កម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ ចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹងនាំដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំង សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីប្រទេសថៃសរុបចំនួន៣៩ខ្នងផ្ទះ និងចុះជួយសង្រ្គោះប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព សាលាឃុំអូរបីជាន់ ស្ថិតនៅភូមិអូរបីជាន់(ចំណុចវត្តចាស់)ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ទឹកជន់ហូរឡើងខ្លាំងហួសពីការស្មាន តែទោះយ៉ាងណាលោកមេបញ្ជាការ បញ្ជា កម្លាំងជួយសង្គ្រោះដោយដឹកជញ្ជូនពួកគាត់បានមកដល់ទីទួលសុវត្ថិភាពទាន់ពេលវេលា ហើយក៏កំពុងបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតផងដែរ៕