាវុធចំនួន៥៥នាក់ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត១១០នាក់ កម្លាំងកងពលតូចថ្មើជើងលេខ៥១ ចំនួន២០០នាក់ និងមន្ត្រីរដ្ឋបាលស្រុកមង្គលបូរីនិងក្រុមយុវជន។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ទឹកដែលជនលិចស្រូវប្រជាកសិករនៅខាងលិចប្រឡាយព្រេកឃុំចំណោមនេះ ជាទឹកដែលស្រង់ផ្នែកខាងលើបានហូកមកជន់លិចស្រូវប្រជាកសិករដែលកំពុងប្រមូលផលមានចំនួន២១ហិកតាកាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០២៣ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បានប្រមូលបាន៥ហិកតានៅសល់១៦ហិកតា ត្រូវបានប្រមូលផលនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ដោយកម្លាំងទាំងបីស្ថាប័នជាង៥០០នាក់ ប្រមូលផលបានរួចរាល់ហើយថ្ងៃស្អែកនេះបន្តចុះប្រមូលផលបន្តទៀត។
ឯកឧត្តបានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣នេះប្រជាកសិករបង្កបង្កើនផលស្រូវដើមរដូវ រឺស្រូវមិនប្រកាន់រដូវបានជាង៧ម៉ឺនហិកតាហើយរហូតពេលនេះបានប្រមូលផលបានជាង៩០ភាគរយហើយនៅសល់១០ភាគរយទៀតដែលមិនបានប្រមូលផលហើយជាងស្តែងនៅឃុំចំណោម ត្រូវបានជនលិចដោយទឹកស្រុងពីផ្នែកខាងលើបណ្តាលជន់លិចនិងអន្តរាគមន៍ជួយប្រមូលផល៕