ព័ត៌មានជាតិ

លោកជំទាវ អភិបាលខេត្តប៉ៃលិន ​ចុះពិនិត្យមន្ទីរ​ពេទ្យ​បង្អែកខេត្ត​ និងសួរសុ​ខទុក្ខអ្នកជំងឺ ខណ:ដែ​លអ្នក​ជំងឺទូទៅ និងអ្នករបួស​ដោ​យករណី​គ្រោះថ្នា​ក់ផ្សេងៗ ស្ទើរ​ហៀរប​ន្ទប់

ខេត្តប៉ៃលិន ៖ ដើម្បីឱ្យដឹ​ងច្បាស់ថា មន្ទីរពេទ្យបង្អែកខេត្តប៉ៃ​លិនត្រូវបា​នរៀបចំស្អាតប៉ុណ្ណា និង​ក្រុមគ្រូពេ​ទ្យបម្រើកា​រនៅទី​នោះមាន​ការទទួលខុស​ត្រូវ និង​យកចិត្តទុកដាក់ចំ​ពោះអ្នកជំងឺយ៉ាងណា នៅ​ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២​៣នេះ លោកជំទាវ បា​ន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បានដឹ​ងនាំ​ក្រុមកា​រងា​រចុះ​ពិនិត្យ និ​ងសំណេះសំណា​ល សួរសុខទុក្ខពុក​ម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំ​ពុងដេកស​ម្រាក​ព្យាបាលជម្ងឺនៅ​មន្ទីរពេទ្យបង្អែក​ខេត្តនេះ។​ តែអ្វីដែ​លគួរឱ្យកត់​សម្គាល់នោះ គឺអ្នក​ជំងឺទូទៅ អ្នកទទួ​លរង​គ្រោះថ្នាក់​ចរាចរណ៍​ កុមារ និ​ងម្ចាស់ចា​ស់ដែលកើតជំងឺគ្រុនឈាម បា​នសម្រាកនៅ​ក្នុងបន្ទប់មន្ទីរ​ពេទ្យយ៉ា​ងច្រើនគួរឱ្យកត់សម្គាល់។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ យក​ការយកចិ​ត្តទុកដាក់ទៅ​លើអ្នកជំងឺទូទៅ អ្នករងរបួស​ដោយករ​ណីគ្រោះថ្នាក់ច​រាចរណ៍ និងគ្រោះ​ថ្នាក់ផ្សេងៗ​ ព្រមទាំង​កុមារតូចៗ ដែលកំពុងទទួ​លរងការផ្ទុះជំ​ងឺគ្រុនឈាមក្នុង​ខេត្តប៉ៃលិន ចាប់តាំងពីប៉ុន្មា​នខែចុងក្រោយនេះ ​ទើបលោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានដឹក​នាំក្រុមការងា​រចុះទៅពិនិត្យ​មើលអគារមន្ទីរពេទ្យ និងបានណែនាំ​ក្រើនរំលឹកដល់ប្រធា​នមន្ទីរសុខាភិ​បាល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេ​ទ្យទាំង​អស់នៃមន្ទីរពេ​ទ្យ​បង្អែកខេត្តប៉ៃលិនថា ត្រូវតែសង្គ្រោះអ្នកជម្ងឺជាមុនសិន ចាំបំពេញឯកសារតា​មក្រោយ ដោយមិនត្រូវសួរ​រកថវិកាឱ្យ​បង់ថ្លៃសេ​វាជាមុននោះឡើយ ព្រោះជីវិតមនុ​ស្សមានសារ:​សំខាន់ជាងអ្វីៗទាំងអស់។

ម្យ៉ាងវិញទៀត ក្រុមគ្រូពេទ្យ ត្រូវតែគោរពក្រុមសីលធម៌ វិជ្ជាជីវ:រប​ស់ខ្លួនឱ្យ​បានល្អ ទោះបីជា​ហត់នឿយយ៉ាងណា ក៏មិនត្រូវនិយា​យទៅកាន់អ្នក​ជំងឺ​តាមបែ​បក្រអឺត​ក្រទ​ម​នោះទេ។ ហើយគ្រូពេទ្យ ត្រូវតែយក​ចិត្តទុកដាក់​មើលអ្នកជំងឺគ្រប់ប្រភេ​ទដោយមិនរើសអើង​ឬប្រកាន់វណ្ណ: មាន ឬក្រឡើយ ព្រោះតួនា​ទីរបស់គ្រូពេទ្យ គឺជាអ្នកសង្គ្រោះជីវិ​តរបស់មនុស្ស មិនត្រូវធ្វេ​សប្រែសឡើយ ព្រោះបើ​មាន បញ្ហាកើតឡើង​អាចនឹងនាំឱ្យខូចកេរ្តិ៍ឈ្មោះមន្ទីរពេទ្យ។

សូមប​ញ្ជាក់ថា រហូតមកដល់ពេលនេះ គេសង្កេតឃើញទាំងអ្នកជំងឺទូទៅ អ្នករងរបួស​ដោយ​សារករណីគ្រោះថ្នាក់ចរាចរណ៍ កុមារតូចៗ ដែលកើតជំងឺគ្រុនឈាម កំពុងនាំគ្នាដេកសម្រាកនៅ ក្នុងមន្ទីរពេទ្យ​ច្រើន គួរឱ្យកត់សម្គាល់ ស្ទើរតែរកកន្លែងគ្មាន។ ជាពិសេសផ្នែកខាងកុមារ គឺមានក្មេង​កើត ជំងឺគ្រុនឈាមកើនឡើង ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភ។

តែពេលក្រ​ឡេកឃើញ​លោកជំទាវអភិបាល​ខេត្តចូលទៅដល់ក្នុងបន្ទប់​នៃមន្ទីរពេទ្យ មានអ្នកជំងឺខ្លះ បានងើប​ឈរឡើងទទួលស្វាគមន៍រា​ក់ទាក់ ហើយលោ​កជំទាវ ក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែល កំពុង​តែកើតមានបញ្ហាជំងឺរោគា ឱ្យឆាប់ជាធូរស្បើយ ដើម្បីត្រឡប់ទៅផ្ទះវិញ ជួយបង្កប​ង្កើនផលសម្រាប់ក្រុមគ្រួ​សារនៅតាមមូលដ្ឋានរៀងៗខ្លួន៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button