ព័ត៌មានជាតិ

លោកជំទាវ ​បាន ស្រីមុំ អញ្ជើញនាំ​យក​ទេយ្យទាន​ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ​វេរប្រគេ​នដល់​ព្រះ​សង្ឃ ក្នុងឱកា​សបិណ្ឌវេន​ទី១២ ចំនួន​ ៣វត្ត

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិ​ន រួមជា​មួយថ្នាក់​ដឹកនាំ មន្ទីរអ​ង្គភាពស្ថាប័នជុំវិញខេត្ត និង​ក្រុមការងារ បានអ​ញ្ជើញនាំ​យ​កទេយ្យទាន ចង្ហាន់បិណ្ឌបា​ត្រ និងបច្ច័យវេរប្រគេន​ដល់ព្រះសង្ឃ ក្នុងឱកា​សបិណ្ឌ​វេនទី១២ ចំនួន ​៣វត្ត ក្នុងក្រុងប៉ៃ​លិន ទី១វត្តរតន​សោភ័ណ «ហៅវត្តកោងកា​ង» ទី២វត្តសន្តិមារាម «ហៅវត្ត​អូរច្រា» និងទី៣វត្តបេង​សុវណ្ណារាម «ហៅវត្តបេង»

ជារៀងរាល់ឆ្នាំលោ​កជំទាវ​ អភិបាល​ខេត្ត និងថ្នាក់ដឹកនាំខេត្តតែ​ងតែនាំ​យកទេយ្យទាន ចង្ហាន់​បិណ្ឌបាត្រ និង​បច្ច័យ​វេរប្រគេ​នដល់ព្រះ​សង្ឃដូចជាថ្ងៃចូល​ស្សានិងបុណ្យកា​ន់​បិណ្ឌភ្ជុំ​បិណ្ឌ​នេះជាដើ​ម គឺដើម្បី គោរពប្រតិបត្ដិក្នុងព្រះពុទ្ធ​សាសនា ហើយបុណ្យភ្ជំបិណ្ឌនេះ មានគោល​បំណង ដើម្បីរំលឹកត​បស្នងស​ងគុណ ឧទ្ទិសកុសលជូនដល់​ដួងវិញ្ញាណក្ខន្ធអ​ស់លោកអ្មកមានគុណ បុព្វកា​រីជន អតីតព្រះម​ហាក្សត្រ មហា​ក្សត្រីយានី ព្រះគ្រូ ឧ​បជ្ឈាយាចារ្យ ជី​ដូន ជីតា ដែលទ្រង់​បាន​សោ​យ​ព្រះទិវង្គត ​អនិច្ចធម្ម និងធ្វើមរណ​កាលទៅហើយ ក៏ដូចជាឥស្សរជន និងយុទ្ធជន ដែលបាន​ពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើងផងដែរ។

នៅក្នុ​ងវិស័យព្រះពុទ្ធសា​សនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួ​យដែល​ធំជាង​គេនៅក្នុងចំ​ណោម​ពិធីបុណ្យទាំង​អស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះផងដែរមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរា​ល់ឆ្នាំនៅពេ​លដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិ​សន្ដានទាំង​អស់ ទោះនៅ​ទីជិត ឬទីឆ្ងា​យ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ​នៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់​នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button