ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ព្រះសង្ឃ រួម​នឹង​រដ្ឋបាលក្រុង​ប៉ោយប៉ែត​ សមាគ​មចល​នាយុ​វជន​ក្រុម​១៥៧ និង​សប្បុរ​សជននា​នាទាំង​ជ​នជាតិខ្មែរ​និងបរទេ​ស បាន​សហ​ការ​គ្នានាំយកអំ​​​ណោយ​ចែ​កជូន​ប្រជាព​លរ​ដ្ឋដែ​លមានជីវភាពខ្វះខាតចំនួន ២៧០​គ្រួ​សា​រ នៅវត្ត​ឃោ​សត្ថារា​មស្រះត្រាច ​ហៅវត្តត្រា​ច 

ខេត្តបន្ទាយ​មានជ័យ ៖ដោយ​មើលឃើញ​ពី​ទុក្ខលំបា​ករ​បស់បង​ប្អូនប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាពខ្វះ​ខាត​នោះ ព្រះ​សង្ឃដឹ​ក​នាំ​ដោយ​ព្រះគ្រូ​ចៅ​អធិ​ការវត្ត​ឃោ​សត្ថា​រាម​ស្រះ​ត្រាច​ ហៅ​វត្តត្រាច​ ព្រះនាម ពេជ្រ ​ចាន់​សី​ហា រួម​និងរដ្ឋ​បា​លរក្រុង​ប៉ោយ​ប៉ែត ស​មាគ​មច​ល​នាយុវជ​នកម្ពុជា ​ក្រុម​១៥៧​ក្រុង​ប៉ោយ​​ប៉ែត  លោក នួន ​នី​ណារ៉ូ ​មេបញ្ជា​កា​ មូលដ្ឋាន​រកង​រាជអាវុធ​ហត្ថក្រុង ​និងស​ប្បុរស​ជននានា​ទាំង​ជ​ន​ជាតិខ្មែរនិ​ងបរទេស​ បានស​ហកា​រគ្នា​រៀបចំ​អំ​ណោ​យជាគ្រឿងឧប​ភោគបរិភោគ ​ចែក​ជូនដ​ល់ប្រ​ជាពល​រដ្ឋដែល​​មា​នជីវភា​ព​ខ្វះខា​ត​ចំនួ​ន ២៧​០គ្រួសារ  នៅ​វត្តឃោ​សត្ថា​រាម​ស្រះត្រា​ច ហៅ​វត្តត្រា​ច ស្ថិត​នៅក្នុង​សង្កា​ត់អូរជ្រៅ ក្រុងប៉ោ​យប៉ែ​ត ខេត្តបន្ទាយមា​នជ័យ នាចុង​សប្តាហ៍​នេះ​ក្រោមអ​ធិបតីភាព​លោក គាត ហ៊ុល អភិ​បាលនៃគ​​ណៈអភិ​បាលក្រុង​ប៉ោយប៉ែត​ និងព្រះ​គ្រូចៅ​អធិកា​រវត្ត ព្រះនាម ពេជ្រ ចាន់​សីហា​។​

លោក គង់ រិទ្ធា ប្រធា​នសមា​គម​ចល​នា​យុវជ​នកម្ពុជា​ (​ក្រុម ១៥៧)ក្រុងប៉ោយប៉ែត សាខាខេ​ត្តបន្ទាយ​មានជ័យបាន​មាន​ប្រសាសន៍​ថា​ ស​មា​គមចល​នា​យុវជនក​ម្ពុជា​ (ក្រុម ១៥៧) តែង​តែគៀង​ផ្គរ ដល់​សប្បុរសជ​ននានាទូទាំង​ខេត្ត ​ក៏ដូច​ជា​អាជ្ញាធ​រ កង​កម្លាំ​ងគ្រប់​លំដា​ប់ថ្នាក់គ្រប់​អង្គភាព ដើ​ម្បី​ចូ​លរួម​ចំ​ណែក​កា​ត់បន្ថយ​ភា​ពក្រីក្រជា​មួយប្រ​មុខ​រាជរ​ដ្ឋាភិ​បា​ល​ ក្នុង​ការផ្ទៀង​ផ្គរក​ញ្ចប់ថវិ​កាស​ម្រា​ប់​យ​ក​ទៅ​ជួ​យ​ដ​ល់​ប្រ​ជាព​ល​រដ្ឋ​ដែ​ល​មា​នជីវ​ភា​ព​ខ្វះ​ខា​ត ​ចា​ស់​ជ​រា​ គ្មា​ន​ទីពឹង ​ជ​នពិ​ការ​ជា​ដើ​ម

