ព័ត៌មានជាតិ

ពិធីបុណ្យ​កាន់​បិណ្ឌវេនទី៤​ របស់រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ ​នៅវត្តគិរីធ​ម្មបទ​ខ្លាកូ​នថ្មី សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) ៖លោក កែ​ សួនសុភាព​ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រីអភិបា​លខេត្តប​ន្ទាយមានជ័យ ជាប្រធា​នសហភាព​សហព័ន្ធយុវ​ជនកម្ពុជាខេត្ត និងជាប្រធា​នក្រុមការងា​រអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយ​មានជ័យ ដោយមា​នការចូលរួមពី​លោក ស្រេង សុផល អភិបាល​ក្រុងសិរីសោ​ភ័ណ លោ​កឧកញ៉ា អ៊ីង វណ្ណម៉ៅ និង​លោកស្រី រួមជាមួយ​លោក លោកស្រីបណ្តាមន្ទីរ អង្គភាព​ពាក់ព័ន្ធ ព្រមទាំងប្រធាន.អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស...ក និងក្រុម​ការងារ​អភិវឌ្ឍន៍យុវ​ជន និងប្រជា​ពុទ្ធបរិស័​ទជិតឆ្ងាយ​បានអញ្ជើញក្នុងពិធី​បុណ្យកា​ន់វេនបិណ្ឌទី៤ នៅវត្តគិរី​ធម្មបទខ្លា​កូនថ្មី សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែតុ​លា ឆ្នាំ២០២៣។

 

លោក កែ សួនសុភាព អភិបាលរង​ខេត្ត បានមានប្រសាសន៍ថា៖ យើងទាំង​អស់គ្នាបាននឹ​ងកំពុងស​ប្បាយរីករាយ ជ្រះថ្លានិងបុណ្យកុសល​ទាំងអស់គ្នា ក៏ដោយសារប្រទេសជាតិយើង មាននូវសុខ​សន្តិភាពពេ​ញលេញនោះ ជាក់ស្ដែងកម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរ ដោយសារសង្គ្រាម ធ្លាប់​ល្បីថា​ជាវាលពិឃាត ជាតំបន់អសន្តិសុខ ចង្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានខ្លាច​ជារដ្ឋអធិបតេ​យ្យ ឯករាជ្យ សន្តិភាព នីតិរដ្ឋ ស្ថេរភាពនយោបាយស្របតាមគោលការណ៍ នៃលទ្ធិ​ប្រជាធិ​បតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រ គង់ ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ។

លោក កែ សួនសុភាព បានបញ្ជាក់ថា៖ ថ្ងៃបុណ្យឆ្លងកាន់វេនបិណ្ឌទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌដែ​លជាពិធីបុណ្យប្រ​ពៃណីជាតិរ​បស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេ​លវេលាមួ​យដែ​លបងប្អូនប្រជាពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និង​ជាការជួ​បជុំញា​តិមិត្តបងប្អូនទីជិតទីឆ្ងាយ ជាពិសេសនៅតាមទីវត្តអារាមនានា។

នៅក្នុងឱកាសនោះព្រះគ្រូចៅ​អធិការវត្តគិរីធម្មបទខ្លាកូនថ្មី ព្រះអង្គបានមានសង្ឃដីកា ថ្លែងអំណ​រគុណយ៉ា​ងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធ​បរិស័ទ​ទាំងអស់​ ជួបប្រទះ​តែពុទ្ធពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយ​បច្ច័យដែលទទួល​បានទាំងអស់នេះ និងផ្គត់ផ្គង់សម្រាប់កសាងនូវសមទ្ធិផលនានាបន្តទៀត។

ជាមួយគ្នា​នោះដែរ លោក កែ សួន​សុភាព និងក្រុមការងារដែ​លជាម្ចាស់វេន បានធ្វើការចែក​ទៀន​រួមមា​ន សំពត់​ និងបច្ច័យមួយចំនួន ជូនដល់តាជីយាយជីនិងក្មេងៗផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button