រដ្ឋមន្រ្តីក្រសួធម្មការ និងសាសនា នាំយកអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគេនវត្ត ចំនួន ៨ នៅមូលដ្ឋានខេត្តតាកែវ
ខេត្តតាកែវ៖ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី មកប្រគេនវត្តចំនួន ០៨ នៅក្នុងខេត្តតាកែវ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលមិនទាន់ស្រក និងបានស្រកហើយ ។
ពិធីនេះក៏មានការនិមន្តអញ្ជើញចូលរួមដោយ ព្រះមហាវីរៈវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តតាកែវ, ព្រះគ្រូរតនៈមេធា ទឹម សុវត្ថា ព្រះធម្មធរគណមហានិកាយខេត្ត, ព្រះញាណសោភ័ណ យន វាសនា ព្រះបាឡាត់គណខេត្តតាកែវ និងព្រះមន្រ្តីសង្ឃ ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក ជួង វ៉ាន ប្រធានមន្ទីរធកម្មការ និងសាសនាខេត្ត និង លោក កង អាណាន់ អភិបាលក្រុងដូនកែវ និង លោកតា លោកយាយ ពុទ្ធបរិស័ទ្ធចូលរួមជាច្រើនកុះករផងដែរ។
ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ដែលត្រូវប្រគេនដល់វត្តចំនួន ០៨ ក្នុងមូលដ្ឋានខេត្តតាកែវដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេរ ឡើងថែមទៀត រួមមានអង្ករសរុប ៦០០០គីឡូក្រាម ស្មើរនឹង៦តោន និងបច្ច័យ ៕ដោយ ៖ លោក ផូង បញ្ញា