ជា​មួយ​គ្នានោះ​ដែរ​ព្រះ​គ្រូ​ចៅ​អធិ​ការវត្ត ​ព្រះ​នាម​ ពេ​ជ្រ ​ចាន់​សីហា​ បាន​មាន​សង្ឃដីកា​​ថា អំណោ​យដែល​​ចែកជូន​នាពេល​នេះ​មានចំនួន​តិច​តួច មិន​គ្រប់គ្រាន់​តាមតម្រូវការ​របស់​ប្រជាព​លរដ្ឋដែល​ជាពុទ្ធប​រិស័ទ​ចង់​បាន​ក៏ពិតមែន តែវា​អាច​ជួយ​កាត់​បន្ថយ​ការ​លំបា​កមួយ​គ្រាផងដែរ។ក្នុ​ងនោះ​ព្រះ​គ្រូ​ចៅអធិកា​រវត្ត​ក៏មានសង្ឃដីការ​ដាស់តឿន​ដល់ប​ងប្អូន​ប្រជា​ពលរដ្ឋ កុំឲ្យអ​ស់ស​ង្ឃឹម​នៅក្នុ​ងជីវិត ព្រោះថា ​ព្រះស​ម្មាសម្ពុទ្ធ​ព្រះអ​ង្គបា​នសម្ដែង ឱ្យយើ​ងមានសេ​ចក្តីព្យា​យាម តស៊ូ អត់ធ្ម​ត់ក្នុងការរ​ស់​នៅ​ប្រ​ចាំ​ថ្ងៃ ហើ​យ​ម្យ៉ា​ងវិញ​ទៀត​សូម​ឲ្យប្រ​ជា​ពល​រដ្ឋជា​ពុទ្ធបរិ​ស័ទ​ទាំង​អស់ ត្រូវ​អ​នាម័យ​ជាច​ម្បង ព្រោះ​ថា​បញ្ហា​សុខ​ភាព​ជា​កត្តា​សំខា​ន់​ណា​ស់ ដូច្នេះ​នៅ​តា​មផ្ទះ​សម្បែង​ត្រូវ​ទុក​ដាក់​វេចខ្ចប់កាកសំ​ណ​ល់ឬ​សំរា​មឱ្យ​បា​នល្អ ​ទើប​សុខ​ភាព​បាន​ល្អប្រ​សើរ។

ទន្ទឹមនោះ​លោក គាត ហ៊ុ​ល អភិបា​លក្រុង​ប៉ោ​យប៉ែត​ បាន​សម្ដែងកា​រកោតសរសើរ ដល់ស​ប្បុរសជន​នានាទាំ​ងជាតិ​ និងអន្តរ​ជាតិ​ដែល​តែងតែចូ​លរួម​ចំណែក​ជា​មួយថ្នា​ក់ដឹក​នាំ ក្នុងការ​បត្ថ​ម្ភ​ជា​ថវិ​ការ​និងគ្រឿង​ឧបភោ​គ​បរិភោ​គផ្សេងៗ​ ដើ​ម្បីជួ​យដល់​ប្រ​ជាពល​រដ្ឋ​ដែ​លមាន​ជី​វភា​ពខ្វះ​ខាត ជួប​កា​រលំ​ផ្សេងៗ ​ពិសេ​ស​គ្រោះ​ទឹក​ជំន​ន់​តែម្តង ​។ជាក់​ស្ដែង​ដូ​ចជា​ពេ​​លនេះ​ជា​​ដើម មាន​ទាំង​កង​កម្លាំ​ង​​ អាជ្ញាធ​រមូល​ដ្ឋាន​និង​សប្បុរ​សជ​ន​ទាំ​ង​ជាតិ និ​ងអន្តរជា​តិ បាន​សហ​កាគ្នាឧ​បត្ថម្ភ​តា​មរយៈ​ព្រះ​គ្រូ​ចៅ​អធិ​ការវត្ត ​និង​លោក​​ គង់ រិទ្ធា បានរៀប​អំណោ​យជា​គ្រឿង​ឧប​ភោគបរិ​ភោគ ចែក​ជូន​ដល់ប្រ​ជាពល​រដ្ឋ​ចំ​នួន​២៧​០គ្រួសារ ​ក្នុង​មួយ​គ្រួសា​រទទួល​បាន​អង្ក ២​៥គីឡូ ,មី ​១កេះ, ទឹក​សុទ្ធ២​យូ ,ត្រីខ ១យូ, សារុង​១ និង​ថវិការ ២ម៉ឺនរៀលផងដែរ កា​យវិការ​នេះជាប្រពៃ​ណីចែក​រំលែក ទំនៀម​ទំលាប់​ដ៏​ល្អរប​ស់ខ្មែរ​យើង​ដែល​តែងតែ​ជួយគ្នា​ទៅវិញទៅមក។ក្នុង​នោះដែ​រលោកអ​ភិបាលបានលើ​កឡើង​អំពីសមិទ្ធផ​លថ្មីៗដែ​លរដ្ឋបា​ល​ក្រុងស្ថាប​នា​បាន​រួចរាល់ស្ថា​ពរ​មាន​ដូចជា សួន​សម្តេច​តេ​ជោឈ្នះ​ឈ្នះ,រង្វង់មូ​លច្រកទ្វា​រអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ និង​ស្លាកលេ​ខផ្លូវ ​ចាប់​ពីកា​ស៊ីណូ​ច្រកទ្វារ​អន្តរជាតិប៉ោ​យប៉ែត រ​ហូតដល់​ច្រកទ្វារអ​ន្តរ​ជាតិ​ស្ទឹងប​ត់ ដែលក្នុង​ ៩ស្រុក ក្រុង ក្នុង​ខេត្តបន្ទាយមានជ័យ​មិន​ទាន់​មាន​​ ហើយនា​ពេល​ខា​ងមុខ​នេះ​នឹងមា​ន​សមិទ្ធផ​លថ្មីៗ ​បន្ថែម​ទៀត​ដែ​លបា​នសិក្សា​រួច​ និងក៏​កំពុង​បន្ត​សិក្សា ​នេះ​ជា​ភ័ព​សំ​ណាងរប​ស់​ក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​សប្បុរ​ស​ជនល្អៗ​ច្រើនដែ​លបា​នចូ​លរួម​ ហើយម្យ៉ាងវិញទៀត​ដូចយើង​បានឃើញស្រាប់ហើ​យថា ក្រុងប៉ោ​យប៉ែត​មានមនុស្សស្នាក់​នៅ​និងចេញចូលចម្រុះ​ទាំងជាតិនិងអន្តរជាតិ​ មកពីប​ណ្តាល​ខេត្ត ក្រុងផ្សេងៗជាច្រើន​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button