ព័ត៌មានជាតិ

លោក សេង លាង​ ត្រូវ​បានប្រ​កាសចូល​កាន់មុខដំ​ណែងជា​ប្រធាន​សាលា​ដំបូងខេត្តបន្ទា​យមា​នជ័យ ជំនួសលោក ងួន ណារ៉ា ត្រូវបានផ្ទេភារ​កិច្ចទៅ​ជាប្រធានសា​លាដំបូងរា​ជធានីភ្នំពេញ

ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងពិធីប្រកាសចូលកាន់​មុខតំណែ​ងប្រធា​នសា​លាដំបូង​ខេត្តបន្ទាយ​មា​នជ័យ​ថ្មី កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត​ រិទ្ធ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងយុត្តិ​ធម៌ បានមានប្រសា​សន៍ផ្តាំផ្ញើដ​ល់ប្រធានសា​លា​ដំបូង​ខេត្ត​បន្ទាយមានជ័យថ្មី ក៏ដូច​ជាមន្ត្រីក្រោម​ឱវាត​ត្រូវចេះ​សហកា រពង្រឹង​សាមគ្គីភាពផ្ទៃក្នុង​សាលា​ដំបូង និងអយ្យការអ​មសាលាដំបូងខេត្ត ដើម្បីប​ម្រើវិស័យ​យុត្តិធម៌ ជូនប្រជាពល​រដ្ឋទទួល​បាន​ភា​ពយុត្តិធម៌​ពង្រឹង​និង​ការលើ​កកម្ពស់ស​មត្ថភាព​ស្ថាប័នតុ​លាការ ផ្តល់សេវាយុត្តិធម៌ ចំណាត់​កា​រដោះស្រាយ​សំណុំរឿង​មាន​ភាព​ម៉ឺង​ម៉ាត់ ស្របតា​មនីតិវិធីច្បាប់​ជា​ធរមាន​ ពន្លឿនកា​ររកយុត្តិធ​ម៌ជូនប្រ​ជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា លោក សេង លាង ត្រូវបាន​ប្រកាសចូលកាន់មុខតំណែង​ជាប្រធានសាលា​ដំបូងខេត្ត​បន្ទាយមា​នជ័យ ជំនួស​លោក ងួន ណារ៉ា ត្រូវបាន​ផ្ទេភារកិច្ចទៅជា​ប្រធានសា​លាដំបូង​រាជ​ធានីភ្នំ​ពេញ

នាឱកាសនោះប្រធានសា​លាដំបូងខេត្តបន្ទាយមានជ័យថ្មី លោក សេង លាង បានមា​នប្រសា​សន៍ប្តេជ្ញា​ចិត្តព​ង្រឹងសាម​គ្គីភាពផ្ទៃក្នុង​សាលាដំ​បូងនិង​អយ្យការអម​សាលាដំបូងខេត្តប​ន្ទាយមា​នជ័យ និងត្រៀមលក្ខណៈ​សម្បត្តិអោយ​បានគ្រប់​គ្រាន់ ដើម្បីបម្រើប្រ​ជាពលរដ្ឋទ​ទួលបាន​ភាពយុត្តិធ​ម៌និងប្រយុទ្ធប្រឆាំងអំ​ពើឈ្លាន​ពានដោ​យអយុត្តិធម៌ក្នុងសង្គមផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button