ព័ត៌មានជាតិ

សាខាកាក​បាទក្រហម​កម្ពុជាខេត្តព្រៃវែង នាំយកអំណោយចែកជូនគ្រួសារដែ​លរង​គ្រោះ​ ដោយ​សារខ្យល់​កន្ត្រាក់ បាក់រលំផ្ទះចំនួ​ន ៦០គ្រួសារ នៅស្រុកកំពង់ត្របែក

(ព្រៃវែង)៖ឯកឧត្តម ជា សុមេធី ប្រធានគ​ណៈកម្មាធិការសាខាខេត្ត បានដឹកនាំអ​នុប្រធាន​កិត្តិយស​សាខា គណៈកម្មាធិ​ការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកា​រងារអនុសាខាស្រុកកំពង់ត្របែក អ្នក​ស្ម័គ្រចិត្ត មន្ទីរអង្គភា​ពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោ​យមនុស្សធម៌​ចែក​ជូនដល់ប​ងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រំលំផ្ទះចំនួន ៦០គ្រួសារ រួម​ទាំងរបួសម្នាក់ ដែលស្ថិតនៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២២នេះ។

 

ថ្លែងនាឱកាស​នោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវ​សេច​ក្តីនឹករ​ឭក ពីសំណាក់ឯកឧត្តមនា​យឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធា​នគិតិ្ត​យសសាខា ជាពិ​សេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរ​សុខទុក្ខដល់​បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះ​ឧប្បទ្ទវ​ហេតុគ្រោះធម្មជាតិដែល​បានបំផ្លាញនៅទ្រព្យ​សម្បត្តិរបស់បងប្អូន​ដែលរងគ្រោះដោ​យសាខ្យល​កន្រ្តាក់បាក់រលំផ្ទះ​នាពេលនេះ ព្រមទាំងបានអំពាវនា​វដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការ​ប្រុង​ប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេ​លមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែង​ដែល​មានសុវត្ថិភាព។

 

ឯកឧត្តម ប្រធាន បានបន្តទៀតថា៖ ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាកា​រនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយស​ម្ដេចទាំងទ្វេ មិ​នដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ និងអំ​ពាវនាវដល់បងប្អូនប្រជាព​លរដ្ឋទាំងអស់ ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ19 ឱ្យបាន​ខ្ជាប់ខ្ជួនទាំងអស់គ្នា ដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។

 

សូមបញ្ជាក់ផងដែរថា៖ចំពោះគ្រោះខ្យល់កន្ត្រាក់បាក់រលំផ្ទះប​ងប្អូនប្រជាពលរដ្ឋនេះ គឺកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១ និង៤០នាទីរសៀល ដោយរងគ្រោះធ្ងន់ធ្ងរចំនួន ១០គ្រួសារ និងរង​គ្រោះមធ្យមចំនួន ៤៩គ្រួសារ រួមទាំងរបួស ១នាក់ ស្មើនឹង៥ភូមិ។

 

សម្ភារៈដែលបា​នផ្តល់ជូននោះមាន គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ១០គ្រួសារ ដោយក្នុងមួ​យគ្រួសារ​ទទួលបាន៖ អង្ករ ២៥គ., តង់ ១, កន្ទេល ១, ឃីត ១ កញ្ចប់(មុង ,ភួយ , សារុង ,ក្រមា ),ឃីតអនា​ម័យ ១ កញ្ចប់(ជែលលាងដៃ ១ ដប, ម៉ាក់,និងសាប៊ូprotex ២ដុំ), មី ១កេស, ត្រី ខ ១យួរ,និងថវិកា ១០ម៉ីនរៀល និងគ្រួសារ រងគ្រោះមធ្យម ទទូលបានអង្ករ ២៥គ., កន្ទេល ១, ឃីត ១ កញ្ចប់(មុង , ភួយ ,សារុង , ក្រមា ) ឃីតអនាម័យ ១ កញ្ចប់ ( ជែលលាងដៃ ១ ដប, ម៉ាក់,និងសាប៊ូprotex ២ដុំ) មី ១កេស, ត្រី ខ ១យួរ,និងថវិកា ៥ ម៉ីន​រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button