ព័ត៌មានជាតិ
មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកម្លាំងអន្តរាគមន៍ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១
នាថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយវរសេនីយ៍ត្រី ដែង សុភីវ ចុះជួយរៀបចំទីទួលសុវត្ថិភាព ស្ថិតនៅផ្លូវវាងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា ដោយសារមានប៉ុន្មានថ្ងៃមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឲ្យទឹក ជនលិចតំបន់មួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងជម្លាសប្រជាពលរដ្ឋដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព៕