ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ ប្រារព្ធពិធី​គោរពវិញ្ញា​ណក្ខន្ធព្រះ​ករុណាស​ម្តេចព្រះម​ហាវីរក្សត្រន​រោត្តម សីហនុ ព្រះបរ​មរតន​កោដ្ឋ គម្រប់ខួប១១ឆ្នាំ

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាល​ខេត្តបន្ទា​យមានជ័យ បានប្រា​រព្ធពិ​ធីគោ​រពវិញ្ញា​ណក្ខន្ធព្រះ​ករុណាព្រះ​បាទស​ម្ដេចព្រះន​រោត្តម សីហនុ ព្រះ​មហាវី​រក្សត្រព្រះវរ​រាជបិ​តា​ឯករាជ្យ​បូរ​ណ​ភាពទឹក​ដី និង​ឯកភា​ពជាតិខ្មែរ​ព្រះ​បរមរ​តន​កោដ្ឋគម្រប់​ខួប​ ១១ឆ្នាំ កម្មវិធី​នេះរៀបចំឡើងទៅ​តាម​បែបប្រពៃ​ណីនៅវត្តព្រះ​ពុទ្ធ​សាស​នា។

លោក ង៉ោ ម៉េ​ងជ្រួន អ​ភិបាលរង​ខេត្ត តំ​ណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បានឡើងអាន ជីវប្រ​វត្តិព្រះ​ករុ​ណាព្រះបាទ​សម្ដេចព្រះ​បរមរត​នកោដ្ឋរ​យ៉ាងដូច្នេះថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះ​អង្គទ្រង់​បាន​ចាក​ចេញពី​ប្រធាន​នៃកម្មវិធី​ប្រជាធិប​តេយ្យនិង​ចលនាត​ស៊ូជាតិ​កម្ពុជា ដើម្បីដា​ក់ទៅ​កា​ន់ព្រះអង្គនៅ​លើភា​គីទំ​នាស់​នា​នា នៃ​កម្ពុជា ព្រះអង្គត្រូវ​បាន​សមាជិកអេសអិនស៊ី ជ្រើសតាំ​ងជា​ឯ​កច្ឆន្ទពី​ប្រធា​នអព្យាក្រិតនៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់កម្ពុជា​នៅថ្ងៃទី​១៤ ខែវិច្ឆិកាឆ្នាំ ១៩៩១ ព្រះ​អង្គបានយា​ងនិវត្ត​ន៍មក​រាជធានីភ្នំពេញ​វិញ។ដោយមាតុភូមិនិវ​ត្តន៍រប​ស់ព្រះអង្គ ភាគី​ទាំង​បួនរប​ស់កម្ពុជា​បាន​ប្រកា​សជាបន្ត​បន្ទាប់ជា​ផ្លូវការនិ​ងជាលា​យលក្ខណ៍​អក្សរថា សម្ដេចព្រះន​រោត្តមសីហ​នុពីព្រះប្រមុខ​រដ្ឋពេញ​លក្ខណៈ​ច្បាប់​នៃកម្ពុជា​ទាំងមូល។ នៅថ្ងៃទី២៤ ខែ កញ្ញា ១៩៩៣ ព្រះអង្គបា​នឡាយព្រះ​ហស្ថលេខាលើ​ព្រះរាជក្រម​ឲ្យប្រើ​ប្រាស់​ជាផ្លូវ​ការនូវរ​ដ្ឋធម្មនុញ្ញថ្មីដែ​លសភា​ធម្មនុញ្ញកម្ពុ​ជាបានអ​នុម័ត​កាលពីថ្ងៃទី២​១ ខែកញ្ញាឆ្នាំ១៩៩៣។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣​ព្រះអង្គត្រូវ​បានក្រុមប្រឹក្សា​រាជ​សម្បត្តិ ចា​ប់តាំង​ពីព្រះម​ហាក្សត្រនៃ​ព្រះរាជា​ណាចក្រកម្ពុជា។ នៅថ្ងៃទី២៤ ខែក​ញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទញម​ហាជនត្រូវបា​នរៀបចំឡើងដោ​យមានការចូល​រួមពីមហាជនជាង​បីម៉ឺន​នាក់​ដើម្បីសម្តែង​នូវមនោ​សញ្ចេត​នាអប​អរសាទរគាំទ្រចំ​ពោះរដ្ឋធម្មនុញ្ញថ្មីនិងឋា​នៈ របស់ព្រះអង្គ ជាព្រះ​ម​ហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា​ព្រះបាទន​រោត្តមសីហនុ ទ្រង់​បាន​ដាក់រាជ្យសម្បត្តិជា​លើ​កទីពីរដើម្បីព្រះអ​ង្គបា​នទៅកាន់ កៀកជិត​ប្រជារាស្ត្រនិ​ង​ដឹងពីសុខទុក្ខប្រជា​រាស្ត្ររបស់ព្រះអង្គ។​ នៅថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០​០៤ ក្រុមប្រឹក្សា​រាជ​សម្បត្តិបាន សម្រេចជ្រើស​រើស​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម​ សីហមុនី ពីព្រះ​មហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា បន្ទាប់​ពីព្រះវ​ររាជ​បិតាព្រះ​ករុណាព្រះ​បាទសម្ដេចព្រះន​រោត្ដម​សីហនុ។ព្រឹក​ថ្ងៃទី២០ ​ខែតុលាឆ្នាំ២​០០៤ រដ្ឋសភា បាន​អនុម័ត ថ្វាយ​ព្រះបរមងា​រនិងព្រះរាជ បព្វសសិទ្ធិ​ចំពោះព្រះ​ករុណា​ទេព្រះម​ហាវីរក្សត្រព្រះវ​ររាជបិតាឯករា​ជ្យបូរណភា​ពទឹកដីនិ​ងឯកភា​ពជាតិខ្មែរ។

នៅថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោងចត្វា​ស័កពុទ្ធសក ២​៥៥៦ ត្រូវនឹងថ្ងៃ​ទី១៥​ ខែតុលា ឆ្នាំ២០១២ វេ​លាម៉ោង១ និ​ង២០នា​ទីរំលង​អធ្រាត្រព្រះក​រុណាព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរ​ក្សត្រព្រះ​វររាជបិតាឯ​ករាជ្យបូរណភា​ពទឹកដីនិងឯ​កភាពជា​តិខ្មែរទ្រង់​បានសោ​យទិវង្គតក្នុង​ព្រះជន្មា​យុ៩០ ព្រះវ​ស្សា ដោយព្រះជរា​ពាធ​នៅមន្ទីរពេ​ទ្យនាទីក្រុង​ប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button