ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តធុនធំដឹកស្កសរ រ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀត និងម៉ូតូ បណ្តាលឲ្យក្រឡាបសង្កត់ស្លាប់០២នាក់ និងរបួស៣នាក់ នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់ទៀតរងរបួស ដោយរថយន្តធុនធំដឹកស្កសរ រ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀត និងជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យក្រឡាបសង្កត់ពីលើនាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញម៉ូតូហុងដាឌ្រីម១គ្រឿងជិៈគ្នា២នាក់ជាបុរសនិងរថយន្តកាំម៉ារីបាឡែនពាក់ផ្លាក់លេខភ្នំពេញ2AL.5063 បានបើកបរស្របទិសគ្នាពីកើតមកលិច ហើយមានរថយន្តធុនធំ១គ្រឿងដឹកស្កសរពេញដែលបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅខាងឆ្វេងដៃបុករថយន្តនិងម៉ូតូបណ្តាលក្រឡាប់សង្កត់ស្លាប់២នាក់ អ្នកជិៈម៉ូតូ និងអ្នកបើកបរ ចំណែកអ្នកបើករថយន្តបង្ក និងរួមដំណើររបួស៣នាក់មានក្មេងម្នាក់ត្រូវបានសង្គ្រោះ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់សម្រួលចរាចរណ៍ហើយវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំដឹកទំនិញបានបើករ៉េចង្កូតបុករថយន្តកាំម៉ារីបាឡែនខ្ទេចមុខហើយក្រឡាប់សង្កត់អ្នកជិៈម៉ូតូស្លាប់២នាក់និងកន្លែងនិងរបួស៣នាក់អ្នកបើកបររួមដំណើរជាមួយរថយន្តបង្កត្រូវបានសង្គ្រោះ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់២នាក់ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅបានបញ្ជូនសាកសពប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ហើយរថយន្តបង្កនិងរថយន្តរងគ្រោះនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button