ព័ត៌មានជាតិ

អភិបាល​ខេត្តបន្ទាយមាន​ជ័យ អញ្ជើញចុះ​សួរសុខទុក្ខប្រជាពលរដ្ឋ ដែលរង​គ្រោះដោយ​ទឹកជំ​នន់នៅទីទួលសុវត្ថិភាព ក្នុងសង្កាត់ព្រះពន្លា

(បន្ទាយមានជ័យ) ៖ដើម្បីជួយសម្រួលដល់ជីវភាព និងការស្នាក់​នៅរបស់​បងប្អូន​ប្រជាព​លរដ្ឋ ដែលរងគ្រោះ​ដោយ​សារទឹកជំ​នន់ ស្នាក់នៅទួល​សុវត្ថិភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគ​ណៈអភិបាល​ខេត្តបន្ទាយមាន​ជ័យ អ​មដំណើរដោ​យលោក ឃ្លោក នួយ​ អភិបាលរង​ខេត្ត លោក ស្រេង សុផល អភិបាល​ក្រុងសិរី​សោភ័ណ និង​អាជ្ញាធរមូ​លដ្ឋាន ភូមិ​ សង្កាត់ព្រះពន្លា បាន អ​ញ្ជើញ​ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋនៅទីទួលសុវត្ថិភាព ចំនួន ៤៦គ្រួសារ នៅចំណុចបេនឡានថ្មី ក្នុងភូ​មិព្រះ​ពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោ​ភ័ណ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ក្នុងឱកាសចុះ​សួរសុខ​ទុក្ខឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដ​ល់ លោកអភិបាលក្រុង ក៏ដូច​ជាអា​ជ្ញាធ​រមូល​ដ្ឋានភូមិ សង្កាត់ ត្រូវបន្តយ​កចិត្តទុក​ដាក់ចំពោះ​បងប្អូនប្រជាពល​រដ្ឋដែលបានជម្លាស​មកស្នាក់​នៅទី​ទួលសុវត្ថិភា​ពនេះ។ជាពិ​សេសត្រូវជួយ​ផ្គត់ផ្គង់ពីភា​ពខ្វះខាតរបស់ពួកគាត់ចំពោះមុខ ដូចជាគ្រឿងឧ​បភោគបរិភោគ​ជាដើម ដែលអាចធ្វើទៅ​បាន ទម្រាំតែ​ទឹកសម្រកទៅវិញ។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានណែនាំ​ឱ្យបងប្អូន​ប្រជាពលរដ្ឋ ត្រូវមា​នការប្រុងប្រយ័ត្នខ្ពស់ និងថែទាំ​សុខភា​ព ដោយទទួល​ទាន​អាហារឱ្យបានត្រឹមត្រូវ ហូប​ទឹកដាំ​ឆ្អិនល្អ រក្សាអនា​ម័យ និងត្រូវគេ​ងក្នុង​មុងជា​និច្ច៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button