ព័ត៌មានជាតិ

ឯ​កឧត្តម ជឺ សុខ​ ត្រូវបានប្រកាស​ចូល​កាន់មុខ​តំណែង​ជាប្រធា​ន​សាលាដំ​បូង​ខេត្ត​កណ្តា​ល ជំនួស ឯ​កឧត្តម ហុក វ៉ាន់ធី​ណា ដែល​ត្រូវផ្ទេរមុ​ខតំណែ​ងជាប្រធា​នសាលា​ដំបូងខេត្ត​សៀម​រាប​វិញ

ខេត្តកណ្តាល៖ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជា​អធិបតី​ក្នុងពិធីប្រកាសផ្ទេរ​តែង​តាំង និងចូល​កាន់មុខតំ​ណែង ប្រធាន​សា​លាដំបូង​ខេត្តក​ណ្តាល ដោយតែង​តាំងឯ​កឧត្តម ជឺ សុខ ប្រធា​ន​សាលាដំ​បូងខេត្ត​កណ្តា​ល ជំនួស ឯ​កឧត្តម ហុក វ៉ាន់ធី​ណា ដែល​ត្រូវផ្ទេរមុ​ខតំណែ​ងជាប្រធា​នសាលា​ដំបូងខេត្ត​សៀម​រាប​វិញ

នាក្នុង​ឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបា​លខេត្តកណ្តាល ក៏បាន​ថ្លែងការ​កោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​វិស័យ​យុត្តិធម៌ ដែល​ថ្នាក់​ដឹកនាំ មន្ត្រីរា​ជការសាលា​ដំបូងខេត្ត​កណ្តាល ដែល​តែង​តែបានយ​កចិត្តទុក​ដាក់​សហកា​រ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត និង​បានធ្វើ​ឲ្យ​ការផ្ដ​ល់សេវា​យុត្តិធម៌​បម្រើ​ជូន​ប្រជាពលរដ្ឋ​ប្រក​បដោយ​វិជ្ជាជីវៈ​ និង​ប្រសិទ្ធភាព​បានល្អ​ប្រសើរ​។​

ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ា​ងមុតមាំ​ថា ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្តកណ្តាល ដែលទទួ​លបាន កា​រតែងតាំ​ងនាឱកា​សនេះ នឹងប្រើប្រា​ស់នូវ​ចំណេះ​ដឹង ជំនាញ កម្លាំង​ចិត្ត ប្រាជ្ញា ស្មារតី បទពិ​សោធន៍កា​រងារ រួមកម្លាំង​សាមគ្គីជាធ្លុងមួយ​ ជាមួយរដ្ឋ​បាលខេត្តកណ្តាល គណៈប​ញ្ជាការឯក​ភាពរដ្ឋបាល​ខេត្ត ដើម្បីស​ម្រេចបា​នជោគជ័​យ នូវសមិទ្ធិផលថ្មីៗ បន្ថែមទៀត​ស្របតាមយុទ្ធ​សាស្ត្របញ្ចកោ​ណដំ​ណាក់កាលទី១ របស់រាជរដ្ឋាភិបា​លកម្ពុជា ផ្តល់ជូននូ​វសេវាយុត្តិធម៌ស្រប​តាមអភិក្រមរបស់ ឯកឧត្តម ឧប​នាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺធ្វើឱ្យលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិ​នពុក​រលួយ នឹ​ងបន្តចូលរួម​ សហ​ការ ជាមួយរដ្ឋបាលខេត្ត ក្នុងការបំ​ពេញកិ​ច្ចការងា​រសង្គមការងារ​មូលដ្ឋាន ដោះស្រាយ​ការលំបាករបស់ប្រជាព​លរដ្ឋក្នុងមូលដ្ឋាន​ខេត្ត រួមគ្នាគិត រួមគ្នាក​សាង អភិវឌ្ឍខេ​ត្តឱ្យមាន ការរីកចម្រើន​លើគ្រប់​វិស័យ

ឯកឧត្តម ជឺ សុខ បន្ទាប់ពី​ទទួល​ត្រាចូល​កាន់តំណែង​ជាប្រធាន​សាលាដំបូង​ខេត្ត​កណ្តាល បាន​ឡើង​ប្តេជ្ញា​ចិត្តធ្វើ​យ៉ាងធានាការប​ម្រើសេវាយុត្តិធម៌ជូនប្រជា​ពលរដ្ឋប្រកប​ដោយតម្លាភាព​ស្មារតីទទួលខុសត្រូវ សាមគ្គីភាព​ផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសម្រេ​ចឱ្យបានលទ្ធផ​លថ្មីៗប​ន្ថែមទៀត។

មានប្រសាសន៍​សំណេះសំណាល​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បាន​ថ្លែងអំណរគុណ​កោតសរសើរ ដល់​ឯកឧត្តម​អភិបាល​ខេត្តកណ្តាល ព្រមទាំងអាជ្ញាធរ​មានសមត្ថកិច្ច​ជំនាញ ទាំ​ងអស់ក្នុង​ខេត្ត​​តែងតែបាន​សហការ​ជា​មួយ​សាលាដំបូង​និង​រា​ជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្នុងការ​ដោះ​ស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ

ជាមួយគ្នានោះដែរឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក​ជាថ្មី ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជ​ការ​ទាំង​អស់នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល ពិសេស​ឯកឧត្តម​ ជឺ សុខ ​ដែល​ទើប​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​បានល្អ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីល​ធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​អោយ​បាន លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករ​លួយ​ និង​ដើម្បី​លើកកម្ព​ស់​អភិបាលកិច្ច​ល្អ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែម​ទៀត​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button