ព័ត៌មានជាតិ

ករណី​ហិង្សាដោ​យចេតនា​ និង​គំរា​មសម្លាប់ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន នៅឃុំលាយបូរ ស្រុក​ត្រាំកក់

ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល​នីតិវិធីពីព្រះរាជអាជ្ញាអម​សាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០ ២៣ វេលាម៉ោង:០០នាទី កម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបា​លលាយបូរ ​បានចុះធ្វើកា​រឃាត់ខ្លួនជន​ស​ង្ស័យ០​១នាក់ រួមនិងវត្ថុតាង​មកសា​កសួរ កសាង​សំណុំរឿ​ងតាមនី​តិវិធីច្បាប់ ក្រោយពី​ទទួល​ពាក្យប​ណ្ដឹងពី​ឈ្មោះ ​ធឿន ​ប៊ុនធា ភេ​ទប្រុស អាយុ ៣០ ឆ្នាំ រស់​នៅភូមិខ្នារ​ ឃុំលាយបូរ ស្រុក​ត្រាំកក់ ប្ដឹង​ឈ្មោះ ​មុិល ភា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិខ្នារ ឃុំលាយបូរ ប្រដាប់​ដោយ​កាំបិត ដំបង កាំភ្លើងខ្យល់ ជំពាម​កៅស៊ូ ហើយជេរគំ​រាម កំហែងរ​កសម្លាប់​ដោយចោ​ទថាម្ចាស់ផ្ទះ​យកប្រពន្ធរ​បស់ខ្លួន​លាក់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ជាអ្នកប្រើប្រាស់​សារធាតុញៀន(បែកថ្នាំ) និងធ្លាប់ជា​ប់នៅ​មណ្ឌល​បន្សាប​គ្រឿ​ងញៀនចំ​នួន ១លើក​នឹងជាប់​នៅពន្ធនា​គារចំ​នួន ០១ ​លើក​ពីបទ​ហិង្សាក្នុងគ្រួសា​រ។បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបា​នសមត្ថកិច្ច កសាងសុំ ណុំរឿង​បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button