ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍បទខេត្តបន្ទាយមានជ័យ ត្រូវបានឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍អោយដឹងថា៖លទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៣ វិស័យអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ គិតត្រឹមឆ្នាំ២០២៣- ផ្លូវជនបទចំនួន ២,០៦៩ខ្សែប្រវែង៣,២២៧,៥៨២ម៉ែត្រ(កៅស៊ូ ១ជាន់ ៤៧,៩០៨ម៉ែត្រ,កៅស៊ូ ២ជាន់ ៣៨២,១៦០ម៉ែត្រ និងបេតុង ១១៩,០៨៧ម៉ែត្រ)- អត្រាគ្របដណ្តប់អនាម័យ៥២% (បង្គន់អនាម័យគ្រួសារ១៤៥,៦៩៨ បង្គន់អនាម័យសាធារ
ណៈ ៩៦៥ខ្នង) អត្រាគ្របដណ្តប់ការប្រើប្រាស់ទឹកស្អាត ៦២.៨% ប្រព័ន្ធចែកចាយទឹកតាមបំពង់ទុយយោក្នុងនោះមានស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតជាដើម។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការសសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលតែងតែបានជួយធ្វើជាសេនាធិការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន និងក៏បានជួយជួសជុលផ្លូវលំ ដែលមានផលប៉ះពាល់ដោយទឹកជំនន់ជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានសំណូមពរទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមជួយបន្តការគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ទៅលើ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តបន្ទាយមានជ័យនេះជាបន្ត។

ថ្លៃនៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដូចខាងក្រោម ១,បន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទ ប្រកបដោយក្រមសីលធម៍ល្អ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចៈកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
២,សហការឲ្យបានល្អជាមួយបណ្តាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
៣,ពង្រឹងវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន វាយតម្លៃ និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាស ៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល។
៥,ត្រូវបង្កើតឲ្យមានអ្នកនាំពាក្យរបស់មន្ទីរដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឲ្យបានទូលំទូលាយដល់សាធារណជនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button