ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ​ មេបញ្ជាការ កងព​លតូចថ្មើរជើ​ងលេខ៥១ អញ្ជើញ​ចុះត្រួតពិនិត្យ​ការងារសា​ងសង់ ហេដ្ឋារ​ចនាសម្ព័ន្ធក្នុង​ទីបញ្ជាការក​ងពល

(បន្ទាយមានជ័យ)៖នាថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០​២៣ លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូចថ្មើរ​ជើងលេខ​៥១ អញ្ជើញចុះ​ត្រួតពិ​និត្យការ​ងារសាងស​ង់ សារមន្ទីរប្រវត្តិសា​ស្រ្តយោធា​ សំណង់ឧបសគ្គ សម្រា​ប់ហ្វឹកហាត់​កីឡាយោ​ធា ដើម្បីធានា​នូវកាយសម្បទា យោធិន បា​នរឹងមាំ ក្នុងតួនាទីភារកិច្ច ការពារ​បូរណភាពទឹ​កដី ជូនជា​តិមាតុភូមិនិប្រជាជន

លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា សេចក្តីត្រូវកា​រចាំបា​ច់ មួយចំនួន ដើម្បីបំ​ពេញត​ម្រូវការចាំ​បាច់ ស្រប​តាមបរិការណ៍​ នៃការវិវត្តន៍ស​ង្គម បច្ចុប្បន្ន ស្រប​តាមកំណែទម្រង់ យុទ្ធសា​ស្រ្តបញ្ច​កោណ ក្រោ​មការដឹក​នាំប្រកបដោយ​កិត្តិបណ្ឌិត សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា ដើម្បីសម្រេច​បានចក្ខុវិស័​យ នាពេលអនាគត។

លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ ក៏សូមគោរ​ពថ្លែងអំណ​រគុណ សម្តេចមហាបវរធិបតី ថ្នាក់ដឹកនាំគ្រ​ប់លំដាប់ថ្នាក់​ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជ​នទាំងអស់ដែលតែ​ងតែ ជួយឧ​បត្ថម្ភគាំទ្រ ក្នុងកា​រកសាងហេដ្ឋរចនាសម្ព័ន្ធ ពង្រឹ​ងប្រៀបការ​ពារជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ស​មរភូមិក្រោយ​ គាំទ្រសមរភូមិមុខ រួមគ្នាដើ​ម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button