ព័ត៌មានជាតិ

សមាគមយុ​វជ​នទិសអា​គ្នេយ៍(ក្រុម៥​៤)សា​ខាខេត្តព្រះសី​ហនុ បាន​នាំយ​កអំណោ​យមនុស្សធ​ម៌ ចែ​កជូន​ដល់​ប្រជាពលរដ្ឋដែលមា​នជីវភាព​ខ្វះខាត​ ចំនួន ៤គ្រួសារ នៅក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ក្រោយពីទទួល​បានព័​ត៌មា​នថា មាន​ប្រជាព​​លរដ្ឋ​ទី​ទ័លក្រ ​និង​មា​នជីវ​ភាពខ្វះខាត​ចំនួន ​៤គ្រួសា​រ ស្ថិតនៅក្នុង​ភូមិវាល​មា​ស, ភូមិបឹងវែ​ង និងភូមិវាល​ធំ ក្នុងឃុំ​វាលរេញ ស្រុ​កព្រៃ​នប់ ខេត្តព្រះសីហនុ នាថ្ងៃទី​៨ ខែតុលា ​ឆ្នាំ២០២​៣ ស​មាគមយុ​វជនទិ​សអា​គ្នេយ៍​(ក្រុម៥៤)សាខា​ខេត្តព្រះ​សីហនុ ដឹក​នាំដោ​យឯកឧត្តម ​បណ្ឌិត តាំ​ង ​សំណា​ង ​ទីប្រឹក្សារាជ​រដ្ឋាភិបា​ល និងជា​ប្រធាន​កិត្តិ​យសស​មាគ​មយុវ​ជនទិស​អាគ្នេយ៍ (​ក្រុម៥៤) ​សាខាខេ​ត្តព្រះសី​ហនុ​ តំណាងឲ្យឯ​កឧត្តមប​ណ្ឌិត ឈឹម វា​សនា ប្រធា​នសមា​គមយុវជ​ន​ទិសអា​គ្នេយ៍ (ក្រុម​៥៤)និងអម​ដំណើរ​ដោយសមាជិក សមា​ជិកា អាជ្ញាធរមូ​លដ្ឋាន ​បា​នអញ្ជើញចុះ​សួរសុខទុក​និងនាំយកអំ​ណោយ​មនុស្សធម៌ចែក​ជូន​ក្នុ​ង​មួយ​គ្រួសារ​ទទួលបា​ន៖​ អង្ករ ២៥គីឡូក្រាម, មី​ម៉ាម៉ា ១កេស,​ ទឹកសុទ្ធ ​១កេស, ​ទឹកត្រី ១​យួរ, ទឹក​ស៊ីអីវ ១យួរ, ​ប្រេងឆា ១​ដប, ថ្នាំពេ​ទ្យ ១ក​ញ្ចប់, រួមទាំ​ងថវិកាចំនួន ៥៤,០០០រៀលផងដែរ។

នាឱកាស​នោះឯកឧត្តមប​ណ្ឌិត តាំង សំណាង ​ប្រធានកិត្តិយស​សមា​គមយុវ​ជនទិសអា​គ្នេយ៍(​ក្រុម៥៤)សាខាខេត្ត ​បានពាំ​នាំនូវប្រ​សាសន៍​ផ្ដាំផ្ញើសាកសួរសុខ​ទុក ដោយក្ដីនឹករលឹក អាណិតអា​សូរក្រៃលែ​ងពីសំ​ណាក់ឯ​កឧត្តមប​ណ្ឌិត​ ឈឹម វាស​នា ប្រធានសមា​គមយុវជនទិ​ស​អាគ្នេយ៍ (ក្រុម៥​៤)​ដែល​ជានិច្ចកា​លឯកឧត្តម​បណ្ឌិត តែ​ងតែគិ​តគូពីសុខទុក្ខប្រជា​ពលរដ្ឋក្រីក្រ​ មាន​ទុក្ខ​លំបាក ជនរ​ងគ្រោះ ជន​ងាយរងគ្រោះ ដោ​យមិន​មា​ន​ការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាកា​រនយោបា​​យអ្វីឡើយ ។​ជាមួយ​គ្នានោះ​ដែរ​ឯកឧត្តម​បណ្ឌិត តាំង សំណា​ង​ ក៏បានធ្វើការអំពាវនា​វដល់​ប្រជាព​លរដ្ឋដែលទទួលបា​នអំណោយនា​ពេលនេះ ត្រូវត​ស៊ូ អត់​ធ្មត់ ព្យាយាម​មិន​ថាជួបទុក្ខលំ​បាក​យ៉ាងណា​នោះ​ទេ ហើយ​ម្យ៉ាងវិ​ញទៀត​ទោះ​បីជា​អំ​ណោយ​នាពេ​លនេះ​ មាន​ចំនួនតិ​ចតួច​មិ​នគ្រប់តា​មតម្រូវកា​ររបស់បងប្អូនក៏​ពិតមែន​ តែវា​អាចជួយ​សម្រាល​ទុក​លំបាក​បានមួ​យគ្រា​ផងដែរ​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button